Trending now

សមាជិករបស់ CPTPP ពិភាក្សាពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវិដ១៩

15:03 | 06/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្រ្តីទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួមប្រកាសគាំទ្រការធ្វើពាណិជ្ជកម្មសេរីដែលជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាពិសេសប្រឈមមុខនឹងជំងឺកូវិដ ១៩ ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចម៉ិចស៊ិកលោកស្រី Graciela Marrquez Colín បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Washington DC សហរដ្ឋអាមេរិក។ (ប្រភព៖ TTXVN)

នាថ្ងៃទី ៥ សីហា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃរដ្ឋជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការនិងផែនការសកម្មភាពដើម្បី ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវិដ១៩។

កិច្ចប្រជុំគណៈកម្មាធិការ CPTPP លើកទី ៣ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវិដេអូនិងដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោកស្រី Graciela Márquez។ ម៉ិកស៊ិកកំពុងដើរតួជាប្រធានប្តូរវេននៃគណៈកម្មការ។

លោកស្រី Marquez បានរាយការណ៍អំពីវឌ្ឍនភាពដែលបង្កើតឡើងដោយគណៈកម្មាធិការនិងក្រុមការងារចំនួន ១៤ ដែលបានជួបប្រជុំគ្នាក្នុងរយៈពេលប៉ុន្មានខែមុនកិច្ចប្រជុំនេះ ស្តីពីបញ្ហាដែលទាក់ទងនឹងរបៀបនៃការប្រតិបត្ដិការនិងការអនុវត្តកិច្ចព្រមព្រៀង។

រដ្ឋមន្រ្តីទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួមប្រកាសគាំទ្រការធ្វើពាណិជ្ជកម្មសេរីដែលជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាពិសេសប្រឈមមុខនឹងកូវិដ១៩ ។

សេចក្តីថ្លែងការណ៍នេះក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់រឹងមាំនិងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋមន្រ្តីក៏បានឯកភាពលើការបង្កើតអង្គភាពភ្ជាប់នៃកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនឹងនេះបញ្ជាក់ជាថ្មីថា CPTPP ជាកិច្ចព្រមព្រៀងជំនាន់ថ្មី ដែលត្រូវបានរៀបចំឡើងដើម្បីឈានមុខគេក្នុងរបៀបវារៈពាណិជ្ជកម្មអន្តរជាតិនិងប្រឈមនឹងបញ្ហាប្រឈមនៃសតវត្សរ៍ទី ២១ ប្រកបដោយប្រសិទ្ធភាព។

កិច្ចព្រមព្រៀងនាំមកនូវបណ្តាសេដ្ឋកិច្ចដែលបំពេញឱ្យគ្នាទៅវិញទៅមក កាន់តែជិតស្និទ្ធជាមួយគ្នាដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគដោយមានទស្សនវិស័យរាប់បញ្ចូលនិងប្រកបដោយចីរភាពដែលនឹងផ្តល់ផលប្រយោជន៍ដល់សមាសភាគសង្គមនៃរដ្ឋសមាជិកជាទាំងអស់។

លោករដ្ឋមន្រ្តីក៏បានអំពាវនាវផងដែរដល់រដ្ឋជាសមាជិកចំនួន ៤​ ប្រទេស ដែលមិនទាន់ផ្តល់សច្ចាប័នឲ្យ ផ្តល់សច្ចាប័នមុនពេលដូច្នេះកិច្ចព្រមព្រៀងនេះអាចត្រូវបានអនុវត្តពេញលេញ។

CPTPP មានសមាជិក ១១ ប្រទេសរួមមានកាណាដា ម៉ិចស៊ិកូ ប៉េរូ ឈីលី នូវែលសេឡង់ អូស្ត្រាលី ជប៉ុន សឹង្ហបូរី ប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាម ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤