Trending now

អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរៀប ដែលនឹងទទួលចំណូល ជាង ៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥

19:24 | 02/04/2021

សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័តផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ ​ជា​ផ្លូវការ​រួចហើយ ​នា​ថ្ងៃទី​៣០ ខែមីនា ២០២១ ។

ថ្ងៃរះនៅអង្គរវត្តនិងចំណាំគួរឲ្យចងចាំ! ថ្ងៃរះនៅអង្គរវត្តនិងចំណាំគួរឲ្យចងចាំ!
ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ប្រវត្តិប្រាសាទប្រែរូបដែលកសាង​ឡើង នៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១
អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរៀប ដែលនឹងទទួលចំណូល ជាង ៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥
ភ្ញៀវទេសចរណ៍មកទស្សនាអង្គរវត្ត។ (រូបថត៖ Rasmei.com)

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ផែនការមេនេះ កំណត់ចក្ខុវិស័យឱ្យខេត្តសៀមរាបទាក់ទាញ និងទទួលភ្ញៀវទេស ចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ១៨,៤លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួនប្រមាណ ១០,៩ លាននាក់ និងទេសចរអន្តរជាតិចំនួនប្រមាណ ៧,៥ លាននាក់ បង្កើតការងារ ប្រមាណ ៩៤ ម៉ឺននាក់ នាំចំណូលហូរចូល ក្នុងចរន្ត សេដ្ឋកិច្ចខេត្តសៀមរាប ប្រមាណ៦ពាន់លានដុល្លារអាមេរិក និងធ្វើឱ្យខេត្តនេះ និងតំបន់ជុំវិញក្លាយជាគោលដៅទេស ចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅ ឆ្នាំ២០៣៥ តាមរយៈការដាក់ចេញ និងអនុវត្តនូវគោលដៅយុទ្ធសាស្ត្រ»។

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរ ណ៍​ខេត្តសៀមរាប​»​ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​និង​បានទទួល​ការឯកភាព​និង​គាំទ្រ​ពី​គណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ដែលមាន ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​។​

​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​មាន​គោលដៅ​ធ្វើឱ្យ​ខេត្តសៀមរាប​អាច​ក្តាប់​យកមក​វិញ​នូវ​មោទនភាព​ជា​គោលដៅ​ទេសចរណ៍​ចម្បង​ក្នុងប្រទេស​កម្ពុជា​និង ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល​មធ្យម​និង​វែង​ខាងមុខ​។​

​ផែនការ​មេនេះ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្តសៀមរាប​ទាក់ទាញ​និង​ទទួល​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចំនួន​ប្រមា ណ ១៨.៤ លាន​នាក់​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន​ប្រមា ណ​១០.៩ លាន​នាក់​និង​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមា ណ​៧.៥ លាន​នាក់ បង្កើត​ការងារ​ប្រមាណ​៩៤ ម៉ឺន​នាក់​នាំ​ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ពាន់​លាន​ដុល្លារ​អាម៉េរិក​និង​ធ្វើឱ្យ​ខេត្ត​នេះ​និង​តំបន់​ជុំវិញ​ក្លាយជា «​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​» ឆ្ពោះទៅ​ឆ្នាំ​២០៣៥ តាមរយៈ​ការដាក់ចេញ​និង​អនុ វត្ត​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៧ រួមមាន​៖ ១.​ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​នៅ​ខេត្តសៀមរាប ។ ២.​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ ។ ៣.​ការផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​មក​ខេត្តសៀមរាប ។ ៤.​ការពង្រឹង​គុណភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប។​៥.ការគ្រប់គ្រង​បរិស្ថាន​នៅ​ខេត្តសៀមរាប​៦.​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ពង្រឹង​ការតភ្ជាប់ ​គាំទ្រ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​និង​ទី​៧.​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍នៅ​ខេត្តសៀមរាប​។​

​ផែនការ​មេនេះ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សរុប​ចំនួន ៤៤ សកម្មភាព​អនុវត្ត​សរុប​ចំនួន ១៣៦ សម្រាប់​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង អម​ជាមួយ​គម្រោង សកម្មភាព​អាទិភាព​ចំនួន ២០​។ ក្រសួងទេសចរណ៍​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការអនុវត្ត​ឯកសារ​ដ៏​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ទាំងពីរ ខាងលើនេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម