Trending now

កងកម្លាំងប្រដាប់អាវុធនៃខេត្តចំនួន ៣ របស់ប្រទេសកម្ពុជាជូនពរបុណ្យតេតដល់កងទ័ពការពារព្រំដែនខេត្ត Binh Phuoc

11:07 | 14/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែមករា គណៈប្រតិភូនៃកម្លាំងប៉ូលីស កងទ័ព និងកងរាជអាវុធហត្ថ ខេត្តទាំងបីគឺខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc។

គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរីប្រគល់អំណោយតេតដល់បញ្ជាការដ្ឋានកងទ័ពការពារខេត្ត Binh Phuoc៕ (ប្រភព៖​ bienphong)

ក្នុងនាមគណៈប្រតិភូនៃខេត្តដែលមានព្រំប្រទល់ជាប់ខេត្ត Binh Phuoc ប្រធានគណៈប្រតិភូបានបញ្ជូនដល់ កម្មាភិបាលនិងកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ជាពិសេសនិងប្រជាជនវៀតណាមជាទូទៅ ដោយអបអរសាទរឆ្នាំថ្មីដ៏ល្អប្រសើរ។ ទន្ទឹមនឹងនេះដែរ​ លោកបានសង្កត់ធ្ងន់លើប្រសិទ្ធភាពវិជ្ជមានក្នុងការសម្របសម្រួលក្នុងឆ្នាំ ២០១៩ ជាមួយកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម កសាងនិងការពារព្រំដែនអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព។ ប្រជាជននៅតាមព្រំដែនទាំងពីរមានទំនាក់ទំនងជិតស្និទ្ធសាមគ្គីភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចទៅវិញទៅមក។

ក្នុងនាមនៃកងទ័ពការពារព្រំដែនខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប៉ូលីស យោធា និងកងរាជអាវុធហត្ថខេត្តទាំងបីគឺខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលបានជួយឧបត្ថម្ភគាំទ្រ កងទ័ពការពារព្រំដែនខេត្ត Binh Phuoc ។

លោកក៏បានអះអាងថាកិច្ចសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងបីគឺខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគីរីមានការអភិវឌ្ឍខ្លាំងក្លាដោយទទួលបានលទ្ធផលជាវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកវរសេនីយ៍ឯក Bui Minh Soai សម្តែងនូវគោលបំណងថានាពេលខាងមុខនេះកម្លាំងប្រដាប់អាវុធនិងប្រជាជននៃព្រំដែនរបស់ប្រទេសទាំងពីរនឹងបន្តលើកកម្ពស់ប្រពៃណីល្អដើម្បីកសាងព្រំដែនសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC
ខេត្ត Vinh Long ពិនិត្យឡើងវិញ ១០០% នៃនាវានេសាទ និងរឹតបន្តឹងការគ្រប់គ្រងលើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន