យុគសម័យ - ប្រវត្តិសាស្ត្របណ្តាស្តេច Hung ជំនឿគោរពបូជាស្តេច Hung ឬបទចម្រៀង Xoan របស់ខេត្ត Phu Tho បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេងបានឡើយក្នុងដួងចិត្តឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានានិងមិត្តភក្តិអន្តរជាតិ។ ដំណើរកំសាន្តនានិទាឃរដូវជាឱកាសសម្រាប់ទស្សនានិងស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏សម្បូរបែបរបស់វៀតណាម - នេះគឺជាចំណាប់អារម្មណ៍របស់មិត្តអន្តរជាតិ ពេលបានចូលរួមដំណើរទស្សនា និទាឃរដូវមិត្តភាពនៅខេត្ត Phu Tho នាថ្ងៃទី៣ខមីនា។
លោកស្រី Rosario Portell Casanova - ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយប្រចាំនៅវៀតណាម “វិហារ Hung - ទីកន្លែងគួរឲ្យចាប់អារម្មណ៍សម្រាប់ជនបរទេសដែលស្រឡាញ់និងស្វែងយល់ពីប្រវត្តិសាស្ត្រវៀតណាម”។ លោកស្រី Rosario អញ្ជើញអុជធូបនៅវិហារ Gieng នៃមណ្ឌលកេរដំណែលវិហារ Hung មនុស្សគ្រប់រូបគេមកទីនេះដើម្បីបង្ហាញពីការគោរពដល់វិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung ដែលមានគុណូបការៈកសាងនិងរក្សាប្រទេសវៀតណាម។ នេះជាលើកដំបូងដែលខ្ញុំបានមកដល់ទីនេះ ហើយគឺចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ នៅទីនេះ ខ្ញុំក៏បានស្តាប់រឿងរ៉ាវអំពីការអញ្ជើញមកដល់ទីនេះរបស់លោកប្រធានហូជីមិញកាលពីឆ្នាំ១០៩៤។ |
លោក Quentin Campbell - នាយកជាតិនៃស្ថាប័នអភិវឌ្ឍន៍និងជួយឧត្ថម្ភនៅវៀតណាម (ADRA)៖ “វិហារ Hung ជាទីតាំងពោះពេញទៅដោយអត្ថន័យនៃជ្រុងវប្បធម៌ ប្រវត្តិសាស្ត្រនិងស្មារតី”។ លោក Quentin Campbell (នៅខាងស្តាំ) ចាប់អារម្មណ៍យ៉ាងខ្លាំងដែលត្រូវបានស្តាប់អំពីប្រភពដើមរបស់ប្រជាជាតិវៀតណាម នេះជាលើកដំបូងដែលខ្ញុំបានមកចូលរួមដំណើរកំសាន្តនិទាឃៈរដូវមិត្តភាពដែលរៀបចំឡើងដោយ VUFO នេះ។ ខ្ញុំទើបបានមកដល់វៀតណាម ដូច្នេះពេលបានចូលរួមកម្មវិធីគឺជាប្រការអស្ចារ្យណាស់។ ខ្ញុំមិនទាន់បានស្គាល់ច្រើនអំពីប្រវត្តិ សាស្ត្រនិងវប្បធម៌របស់វៀតណាមឡើយ ហេតុដូច្នេះ ខ្ញុំមានកត្តិយសណាស់ ដែលបានមកទីនេះដើម្បីទស្សនាវិហារ Hung ដែលទទួលការណែនំាអំពីប្រភពដើមរបស់ប្រជាជាតិវៀតណាម។ នេះជាឱកាសដើម្បីខ្ញុំបានយល់បន្ថែមអំពីវប្បធម៌ព្រ លឹងរបស់ជនជាតិវៀតណាម។ |
លោក Colonel Rafizi Sharif - អនុព័ន្ធយោធានៃស្ថានទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម ៖ “វៀតណាមមានខេត្ត ក្រុងជាច្រើនស្អាតណាស់ ហើយការអភិវឌ្ឍក៏សម្បូរបែបផងដែរ”។ លោក Colonel Rafizi រួមជាមួយតំណាងស្ថានទូតហ្វីលីពីនទស្សនាមណ្ឌលកេរដំណែកបណ្តាស្តេច Hung លោក Colonel Rafizi រួមជាមួយប្រតិភូស្ថានទូតហ្វីលីពីនទស្សនាមណ្ឌលកេរដំណែលវិហារស្តេច Hung អំពីប្រវត្តិសាស្ត្រសេ្តច Hung។ ពេលបានមកទីនេះ ឃើញថាអស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍ណាស់។ នេះជាលើកទី២ ដែលខ្ញុបានចូលរួមដំណើរកំសាន្តនិទាឃរដូវមិត្តភាពរៀបចំឡើងដោយ VUFO ពោលគឺលើកទី១កាលពីឆ្នាំ២០១៧នៅខេត្ត។ ខ្ញុំគិតថា មិនត្រឹមតែខេត្ត Bac Ninh ឬខេត្ត Phu Tho ទេ ខេត្ត ក្រុងជាច្រើននៅវៀតណាមប្រហែលជាក៏មានការអភិវឌ្ឍដូចគ្នាផងដែរ។ |
លោកស្រី Adam Diouf - អង្គការគាំទ្រសកលវិទ្យាល័យពិភពលោកនៃកាណាដា: "ដំណើរកំសាន្តនិទាឃរដូវមិនត្រឹមតែជួយមិត្តភក្តិអន្តរជាតិយល់ដឹងពីវប្បធម៌និងសាសនាប៉ុណ្ណោះទេថែមទាំងផ្សព្វផ្សាយអំពីវៀតណាមឱ្យកាន់តែប្រសើរជាង”។ អ្នកស្រី Adam Diouf ថតរូបជាមួយប្រជាជននៅទីនេះ “ខ្ញុំបានអាននិងស្គាល់បន្តិចអំពីប្រាសាទឬវត្តអារាមមួយចំនួនរបស់វៀតណាម។ ខ្ញុំក៏ស្គាល់ត្រួសៗអំពីរាជវង្ស Ly និងរាជវង្ស Tran តាមរយ:ដំណើរទស្សនកិច្ចនៅខេត្ត Ninh Binh ។ ក៏ប៉ុន្តែ ប្រវត្តិសាស្រ្តរបស់ស្តេច Hung ខ្ញុំមិនដែលធ្លាប់ស្គាល់ពីមុនមក។ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ ពេលបានមកទីនេះជួយឲ្យខ្ញុំស្គាល់ជាច្រើនអំពីប្រវត្តិសាស្រ្តវៀតណាម តាមការយល់ដឹងតិចតួចរបស់ខ្ញុំ។ ខ្ញុំគិតថា ការធ្វើដំណើរនិទាឃរដូវមិនត្រឹមតែជួយជនបរទេសទេយើងស្គាល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ជំនឿសាសនារបស់ប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយប្រជាជនឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយមិត្តគ្រប់ជាតិសាសសន៍។នេះក៏ជាមធ្យោបាយដ៏ល្អមួយដើម្បីផ្សព្វផ្សាយអំពីវៀតណាម។ ខ្ញុំនឹងណែនាំឲ្យមិត្តរបស់ខ្ញុំទៅទស្សនាប្រទេសវៀតណាម ទៅកាន់ទីកន្លែងដ៏ស្រស់ស្អាតនិងសន្តិភាពរបស់អ្នក។ |
Leang មកពីកម្ពុជា និង Si Thu មកពីម៉ីយ៉ានមា ជានិស្សិតពីរនាក់កំពុងចូលរួមកម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីសន្តិភាព នៅវៀតណាម Si Thu (ខាងស្តាំ) និង Leang កំពុងស្វែងយល់អំពីម្ហូបពិសេសរបស់ខេត្ត Phu Tho Si Thu (អាយុ ២១ ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យ Yadanabon ប្រទេសមីយ៉ាន់ម៉ា): "ខ្ញុំទើបបានមកដល់វៀតណាមអស់រយៈពេលជាងមួយខែហើយ។ ការធ្វើដំណើរបែបនេះជួយខ្ញុំឱ្យយល់ដឹងជាច្រើន។ ខ្ញុំមានឱកាសដើម្បីស្វែងយល់ពីភាពស្រស់ស្អាតរបស់វៀតណាមមិនត្រឹមតែនៅក្នុងទេសភាពធម្មជាតិ ស្ថាបត្យកម្ម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេះដឹងអំពីប្រវត្ដិសាស្ដ្រនិងវប្បធ៌មវៀតណាមដែលមានចរិតលក្ខណៈតន្ត្រីបុរាណ ពិធីបុណ្យទានជាដើម បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានភាពស្រដៀងគ្នាខាងវប្បធម៌។ ហេតុដូច្នេះខ្ញុំបានរកឃើញចំណុចវិសេសវិសាលជាច្រើននៅប្រទេសវៀតណាម”។ លាង (អាយុ ២២ ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា): "ទោះបីជាប្រទេសរបស់យើងស្វាគមន៍ឆ្នាំថ្មីនៅ ពេលវេលាផ្សេងគ្នា ប៉ុន្យែនៅវៀតណាមខ្ញុំនៅតែមានអារម្មណ៍សប្បាយរីករាយនិងគួរឱ្យរំភើបនៃកម្មវិធីនិទាឃរដូវ។ ក្នុងដំណើរកម្សាន្តនៅថ្ងៃនេះ ខ្ញុំឃើញថាវាគួរឱ្យចាប់អារម្មណ៍ណាស់។ បទពិសោធន៍វប្បធម៌ធម្មជាតិនិងជាពិសេសជួបជុំជាមួយមិត្តភក្តិថ្មីនឹងជាអនុស្សាវរីយ៍គួរឲ្យចងចាំដែលខ្ញុំនឹងមិនភ្លេចបានឡើយ”។ |
មតិពីមិត្តអ្នកអាន