Trending now

ប្រធានាធិបតីអាមេរិក លោក Donald Trump អញ្ជើញមកដល់ទីក្រុងហាណូយនៃប្រទេសវៀតណាម

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅវេលាម៉ោង ៩ យប់ ថ្ងៃទី២៦ ខែកុម្ភៈ មុនជំនួបកំពូលជាលើកទី២ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong - un។

នៅវេលាម៉ោង ៩៖០០ នាទីយន្តហោះរបស់ប្រធានាធិបតីលោក Donald Trump បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថតៈ VGP/Nhat Bac)

យន្ដហោះ Air Force One របស់លោក Donald Trump បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទីយប់ថ្ងៃទី២៦ខែកុម្ភៈ ហើយបន្ទាប់មកលោកនឹងធ្វើដំណើរចាកចេញឆ្ពោះទៅកាន់សណ្ឋាគារ Marriott។

(រូបថតៈ VGP/Nhat Bac)

អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Donald Trump នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung; សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ Nguyen Duc Chung; ឧត្តមសេនីយ៍ឯកលោក Bui Van Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងនគរបាល; អនុប្រធានខុទ្ទកាល័យរដ្ឋបាលលោក Chu Van Yem និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc។

រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯព្រលានយន្តហោះ (រូបថតៈ VGP/Nhat Bac)

(រូបថតៈ VGP/Nhat Bac)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក លោកប្រធានាធិបតី Donald Trump បានចូលក្នុងឡានហើយបានធ្វើដំណើរទៅកាន់សណ្ឋាគារ Marriott ក្នុងស្រុក Nam Tu Liem នៃរដ្ឋធានីហាណូយ។

រូបថតៈ VGP/Nhat Bac

តាមគម្រោង ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាម អូសបន្លាយដល់ថ្ងៃទី ២៨ខែកុម្ភៈនេះ លោកប្រធានាធិបតី Donald Trump នឹងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម។ នេះគឺជាលើកទី ២ ហើយដែលប្រធានាធិបតី លោក Trump បានមកដល់ប្រទេសវៀតណាម។ ពោលគឺ នៅខែវិច្ឆិកាឆ្នាំ ២០១៧ លោកបានធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ចប្រជុំកំពូល វេទិកាសហបរ្តិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang។ អញ្ជើញចូលរួមក្នុងបណ្តាសកម្មភាពពហុភាគីនិងទ្វេភាគីរបស់លោកប្រធានាធិបតី Donald Trump នៅទីក្រុងហាណូយនៅពេលនេះគឺមានរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងប្រធានការិយាល័យ សេតវិមាន Mick Mulvaney ផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)