វៀតណាម - ប៉ាឡេស្ទីន បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន

11:02 | 24/07/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ២២ ខែកក្កដា នៅ Ha Noi ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀតណាម Shadi Abu Zarqa។ ភាគីទាំងពីរបានអះអាងពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - ប៉ាឡេស្ទីន ព្រមទាំងផ្លាស់ប្តូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។

មិត្តភក្តិជនជាតិប៉ាឡេស្ទីន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាង ៤០ ឆ្នាំ ទទួលបានមេដាយរំលឹកអនុស្សាវរីយ៍ អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ទទួលគ្រឿងឥស្សរិយយស «ផ្កាយគុណបំណាច់» នៃរដ្ឋ ប៉ាឡេស្ទីន
យោងតាមប្រធាន លោក Phan Anh Son សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមតែងតែចាត់ទុកការលើកស្ទួយទំនាក់ទំនងមិត្តភាពជាមួយនិងប្រជាជនប៉ាឡេស្ទីនគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនានានៅក្នុងការងារការទូតប្រជាជន។ នាពេលកន្លងមក សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិងស្ថានទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមចាត់តាំងបណ្តាសកម្មភាពផ្លាស់ប្តូរ ដោយរួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូត លោក Shadi Abu Zarqa បានអះអាងថា ស្ថានទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនិងសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាមចាត់តាំងអនុវត្តបណ្តាសកម្មភាពការទូតប្រជាជន។ នាពេលខាងមុខ ស្ថានទូតនឹងសម្របសម្រួលចាត់តាំងបណ្តាកម្មវិធីផ្លាស់ប្តូរ ការផ្តល់អាហារូបករណ៍ព្រមទាំងបណ្តាគណៈប្រតិភូមកទស្សនាកិច្ច ផ្លាស់ប្តូរនៅឯប៉ាឡេស្ទីន។ ទន្ទឹមនឹងនោះ ស្ថានទូតនឹងបង្កើនការចែករំលែកព័ត៌មានអំពីប្រទេសជាតិនិងប្រជាជនប៉ាឡេស្ទីន ជួយឱ្យសាធារណជនវៀតណាម ជាពិសេសគឺជំនាន់វ័យក្មេងយល់ដឹងកាន់តែច្បាស់អំពីប៉ាឡេស្ទីន។ នៅឯជំនួបទទួលជួប ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទិសដៅសម្របសម្រួលរៀបចំជើងការបណ្តាសកម្មភាពក្នុងឱកាសខួបអនុស្សាវរីយ៍ទិវាអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន (ថ្ងៃទី ២៩ ខែវិច្ឆិកា) ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ប៉ាឡេស្ទីន (ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ១៩៨៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៨)៕

ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន
ភាគីទាំងពីរមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ។
ពង្រឹងការយោគយល់គ្នា និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងប៉ាឡេស្ទីន ពង្រឹងការយោគយល់គ្នា និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងប៉ាឡេស្ទីន
យុគសម័យ - នាព្រឹកថ្ងៃទី៧ ខែតុលា នៅទីក្រុងហាណូយ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានទទួលជួបគណៈប្រតិភូបក្សចលនារំដោះជាតិប៉ាឡេស្ទីន (Fatah) ដឹកនាំដោយលោក Jibril Rajoub តំណាងអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្ស Fatah ជា ប្រធានគណៈប្រតិភូក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាម។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វប្បធម៌វៀតណាមត្រូវបានណែនាំនៅភូមិហ្វ្រង់កូហ្វូនី ក្នុងប្រទេសកម្ពុជា
វៀតណាម - កម្ពុជា ដាក់ឱ្យអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០២៧
កម្ពុជាប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនយោធភូមិភាគទី ៧
ថ្នាក់ដឹកនាំវៀតណាម បារាំង និងកម្ពុជា អញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Metfone
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា

អានច្រើនបំផុត

វៀតណាម - កម្ពុជា បន្តសម្របសម្រួលរុករក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្ម ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារអាមេរិក
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពូនជ្រំចំណងមិត្តភាព វៀតណាម - កម្ពុជា
យុវជន វៀតណាម - កម្ពុជា - ឡាវ ពូនជ្រំសាមគ្គីភាព និងមិត្តភាព
វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត