Trending now

សហគមន៍ប្រជាជនវៀតណាមនៅទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) បានជួយគ្នាទៅវិញទៅមក ដើម្បីយកឈ្នះលើជំងឺរាតត្បាត COVID-19

16:12 | 13/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - សហគមន៍ប្រជាជនវៀតណាមរស់នៅនិងធ្វើការ នៅទីក្រុងជាច្រើន ក្នុងប្រទេសរុស្ស៊ី ក្នុងនោះទីក្រុង Saint Peterburg ដែលជាទីក្រុងធំទី ២ របស់រុស្ស៊ីមានប្រជាជនជាង ១០០០ នាក់ នៅឆ្នាំ ២០២០ ប្រជាជនវៀតណាមបានលើកកម្ពស់ស្មារតីនៃការជួយគាំទ្រគ្នាទៅវិញទៅមក រៀបចំសកម្មភាពសប្បុរសធម៌ ដើម្បីជួយទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 និងជួយប្រជាជនភាគកណ្តាលនៃប្រទេសវៀតណាមដែលរងងផលប៉ះពាល់ដោយសារទឹកជំនន់។

ជំងឺបណ្តាលឱ្យសកម្មភាពសេដ្ឋកិច្ចសង្គមទាំងអស់នៅតែជួបការលំបាក ការទិញ​និងតម្រូវការប្រើប្រាស់ក្នុងទីផ្សារ​មានការថយចុះ។ ឧស្សាហកម្មដែលទាក់ទងនឹង​សហគមន៍ប្រជាជនវៀតណាមនៅទីនេះមានការលំបាកខ្លាំងណាស់ ដូចជា​ ទេសចរណ៍ ​ភោជនីយដ្ឋាន​ដែលមាន​អតិថិជនតិចតួច ការធ្វើពាណិជ្ជកម្ម​នៅផ្សារនិង​មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រជាជនវៀតណាមភាគច្រើនដោយគ្មានភ្ញៀវ។ ប្រជាជន​ជាច្រើន​នាក់​ត្រូវកាត់បន្ថយ​ចំនួនពលករ កាត់បន្ថយបុគ្គលិក​និងព្យាយាម​ធ្វើការ​ពី​មួយថ្ងៃទៅមួយថ្ងៃ។

លោក Dao Dai Hai អនុប្រធានសមាគមប្រជាជន​វៀតណាមនៅទីក្រុង Saint Peterburg​ បាននិយាយឲ្យដឹងថា រហូតមកដល់ពេលនេះមានជនជាតិវៀតណាមជាង ២០០ នាក់ រួមទាំងនិស្សិតដែលផ្ទុកជំងឺ Covid-19 ។ ភ្លាមៗពី ការរីករាលដាលនៃជំងឺរាតត្បាតនេះ គណៈកម្មាធិការ​ប្រតិបត្តិ​នៃសមាគមប្រជាជន​វៀតណាម​នៅ​ទីក្រុងនេះ​រួមជាមួយតំណាងនិស្សិតបានបើកកិច្ចប្រជុំ តាមអ៊ីន​ធើណិត ​​វាយតម្លៃនូវស្ថានភាពនេះ​ឱ្យបានត្រឹមត្រូវ ​ដើម្បី​ផ្តល់យោបល់ដល់ប្រជាជនអំពីវិធីជៀសវាងនិងទប់ស្កាត់ជំងឺនេះ។ ដូច្នេះសំណាងដ៏អស្ចារ្យបំផុតគឺរហូតមកដល់ពេលនេះរាល់ករណីឆ្លងទាំងអស់ត្រូវបានព្យាបាលនិងជាសះស្បើយនិង គ្មាននរណាម្នាក់ស្លាប់ឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីការរីករាលដាល​នៃ​ជំងឺនេះ បានកើតឡើង នៅ ទីក្រុង Saint Peterburg គណៈ​កម្មាធិការ​ប្រតិបត្តិ​​នៃសមាគមប្រជាជនវៀតណាម​បានប្តេជ្ញាចិត្តថា ត្រូវធ្វើការងារ​ស្ម័គ្រចិត្ត​ ដើម្បីជួយគាំទ្រ​ដល់មូលដ្ឋានដែលសហគមន៍ប្រជាជនវៀតណាមរស់នៅនិងធ្វើការ។ សមាគមបានរៃអង្គាសប្រាក់​នៅក្នុងសហគមន៍​អំពាវនាវឱ្យអាជីវកម្មវៀតណាមទិញសម្ភារៈវេជ្ជសាស្ត្រ ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យក្នុងទីក្រុង ក្នុងនោះ​មាន​ខោវអាវការពារ ស្បែកជើងវេជ្ជសាស្ត្ររ ម៉ាស់។

ទីកន្លែងមួយនៃភោជនីយដ្ឋាន Nem Nem របស់​លោក ​Dao Dai Hai ។ ( រូបថត៖ VOV)

ក្រៅពីនេះទោះបីត្រូវប្រឈមនឹងជំងឺរាតត្បាតនិងការលំបាកជាច្រើនក៏ដោយ ក៏នៅក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ នេះដែរ នៅពេលដែលបានដឹងថា ​ប្រជាជនវៀតណាមនៅ​តំបន់ក​ណ្តាល​ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ​ដោយសារ​ទឹកជំនន់ សមាគមន៍ជនជាតិវៀតណាម នៅទីក្រុង Saint Peterburg រៀបចំការបរិច្ចាគក្នុង​សហគមន៍និង​ផ្ញើប្រាក់​និងអំណោយ​ ដើម្បីជួយគាំទ្រប្រជាជនដែល​មាន​តំលៃ​ ៥០ លានដុង។

សហគមន៍ប្រជាជនវៀតណាមនៅទីក្រុង Saint Peterburg បានបរិច្ចាគសំភារៈពេទ្យដល់មន្ទីរពេទ្យ។ (រូបថត៖ VNA)

ជារៀងរាល់ឆ្នាំនៅថ្ងៃឈប់សម្រាក បុណ្យជាតិសំខាន់ៗ​ដូចជា​ ថ្ងៃទី ៣០ ខែមេសា ថ្ងៃទី ២ ខែកញ្ញានិងថ្ងៃទី ២២ ធ្នូ សមាគមប្រជាជនវៀតណាម នៅទីក្រុង Saint Peterburg តែងតែរៀបចំពិធីជប់លៀង និងអញ្ជើញអតីតយុទ្ធជន​ដែលបានប្រយុទ្ធនៅវៀតណាមចូលរួមនិងនិយាយ អំពី​ប្រទេស​វៀតណាម។ តាមរយៈនេះ អតិត​យុទ្ធជន​បាន​រៀបរាប់​ជាមួយកូនៗ និងចៅ ៗអំពីប្រទេសវៀតណាម។ សមាគមនេះក៏រៀបចំកម្មវិធីវប្បធម៌សិល្បៈ ពិធីបុណ្យ​វប្បធម៌ ដើម្បីណែនាំដល់ប្រជាជនរុស្ស៊ីអំពីប្រទេស​វៀតណាម​។

នៅឆ្នាំនេះដោយសារជំងឺរាតត្បាតឋ​សកម្មភាពវប្បធម៌​និងសង្គមរបស់សហគមន៍ត្រូវតែផ្អាក។ នៅឆ្នាំ ២០២១ នៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង សមាគម​ប្រជាជនវៀតណាមនៅទីក្រុង Saint Peterbur​ នឹងស្តារ​សកម្មភាពទាំងនេះឡើងវិញជាបណ្តើរ ៗ ដើម្បីបង្កើន​សាមគ្គីភាព​ក្នុងសហគមន៍​និងជំរុញទំនាក់ទំនង​នៅក្នុងប្រទេសសាមី រួមចំណែកក្នុងទំនាក់ទំនងមិត្តភាព​ជាប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាមនិងរុស្ស៊ី./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា
បានអនុម័តគោលនយោបាយវិនិយោគគម្រោងនៅខេត្តស្ទឹងត្រែង
វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
សកម្មភាពជាច្រើនដែលរៀបចំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវនិងកម្ពុជា សម្រាប់និស្សិតនៃប្រទេសទាំងពីរ
ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ»
រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា
នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ឯកភាព​ជំរុញ​ភាព​ជា​ដៃគូ ដើម្បី​បន្ត​ទំនាក់ទំនង​លើ​គ្រប់​វិស័យ