Trending now

ពិធីជួបប្រាស្រ័យមិត្តភាពជាមួយមិត្តអ្នកអានកាសែតយុគសម័យជាភាសាខ្មែរ

21:34 | 12/08/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី១២ខែសីហា នៅទីក្រុងហាណូយ កាសែតយុគសម័យបានរៀបចំពិធី “ជួបប្រាស្រ័យជាមួយមិត្តអ្នកអានកាសែតយុគសម័យជាភាសាខ្មែរ”។

លោក Le Quang Thien អគ្គនិពន្ធនាយកអញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមពិធីជួបប្រាស្រ័យនេះមានវត្តមានលោក Le Quang Thien នាយកនិពន្ធកាសែតយុគសម័យ រួមទាំងអ្នកយកព័ត៌មាន អ្នកនិពន្ធនៃកាសែតយុគសម័យ។

អញ្ជើញចូលរួមពីភាគីកម្ពុជា​មានវត្តមានឯកឧត្តមលោក Op Sophy ទីប្រឹក្សាស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម រួមទាំងមន្ត្រីស្ថានទូតនិងនិស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហាណូយ។

យោងតាមលោក Le Quang Thien ការជួបប្រាស្រ័យនេះ សំដៅរួមចំណែកពូនជ្រុំឲ្យចំណងមិត្តភាពប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួមនិងសម្រាប់មេត្រីភាពរបស់កាសែតយុគសម័យជាមួយមិត្តកម្ពុជាដែលកំពុងបំពេញការងារនិងសិក្សារៀនសូត្រនៅវៀតណាមនិយាយដោយឡែក

អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Le Quang Thien បានអញ្ជើញជូនពរជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតរដ្ឋសភានាពេលកន្លងទៅ។

នៅទីនេះ លោក Le Quang Thien ក៏បានឧទ្ទេសនាមជាមួយមិត្តកម្ពុជាអំពីវែបសាយអេឡិចត្រូនិកយុគសម័យជាភាសាខ្មែរ។ ទំព័រនេះមានឈ្មោះថា huunghivietnamcampuchia.thoidai.com.vn ដែលបានបើកឲ្យដំណើរការជាផ្លូវការនាខែមិថុនាឆ្នាំ២០១៦។

ក្រុម​កីឡាករ​​​កាសែត​យុគ្គសម័យនិងក្រុមកីឡាករកម្ពុជា

វេបសាយកាសែតអេឡិចត្រូនិកបានបង្ហាញនូវខ្លឹមសារដ៏សម្បូរបែបជាពិសេស ឧទ្ទេសនាមចំពោះប្រជាជននៃប្រទេសទាំងពីរអំពីទឹកដីនិងមនុស្សវៀតណាម ជាមួយនឹងជីវភាពរស់នៅរីកចម្រើន រួមទាំងមានស្មារតីធ្វើសមាហរណកម្ម និងជាប្រទេសមួយរាក់ទាក់រួសរាយជាមួយប្រជាជនកម្ពុជា។តាងនាមកាសែតយុគសម័យ លោក Le Quang Thien មានបំណងចង់ឲ្យមិត្តកម្ពុជា រួមចំណែកផ្តល់ព័ត៌មាននិងរួមដំណើរជាមួយកាសែតនេះតែម្តង។

លោក Le Quang Thien អញ្ជើញប្រគល់ទង់អនុស្សវរីយ៍ជូនចំពោះ​លោក Op Sophy

រីឯខ្លួនវិញ លោក​ Op Sophy អញ្ជើញសម្តែងនូវការសប្បាយរីករាយ ដោយបានចូលរួមក្នុងពិធីជួបប្រាស្រ័យនេះ។ លោកបានចាត់ទុកថា នេះជាស្ពាន តភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជានិយាយរួមក៏ដូចជាកាសែតយុគសម័យជាមួយស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមនិយាយដោយឡែក។

លោក Op Sophy ក៏បានអញ្ជើញថ្លែងអំណរគុណចំពោះកាសែតយុគសម័យនិងមានបំណងចង់ឲ្យកាសែតយុគសម័យក៏ដូចជាប្រជាជនវៀតណាម គាំទ្រជានិច្ចនូវការអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា។

(រូបថតៈ កាសេតយុគសម័យ)

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ