Trending now

រដ្ឋាភិបាលប្រកាសជួយបង់ថ្លៃទឹកភ្លើងដល់គ្រួសារណាដែលមានសមាជិករងគ្រោះដោយសារកូវីដ-១៩

16:54 | 10/04/2021

ប្រមុខរាជរដ្ឋាភិបានកម្ពុជាបានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ជួយបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹកស្អាតនិងអគ្គិសនីសម្រាប់ពលរដ្ឋណាដែលមានសមាជិកគ្រួសាររងផលប៉ះពាល់ពីកូវីដ១៩ ដូចជាស្លាប់ ឬកំពុងសម្រាកព្យាបាលកូវីដ និងពលរដ្ឋណាដែលប៉ះពាល់ពីការបិទខ្ទប់(Lockdown) ព្រមទាំងកំពុងធ្វើចត្តាឡីស័កជាដើម។ នេះបើតាមការថ្លែងឲ្យដឹងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្សាយផ្ទាល់ពិសេសនៅព្រឹកថ្ងៃទី ១០ ខែមេសានេះ។

រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​ រាជរដ្ឋាភិបាល​កម្ពុជាកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​«​មហា សន្និបាត​នៃ​ក្តីសង្ឃឹម​» ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅកាន់​«​មហា សន្និបាត​នៃ​ក្តីសង្ឃឹម​»
រដ្ឋាភិបាលប្រកាសជួយបង់ថ្លៃទឹកភ្លើងដល់គ្រួសារណាដែលមានសមាជិករងគ្រោះដោយសារកូវីដ-១៩
រដ្ឋាភិបាលប្រកាសជួយបង់ថ្លៃទឹកភ្លើងដល់គ្រួសារណាដែលមានសមាជិករងគ្រោះដោយសារកូវីដ-១៩។

នុង​សេចក្តី​ថ្លែង​សារ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​បន្ថែម​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សមាជិកគ្រួសារ​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ រដ្ឋាភិបាល​នឹង​ជួយ​បង់​ជំនួស​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត និង​អគ្គិសនី​ក្នុង​កំរិត​អប្បបរមា​សមរម្យ​ណាមួយ សម្រាប់​រយៈពេល ៥​ខែ ដោយ​រាប់​ចាប់ពី​ពេល​ដែល​អ្នកជំងឺ​កូ​វី​ដដែល​ជា​សមាជិកគ្រួសារ​នោះ​ទទួលមរណភាព​។

ដោយឡែក​សម្រាប់​អ្នកមាន​សមាជិកគ្រួសារ​ឆ្លង និង​កំពុង​សម្រាក​ព្យាបាល​កូ​វី​ដ​១៩​រដ្ឋាភិបាល​នឹង​ជួយ​បង់ ជំនួស​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត​និង​អគ្គិសនី ក្នុង​កំរិត​អប្បបរមា​សម​ស្រប​ណាមួយ សម្រាប់​រយៈពេល ៣​ខែ ដោយ​រាប់​ចាប់ពី​ពេល​ដែល​សមាជិកគ្រួសារ​នោះ​ឆ្លង​កូ​វី​ដ​១៩​។

លើស​ពី​នេះ សម្រាប់​ក្រុម​គ្រួសារ​ណា​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ទាំង​ក្នុង​និង​ក្រៅ​តំបន់​ដែល​ត្រូវ​អនុវត្ត​វិធាន​ការណ៍​បិទ​ខ្ទប់ រដ្ឋ​នឹង​ផ្តល់​ជា​ទឹកប្រាក់​ឧបត្ថម្ភ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ព្រមទាំង​ជួយ​ចេញថ្លៃ​ប្រើប្រាស់​ទឹក​ភ្លើង​រយៈពេល​២​ខែ​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ គ្រួសារ​នីមួយ​ៗ​ក៏​នឹង​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​មួយ​កេះ​តូច និង​ត្រីខ​២០​កំប៉ុង​ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹក​ថ្ងៃ​ទី ១០​មេ​សា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ៥​ពាន់​លាន​រៀល​ឬ​លើស​ពី​នេះ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ដើម្បី​អនុវត្ត​វិធាន​ការណ៍​នានា​ដែល​បាន​ដាក់​ចេញ​៕

Cambonomist

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤