Trending now

ប្រធានរដ្ឋសភាចូលរួមសម័យប្រជុំលើកទី ១២ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

08:57 | 09/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែកក្កដា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូបានចូលរួមសម័យប្រជុំលើកទី ១២ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី ៩។ ចូលរួមក្នុងសម័យប្រជុំនេះមានថ្នាក់ដឹកនាំការិយាល័យរដ្ឋសភានិងទីភ្នាក់ងារមួយចំនួនរបស់រដ្ឋសភា។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្លែងក្នុងសម័យប្រជុំលើកទី ១២ នៃក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

ថ្លែងក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាបានកោតសរសើរចំពោះគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Phuoc កម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃខេត្ត សហគមន៍សហគ្រាស រួមទាំងសាមគ្គីភាព ការជួយគាំទ្រគ្នាទៅវិញទៅមុខរបស់ក្រុមមនុស្សទាំងអស់ បានព្យាយាមនិងខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសទាំងមូលដើម្បីជំនះការលំបាកនិងបំពេញគោលដៅសំខាន់ៗជាច្រើនដែលត្រូវបានលើកឡើង។

ដោយឯកភាពជាមួយនឹងដំណោះស្រាយចំនួន ៧ ចំណុចដែលស្នើដោយខេត្ត Binh Phuoc ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២០ ប្រធានរដ្ឋសភាបានស្នើថា ខេត្ត Binh Phuoc ត្រូវផ្តោតលើការចាប់យកឱកាស និងពង្រីកគុណប្រយោជន៍របស់តំបន់ក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៃតំបន់ភាគអាគ្នេយ៍ បន្តកែលម្អបរិយាកាសយ៉ាងខ្លាំងនូវការវិនិយោគនិងពាណិជ្ជកម្មប្រកបដោយតម្លាភាព ងាយស្រួលនិងសមភាព។

ខេត្តត្រូវធ្វើការងារល្អក្នុងការចំណាយដើមទុនវិនិយោគសាធារណៈ; បង្កើនការលើកកម្ពស់ការវិនិយោគដើម្បីទទួលបានរលកវិនិយោគថ្មីនៃទៅកាន់ខេត្ត; មានដំណោះស្រាយដើម្បីគាំទ្រដល់ដំណើរការនៃការបង្កើតនិងការអភិវឌ្ឍសហគ្រាសគ្រប់ប្រភេទ ដែលអាចរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្អែកលើការធ្វើអាជីវកម្មបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មី។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យខេត្ត Binh Phuoc បន្តបំពេញតួនាទីភារកិច្ចការពារព្រៃឈើ បង្កើនការគ្រប់គ្រងធនធានធម្មជាតិបរិស្ថាន ការបង្ការគ្រោះមហន្តរាយធម្មជាតិនិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ប្រធានរដ្ឋសភាបានមានគោលបំណងថា ដោយមានមុខងារនិងភារកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីមួយៗ ក្នុងនាមជាអ្នកតំណាងសម្រាប់ប្រជាជនខេត្ត Binh Phuoc គួរតែសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយគ្រប់ជាន់ថ្នាក់ សាខាទាំងអស់ដើម្បីវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីស្ថានភាពនិងលទ្ធផលដែលទទួលបានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតគណបក្សខេត្តលើទី ១២ ទន្ទឹមនឹងនេះ កសាងគោលដៅក្នុងឯកសារមហាសន្និបាតគណបក្សលើកទី ១១ (អាណត្តិឆ្នាំ ២០២០-២០២៥) ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ ហើយចូលរួមយ៉ាងសកម្មជាមួយគណៈបក្សនិងអាជ្ញាធរខេត្តក្នុងការនាំយកសំលេងនិងសេចក្តីប្រាថ្នារបស់ប្រជាជនខេត្ត Binh Phuoc មកមជ្ឈិមតាមរយៈសកម្មភាពផ្ដល់មតិយោបល់ទៅក្នុងឯកសារព្រាងនៃមហាសន្និបាតគណៈបក្សលើកទី ១៣៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)