Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានកូរ៉េខាងជើង លោក Kim Jong – un

00:54 | 15/05/2019

ទទួលតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានបក្សពលកម្មកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong – un បានធ្វើទស្សនកិច្ចជាផ្លូវការវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានកូរ៉េខាងជើង លោក Kim Jong – un (រូបថតៈ VGP)

នារសៀលថ្ងៃទី១ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចលោកប្រធានកូរ៉េខាងជើង Kim Jong – un ត្រូវបានអនុវត្តតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃពិធីទទួលស្វាគមន៍នេះ។ បន្ទាប់ពីពិធីទទួលមក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកប្រធានកូរ៉េខាងជើង Kim Jong – un បានធ្វើកិច្ចពិភាក្សានៅវិមានប្រធានរដ្ឋ។

តាងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់លោកប្រធាន Kim Jong – un ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោក Kim Jong –un ជាការគូសសញ្ញាសំខាន់ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចនេះ ជាឱកាសដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផ្តល់ព័ត៌មានទៅវិញទៅមក អំពីស្ថានភាពនៃប្រទេសនិមួយៗ ដើម្បីពិភាក្សាអំពីការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកូរ៉េខាងជើងសម្រេចបានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សពលកម្មកូរ៉េខាងជើង ដែលលោកប្រធាន Kim Jong – un ជាប្រមុខប្រជាជនកូរ៉េខាងជើងនឹងបន្តទទួលបានសមិទ្ធផលថ្មីដ៏អស្ចារ្យថែមទៀតក្នុងបុព្វហេតុកសាងសង្គមនិយម អភិវឌ្ឍប្រទេសជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព