Trending now

មហាសន្និបាតអង្គការសហប្រជាជាតិបានចំណាយរយៈពេល១នាទីស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

11:19 | 22/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងទីក្រុងញូវយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិបានចំណាយពេលមួយនាទីស្មឹងស្មាធិ៍គោរព វិញ្ញាណក្ខ័ន្ធលោកប្រធារដ្ឋវៀតណាម Tran Dai Quang។

អង្គប្រជុំបានចំណាយពេល១នាទីស្មឹងស្មាធិ៍គោរពដល់វិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (រូបថតៈ Chinhphu.vn)

អញ្ជើញថ្លែងមុនពេលបើកសម័យប្រជុំពេញអង្គលើកទី ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៣ ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រធានមហាសន្និបាត លោកស្រី Maria Fernanda Espinosa Garces បានជូនដំណឹងអំពីមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួមទាំងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោកប្រធានរដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម និងស្នើអង្គប្រជុំចំណាយរយៈពេល១នាទីស្មឹងស្មាធិ៍គោរពដល់វិញ្ញាណក្ខ័ន្ធ របស់លោកប្រធានរដ្ឋ Tran Dai Quang ជាទីគោរព។

បន្ទាប់ពីនាទីស្មឹងស្មាធិ៍មក ប្រធានក្រុមបេសកកម្មអន្ត្រៃយ៍វៀតណាមនៅអង្គ ការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានថ្លែងអរគុណចំពោះការចែករំលែករបស់សហគមន៍អន្ដរជាតិសម្រាប់ការបាត់បង់ដ៏ធំធេងរបស់ប្រជាជនវៀតណាមចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang។

ប្រធានមហាសន្និបាត លោកស្រី Maria Fernanda Espinosa Garces បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរដ្ឋាភិបាលនិងប្រជា ជនវៀតណាមក៏ដូជាចំពោះក្រុមគ្រួសារលោកប្រធានរដ្ឋ Tran Dai Quang (រូបថតៈ Chinhphu.vn)

មុននោះ ក្នុងថ្ងៃដដែល អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានចេញសេចក្តីប្រកាសសម្តែងនូវការសោកស្តាយចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang។ សេចក្តីប្រកាសនេះបានបញ្ជាក់យ៉ាងដូច្នេះថា “ជាមិត្តដ៏ល្អម្នាក់របស់អង្គការសហប្រជាជាតិនិងជាអ្នកដើរតួនាទីសំខនា់ក្នុងការជម្រុញការអភិវឌ្ឍន៍របស់ប្រទេសវៀតណាម ប្រធានរដ្ឋ លោក Tran Dai Quang នឹងត្រូវបានគេចងចាំជានិច្ច ទោះបីក្នុងឬក្រៅប្រទេសក៏ដោយ”។

សូមបញ្ជាក់ថា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលមរណភាពនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិនិងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤