Trending now

បណ្តាប្រទេសអាស៊ាមនអនុម័តលើអាទិភាពចំនួន ១៣ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

09:37 | 06/03/2021 (ប្រែសម្រួលដោយ ហេងវុធ្ធី)

យុគសម័យ - រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានអនុម័តលើគោលដៅសេដ្ឋកិច្ចអាទិភាពទាំង ១៣ ក្នុងនាមជាប្រធានអាស៊ាន ២០២១ របស់ប្រទេសព្រុយណេ ដោយផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ ការធ្វើឌីជីថល និងរក្សានិរន្តរភាពផងដែរ

បណ្តាប្រទេសអាស៊ាមនអនុម័តលើអាទិភាពចំនួន ១៣ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៧ (AEM Retreat ២៧) បានប្រារព្ធធ្វើឡើងក្នុងរយៈពេល ២ ចាប់ពីថ្ងៃ ២ថល់ថ្ងៃទី៣ ខែមិនា តាមប្រព័ន្ធវីដេអូ។ នេះជាកិច្ចប្រជុំលើកដំបូងបង្អស់របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក្នុងនាជាប្រធានអាស៊ានឆ្នាំ២០២១ របស់ប្រទេសប្រ៊ុយណេ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តី និងអ្នកតំណាងដែលពាក់ព័ន្ធនានា បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងតំបន់ក៏ដូចជាវឌ្ឍនភាពនានា ដែលសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសហគមន៍សេដ្ឋកិច្ច និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់អាស៊ានផងដែរ។

ទន្ទឹមនឹងនោះរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានអនុម័តលើគោលដៅសេដ្ឋកិច្ចអាទិភាពទាំង ១៣ ក្នុងនាមជាប្រធានអាស៊ាន ២០២១ របស់ប្រទេសព្រុយណេ ដោយផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ ការធ្វើឌីជីថល និងរក្សានិរន្តរភាពផងដែរ៕

ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល និងល្បឿនឌីជីថលយ៉ាងឆាប់រហ័សដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ- ១៩ រដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានាថាប្រជាជនអាស៊ានទទួលបានអត្ថប្រយោជន៍ពីឌីជីថល។ រដ្ឋមន្រ្តីទាំងអស់ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការដើម្បីផ្តល់សច្ចាប័នដល់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងប្រទេសដើម្បីធានាថាអាជីវកម្មនិងប្រជាពលរដ្ឋអាចទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ៕

(ប្រែសម្រួលដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេងវុធ្ធី)