Trending now

មកទស្សនាតំបន់ព្រំដែន La Cha ដើម្បីចូលរួមក្នុងពិធីបុណ្យផ្កាសិរមាន់រីកជាមួយជនជាតិ Cong

13:16 | 26/03/2021

យុគសម័យ - ពិធីបុណ្យផ្កាសិរមាន់រីកគឺជាឱកាសមួយសម្រាប់អ្នកភូមិរំលឹកនឹកដល់ឬបង្ហាញពីការដឹងគុណចំពោះបុព្វបុរសនិងអាទិទេពនានា នៅឆ្នាំចាស់ដែលបាននាំមកសុខភាពបរិបូណ៌ និងប្រមូលផលដំណាំដ៏ច្រើនសន្ធឹកសន្ធាប់។

ពិធីបុណ្យផ្កាសិរមាន់រីកគឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីមួយនិងសំខាន់របស់ក្រុមជនជាតិ Cong។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវបានប្រារព្ធឡើង ក្នុងខែស្រាពណ៌និងខែកទ្របទ (គិតតាមប្រតិទិនច័ន្ទគតិ) នៅពេលការងារប្រមូលផល ការប្រមូលកសិផល នៅតាមវាលស្រែបានស្រេចហើយ។ នេះជាឱកាសសម្រាប់អ្នកភូមិរំលឹកនឹកដល់ឬបង្ហាញការដឹងគុណដល់បុព្វបរុសនិងអាទិទេពនានា ក្នុងឆ្នាំចាស់ដែល​បាន​យកចិត្តទុកដាក់និងនាំមកចំសុខភាពល្អ គ្មានជំងឺនិងប្រមូលផលដំណាំដ៏ច្រើនសន្ធឹកសន្ធាប់។

នៅពេលដែលស្រូវបានទុកពេញឃ្លាំង វាក៏ជាពេលវេលាដែលជនជាតិ Cong នៅក្នុងភូមិ La Cha ឃុំ Pa Tan ស្រុក Nam Po (ខេត្ត Dien Bien) កំពុងមមាញឹកត្រៀមរៀបចំពិធីបុណ្យផ្កាសិរមាន់រីក - បុណ្យចូលឆ្នាំថ្មីប្រពៃណី​សំខាន់មួយក្នុង​ឆ្នាំសម្រាប់ជនជាតិ Cong។

ពិធីបុណ្យផ្កាសិរមាន់រីកត្រូវបានអភិរក្សនិងរក្សា ដោយអ្នកភូមិ La Cha អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

“ នៅពេលរដូវ​​ប្រមូលផលចប់ អ្នកភូមិនឹងរៀបចំបាយមួយពេល​ ដើម្បីសែន​ជីដូនជីតា ហើយបួងសួងឲ្យកូននិងចៅមានជីវភាពធូរធា ពេញមួយឆ្នាំ អ្នកទាំងអស់គ្នានឹងមានសុខភាពល្អ ក្នុងឆ្នាំថ្មី ដំណាំល្អប្រសើរ ធ្វើស្រែចំការដែលប្រមូលផលដ៏ច្រើនសន្ធឹកសន្ធាប់ លោក Lung Van Chanh បានមានប្រសាសន៍ថា តំបន់នេះរកប្រាក់ចំណូលបានកាន់តែច្រើន មានក្របីនិងគោកាន់តែច្រើន មានការអភិវឌ្ឍធ្វើឱ្យគ្រួសារមានសុភមង្គលនិងរីកចម្រើនជាងឆ្នាំមុន ៗ ។

លោកស្រី Vang Thi Van ប្រធានគណៈកម្មាធិការប្រជាជនឃុំ Pa Tanស្រុក Nam Po មានប្រសាសន៍ថា៖ ប៉ុន្មានឆ្នាំថ្មីៗនេះ បក្សនិងរដ្ឋបានចាប់អារម្មណ៍កសាងគំរោងសុខុមាលភាព គាំទ្រកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាពិសេសគម្រោងអភិរក្សជនជាតិ Cong ដូច្នេះជីវភាពរស់នៅរបស់ប្រជាជន Cong នៅ La Cha បានផ្លាស់ប្តូរច្រើន ហើយមកដល់បច្ចុប្បន្ននេះភូមិទាំងមូលមានគ្រួសារក្រីក្រតែ ៣២ ប៉ុណ្ណោះ។

នៅឆ្នាំ ២០១៩ ពិធីបុណ្យផ្កាសិរមាន់រីកត្រូវបានគេទទួលស្គាល់គឺមួយក្នុងចំណោម​បេតិកភណ្ឌអរូបីថ្នាក់ជាតិចំនួន ៨ របស់ខេត្ត Dien Bien ដូច្នេះបងប្អូន​ជនជាតិ Cong កាន់តែសប្បាយរីករាយ រួបរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងអភិរក្ស ផ្សព្វផ្សាយអំពីអត្តសញ្ញាណវប្បធម៌ពិសេសនៃជនជាតិ Cong។

“ ឆ្នាំនេះប្រសិនបើមានគ្រួសារក្រីក្រចំនួន ៣២ គ្រួសារ នៅឆ្នាំក្រោយយើងក៏នឹងខិតខំកាត់បន្ថយគ្រួសារក្រីក្រដែលនាំមកនូវកម្មវិធីនិងគម្រោងនានា ជាពិសេសសំណង់សុខុមាលភាព ដូចជា ប្រព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់និងទឹកស្អាត​។ ឃោសនាឱ្យប្រជាជនបង្កើនកម្លាំងពលកម្មផលិតកម្មយ៉ាងសកម្ម លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។ រីឯពិធីបុណ្យផ្កាសិរមាន់រីកវិញយើងនឹងរៀបចំជារៀងរាល់ឆ្នាំសម្រាប់ប្រជាជន ដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មីនេះ​ត្រូវបានបន្តប្រគល់ជារៀងរហូត”។ លោកស្រី Vang Thi Van បានចែករំលែក។

លោក Nguyen Xuan Thuan អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Po ខេត្ត Dien Bien បានមានប្រសាសន៍ថា៖ ពិធីបុណ្យផ្កាសិរមាន់រីកត្រូវបានអភិរក្សនិងថែរក្សាដោយ អ្នកភូមិ La Cha ក្នុងរយៈពេលច្រើនឆ្នាំមកហើយ។ ក្រុមជនជាតិ Cong គឺជាជនជាតិមួយចំនួនតូចដែលរស់នៅក្នុងតំបន់លំបាក ៗ នៃស្រុក ដូច្នេះទន្ទឹមនឹងការអនុវត្តគម្រោងអភិរក្សនិងអភិវឌ្ឍន៍របស់ជនជាតិកុង នៅខេត្ត Dien Bien ស្រុកក៏បានរៀបចំផែនការដោយឡែក ដើម្បី ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ពីទីនោះបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ប្រជាជន Cong ដើម្បីអភិវឌ្ឍនិងអភិរក្សលក្ខណៈវប្បធម៌ផ្ទាល់ខ្លួន។

“ គណៈកម្មាធិការប្រជាជនស្រុកក៏បានរៀបចំផែនការសម្របសម្រួលជាមួយគណៈកម្មាធិការជនជាតិភាគតិចរបស់ខេត្ត ដើម្បីយកចិត្តទុកដាក់ដល់ប្រជាជនអំពីទីតាំងនិងតំបន់ផលិតកម្មក្នុងគោលបំណងធ្វើអោយជនជាតិ Cong ទទួលបានលក្ខខណ្ឌអំណោយផលបំផុត។ លោក Nguyen Xuan Thuan បានបន្ថែមថា“ ជួយបងប្អូនជនជាតិ​ Cong រក្សាអត្តសញ្ញាណជាតិតាមរបៀបល្អបំផុត​ កសាងភូមិវប្បធម៍ប្រសើរជាងមុន” ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

បំណែក​នៃ​រូបចម្លាក់​ព្រះ​សិរ​ព្រះ​នារាយណ៍​ត្រូវបាន​រកឃើញ​នៅ​ប្រាសាទត្រពាំងផុង​