Trending now

កងទ័ពមួកខៀវវៀតណាម៖ "កសិករ" ក្នុងសម្លៀកបំពាក់យោធា នៅប្រទេសស៊ូដង់ខាងត្បូង

14:19 | 26/02/2021 (យោងតាម កាសែតកងទ័ពប្រជាជន)

នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម អ្នកទាំងអស់គ្នាបានស្គាល់ លោកវរសេនីយ៍ទោ Le Ngoc Son ក្នុងរហ័សនាមដ៏រាក់ទាក់ជិតស្និទ្ធថា ជា “កសិករពិតប្រាកដ”។

លោកវរសេនីយ៍ទោ Le Ngoc Son ដាំបន្លែនៅអង្គភាពបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

ដោយសារតែគ្រាពេលបំពេញបេសកកម្មនៅកម្លាំងបំពេញបេសកកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅទ្វីបអាហ្វ្រិកនោះ ទោះបីស្ថានភាពនៃភូមិសាស្រ្តដី និងអាកាសធាតុគ្មានភាពអំណោយផលក៏ដោយ ប៉ុន្តែជាមួយនឹងភាពច្នៃប្រឌិត និងភាពឧស្សាហ៍ព្យាយាមរបស់ខ្លួន លោក Le Ngoc Son នៅតែបង្កើតបានជារូបរាងសួនបន្លែបៃតងជួយលើកកម្ពស់គុណភាពនៃអាហារសម្រាប់ខ្លួនផង និងមិត្តរួមការងារផងដែរ។ និយាយសំណេះសំណាលជាមួយលោកវរសេនីយ៍ទោ Le Ngoc Son ខ្ញុំបានដឹងថា នៅពេលដែលបំពេញបេសកកម្មនៅកម្លាំងនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) នៅខែវិច្ឆិកា ឆ្នាំ ២០១៩ គាត់ត្រូវបានចាត់តាំងឱ្យទៅបំពេញការងារនៅមូលដ្ឋាន Aweil នៅរដ្ឋ Northern Bahr El Ghazal ដោយមានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ពីរដ្ឋធានី Juba។

ពេលដែលគាត់បានមកដល់ប្រទេសស៊ូដង់ខាងត្បូងនោះ គឺស្របពេលអាកាសធាតុទើបតែឈានចូលរដូវប្រាំង (មានរយៈពេលរហូតចាប់ពីខែវិច្ឆិកាឆ្នាំមុន ដល់ចុងខែឧសភា ឆ្នាំក្រោយ)។ នៅក្នុងតំបន់ដែលគាត់ឈរជើងនោះ សីតុណ្ហភាពខាងក្រៅជាធម្មតាស្ថិតក្នុងខ្ទង់ ៥០-៥៦ អង្សាសេ។ ហើយមកដល់ Aweil ក្នុងមួយខែប៉ុណ្ណោះគឺ ពិភពលោកបានផ្ទុះឡើងជំងឺរាតត្បាត Covid-19។ នៅពេលនោះ ការទិញបន្លែបៃតងរាល់ថ្ងៃពិតជាលំបាកណាស់ ត្រូវការពេលវេលាច្រើនក្នុងការស្វែងរកនៅក្នុងទីផ្សារនិងតំបន់លំនៅដ្ឋាន។ ដូច្នេះ គាត់គិតថា ប្រសិនបើការរីករាលដាលនៃ Covid-19 រាលដាលដល់ប្រទេសស៊ូដង់ខាងត្បូងនោះ ហានិភ័យនៃការឆ្លងពិតជានឹងខ្ពស់ណាស់ដោយសារតែការទាក់ទងយូរជាមួយប្រជាជននៅទីនេះ។ ហើយដើម្បីធានាបានសុវត្ថិភាពផង និងនៅតែមានបន្លែបៃតងដើម្បីបរិភោគផង យើងត្រូវតែដាំបន្ថែដោយខ្លួនឯងដើម្បីម្ចាស់ការក្នុងការទទួលបាននូវប្រភពបន្លែនៅទីតាំងបោះជើង។ ក្នុងឥវ៉ាន់ដែលលោក Le Ngoc Son នាំមកតាមខ្លួនឯងនៅពេលនោះ មានគ្រាប់បន្លែជាច្រើនប្រភេទណាស់ ប៉ុន្តែ ព័ទ្ធជំវិញផ្ទះនោះគឺដីក្រួសស្ងួត អាកាសធាតុមានពន្លឺថ្ងៃខ្លាំងក្លា ហើយថែមទាំងបន្លែពិបាករស់បានទៀតផង។

បន្ទាប់ពីសិក្សាអំពីសណ្ឋានដី លោក Son បានប្តេជ្ញាថា នឹងកែលម្អផ្ទៃដីដើម្បីបង្កើនជីវជាតិក្នុងដី...មិនយូរប៉ុន្មានទេ ដោយសារភាពឧស្សាហ៍ព្យាយាមរបស់ខ្លួន គាត់បានធ្វើបានសួនច្បារគួរឱ្យទាក់ទាញ និងស្រស់ស្អាត។ ដើម្បីមានបន្លែឆាប់ៗ គាត់បានសាបព្រួសគ្រាប់ត្រកួន ហើយបន្ទាប់មកបានទាញយកប្រយោជន៍ពីដំបូលនៃប្រពន្ធ័ពន្លត់អគ្គីភ័យដើម្បីបាំងពន្លឺឱ្យបន្លែ។ ដោយសារមានដំបូល បានជាសីតុណ្ហាភាពត្រូវបានកាត់បន្ថយយ៉ាងខ្លាំង បន្ថែដុះយ៉ាងស្អាតពោរពេញទៅដោយពណ៌បៃតងដែលផ្គត់ផ្គង់គ្រប់គ្រាន់នូវតម្រូវការបន្លែសម្រាប់គាត់ផង និងមិត្តរួមការងារជាច្រើនទៀតផងនៅថ្ងៃក្តៅៗ។

ក្រៅពីការដាំបន្លែនោះ លោកវរសេនីយ៍ទោ Le Ngoc Son ក៏បានដាំផ្កាច្រើនប្រភេទសម្រាប់កែលម្អបរិវេណ នៃអង្គភាពទៀតផង។ រដូវភ្លៀងមកបានធ្វើឱ្យសួនបន្លែត្រូវបានគ្របដណ្តប់ពោរពេញទៅដោយព័ណ៌បៃតងនៃបន្លែ និង ព័ណ៌ចំរុះយ៉ាងស្រស់ស្រាយនៃផ្ការីក។

គ្រាពេលបន្លែទទួលបានផលច្រើនលើសពីតម្រូវការប្រើប្រាស់នោះ បងប្អូនវៀតណាមក៏បានចែកឱ្យអង្គភាពមិត្តនៅមូលដ្ឋាន Aweil ទៀតផង។ ដោយឃើញថា ការងាររបស់លោក Le Ngoc Son មានប្រសិទ្ធិភាពគួរឱ្យកត់សម្គាល់ នាំមកនូវផលប្រយោជន៍ជាច្រើននោះ បានជាមិត្តភ័ក្តបរទេស និងប្រជាជននៅទីនេះពិតជាចូលចិត្តយ៉ាងខ្លាំង ហើយបានពឹងលោក Le Ngoc Son ជួយណែនាំរបៀបធ្វើសួនបន្លែថេមទៀត។ ការងាររបស់លោកវរសេនីយ៍ទោ Le Ngoc Son មិនត្រឹមតែបានឆ្លុះបង្ហាញពីឆន្ទៈ និងការច្នៃប្រឌិតរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យរូបភាពរបស់កងទ័ពអ៊ំហូ កាន់តែភ្លឺស្វាងថែមទៀតនៅប្រទេសដ៏ឆ្ងាយ៕

(យោងតាម កាសែតកងទ័ពប្រជាជន)

(យោងតាម កាសែតកងទ័ពប្រជាជន)

កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
កងទ័ពការពារព្រំដែនខេត្ត Dak Lak ជូនពរបុណ្យចូលឆ្នាំថ្មីចំពោះកម្លាំងការពារព្រំដែនកម្ពុជា
បុស្តិ៍ការពារព្រំដែនផ្តល់អំណោយនិងអបអរសាទរដល់កងកំលាំងការពារព្រំដែនឡាវនិងកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
យុវជនវៀតណាម ឡាវនិងកម្ពុជា ជួបប្រាស្រ័យ ក្នុងឱកាសនៃការទទួលបានពានរង្វាន់ប្រចាំឆ្នាំ
សកម្មភាពជាច្រើនដែលរៀបចំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវនិងកម្ពុជា សម្រាប់និស្សិតនៃប្រទេសទាំងពីរ
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ
សម្តេចតេជោ ហ៊ុន សែន៖ «មានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ»
រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា