Trending now

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ជាប់ឆ្នោតជាប្រធានគណបក្ស Likud ឡើងវិញ

11:27 | 27/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមលទ្ធផលដែលបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី ២៧ ខែធ្នូនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀត ជាប្រធានគណបក្ស Likud ដែលកំពុងកាន់អំណាច ដោយទទួលបានសំឡេងគាំទ្រ ៧២% ខណៈគូប្រជែងរបស់លោកគឺសមាជិកព្រឹទ្ធសភាលោក Gideon Saar ទទួលបានតែ ២៨% ប៉ុណ្ណោះ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu (រូបថតៈ AFP/TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅក្រុង Tel Aviv បានអោយដឹងថា មានតែជិត ៥០% នៃសមាជិកគណបក្ស Likud ចំនួន ១១៦,០០០ នាក់ប៉ុណ្ណោះ ដែលបានចូលរួមការបោះឆ្នោតលើកនេះ។ មនុស្សជាច្រើនមិនទៅបោះឆ្នោតដោយសារតែអាកាសធាតុអាក្រក់។

នៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់លោក Benjamin Netanyahu បានប្រកាសថា “ជាជ័យជម្នះដ៏ធំធេង” ហើយបានថ្លែងអំណរគុណដល់សមាជិកនៃគណបក្ស Likud ដែលបានទុកចិត្តនិងគាំទ្ររូបលោក។ លោកក៏បានសន្យាថានឹងដឹកនាំគណបក្ស Likud ឈានទៅរកជ័យជម្នះដ៏លេចធ្លោនៅក្នុងការបោះឆ្នោតនាពេលខាងមុខជាក់ជាពុំខាន។ នៅថ្ងៃដដែលនោះ លោក Saar អតីតរដ្ឋមន្រ្តីមួយរូបដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជា“ដៃស្តាំ” របស់លោក Netanyahu បានសារភាពថា ខ្លួនបានបរាជ័យ។

ការបោះឆ្នោតគណបក្ស Likud លើកនេះ គឺជាបញ្ហាប្រឈមផ្ទៃក្នុងដំបូងបង្អស់ដែលលោក Netanyahu អាយុ ៧០ ឆ្នាំត្រូវប្រឈមមុខ ក្រោយរយៈពេល ១៣ ឆ្នាំ បានកាន់អំណាច បន្ទាប់ពីការបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីនិងការចោទប្រកាន់ពីអំពើពុករលួយ។

ជាមួយនឹងជ័យជំនះនេះ លោកនឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរហូតដល់ការបោះឆ្នោតដែលគ្រោងធ្វើនៅខែមីនាឆ្នាំ ២០២០។ នេះជាការបោះឆ្នោតសភាអ៊ីស្រាអែលលើកទី ៣ ក្នុងរយៈពេលជិតមួយឆ្នាំ ដែលមិនធ្លាប់មានពីមុនមក៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤