Trending now

ប្រជាជនជនជាតិភាគតិចតំបន់ខ្ពង់រាប Chieng Son រៀនសូត្រទាំងសហគមន៍

14:29 | 18/04/2021

ឃុំ Chieng Son ជាឃុំជាប់ព្រំដែននៅស្រុក Moc Chau ខេត្ត Son La វៀតណាមខាងជើង។ ឃុំទាំងមូលមានប្រជាជនជិត ៩,០០០ នាក់ រួមមានជនជាតិភាគតិចចំនួន ៧ ក្នុងនោះភាគច្រើនជាជនជាតិ Mong និង Thai។ ដោយអនុវត្តចលនាសិក្សានៅក្នុងគ្រួសារ ក្នុងវង្សត្រកូល និងក្នុងសហគមន៍នោះ ពីឃុំមួយដែលមានមនុស្សជាច្រើនមិនចេះអក្សរ មកទល់បច្ចុប្បន្ននេះ ប្រជាជននៅឃុំ Chieng Son បានចេះអាន ចេះសរសេរហើយ។

ខ្ពង់រាប Moc Chau ខ្សែផ្លូវ, ដំណើរកំសាន្ត, ស្វែងរក, តំបន់ពាយព្យនៃប្រទេសវៀតណាម ខ្ពង់រាប Moc Chau ខ្សែផ្លូវ, ដំណើរកំសាន្ត, ស្វែងរក, តំបន់ពាយព្យនៃប្រទេសវៀតណាម
រដូវផ្កាព្រូនរីកស្គុះស្គាយ នៅខ្ពង់រាប Moc Chau រដូវផ្កាព្រូនរីកស្គុះស្គាយ នៅខ្ពង់រាប Moc Chau

ជួរភ្នំ Pha Luong ស្ថិតនៅក្នុងឃុំ Chieng Son ប្រៀបដូចជាដំបូលខ្ពង់រាប Moc Chau។ នៅជើងភ្នំមានភូមិចំនួន ៤ របស់ជនជាតិ Mong ដែលតាំងលំនៅដ្ឋានតាំងពីយូរលង់មកហើយ។ ក្រៅពីការខិតខំប្រឹងប្រែងបង្កបង្កើនផល រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ប្រជាជននៅទីនេះស្តាប់តាមការណែនាំរបស់កម្មាភិបាលឃុំ និងកងទ័ពការពារព្រំដែនឱ្យកូនៗពួកគេទៅរៀន។ ដើម្បីរៀនសូត្រឲ្យល្អ ប្រជាជននៅទីនេះបានបង្កើតមូលនិធិលើកទឹកចិត្តការសិក្សា ឧបត្ថម្ភក្រុមគ្រួសារដែលជួបការពិបាកខ្លាំង ជួយកូនៗរបស់ពួកគេឲ្យទៅសាលារៀន ឬផ្តល់អំណោយ លើកទឹកចិត្តដល់សិស្សរៀនពូកែ ដែលមានស្នាដៃក្នុងការសិក្សា។ល។

ប្រជាជនជនជាតិភាគតិចតំបន់ខ្ពង់រាប Chieng Son រៀនសូត្រទាំងសហគមន៍
កម្មាភិបាលនៃគណៈកម្មាធិការប្រជាជនឃុំ Chieng Son ចុះសួរសុខទុក្ខក្រុមគ្រួសារមួយនៅភូមិ Pha Luong ដែលមានចំណូលចិត្តរៀនសូត្រ

កងទ័ពការពារព្រំដែនបានជួយអោយប្រជាជនយល់ថា ការរៀនសូត្រមិនត្រឹមតែសំដៅយកសញ្ញាប័ត្រ និងវិញ្ញាបនបត្រប៉ុណ្ណោះទេ ថែមទាំងមានចំណេះដឹងលើមុខជំនាញដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកសាងគ្រួសារឲ្យមានជីវភាពធូធារ និងសុភមង្គលទៀតផង។ សមាគមលើកទឹកចិត្តការរៀនសូត្ររបស់ឃុំ Chieng Son បានផ្តល់ប្រឹក្សាដល់គណៈកម្មាធិការប្រជាជនឃុំ ជំរុញការផ្សព្វផ្សាយ និងអនុវត្តការកសាងគំរូសិក្សារៀនសូត្រទាំងសហគមន៍។

លោក Ca Van Phuong ប្រធានសមាគមលើកទឹកចិត្តការរៀនសូត្ររបស់ឃុំ Chieng Son បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ ឃុំទាំងមូលមានគ្រួសារសំរេចបានកិត្តិនាមជា “គ្រួសារសិក្សា” ចំនួន ៩៨%, មានភូមិ ចំនួន ៨០% ទទួលបានកិត្តិនាមជា “សហគមន៍សិក្សា”, មានវង្សត្រកូល ចំនួន ៥០% ទទួលបានកិត្តិនាមជា “វង្សត្រកូលសិក្សា”។ ជារៀងរាល់ឆ្នាំ សមាគមលើកទឹកចិត្តការរៀនសូត្ររបស់ឃុំ Chieng Son បានដឹកនាំ និងសម្របសម្រួលយ៉ាងសកម្មជាមួយអង្គភាពនានាក្នុងការកៀងគរ និងអភិវឌ្ឍមូលនិធិសមាគម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស