Trending now

ស្វែងរកតំបន់អាស៊ីអាគ្នេយ៍តាមរយៈអច្ឆរិយវត្ថុដ៏ល្បីឈ្មោះទូទាំងពិភពលោក

14:29 | 21/08/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ភ្ញៀវទេសចរហាក់ដូចជា មិនអាចរំលងបានឡើយនូវទំតាំងទេសចរណ៍ជាអច្ឆរិយវត្ថុដ៏ល្បីឈ្មោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រាសាទអង្គរវត្ត (កម្ពុជា) វត្តអារាម Shwedagon (មីយ៉ាន់ម៉ា) ប្រាសាទ Borobudur (ឥណ្ឌូនេស៊ី) និងវត្ត Bai Dinh (វៀតណាម) ។

ប្រាសាទអង្គរវត្ត (កម្ពុជា)

ប្រាសាទអង្គរវត្ត (កម្ពុជា)៖ ជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលជាអច្ឆរិយវត្ថុសាសនាពិភពលោករាប់ពាន់ឆ្នាំមក។ សំណង់អង្គរវត្តមួយនេះមានផ្ទៃដីជិត២០០ហិកតា។

នាប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនភ្ញៀវទេសចរមកទស្សនាអង្គវត្តមានការកើនឡើងជាលំដាប់។ នៅឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរទស្សនាបេតិកភណ្ឌមួយនេះបានទៅដល់ជិត ២,៥ លាននាក់។ ការលក់សំបុត្រកើនឡើងរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ។ ទោះបីជាមានអាយុកាលរាប់សតវត្សមកហើយក៏ដោយ រចនាសម្ព័ន្ធនៃស្ថាប័ត្យកម្មនេះ ធ្លាប់ត្រូវបានគេបំភ្លេចចោល រហូតដល់បានស្ដារឡើងវិញនៅទសវត្សរ៍ឆ្នាំ១៩០០។ ដល់ឆ្នាំ ១៩៩២ UNESCO បានទទួលស្គាល់អង្គរវត្តជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ជ្រុងមួយនៃវត្ត Bai Dinh មើលពីខាងលើ (រូបថតៈ PH)

វត្ត Bai Dinh (វៀតណាម)៖ វត្ត Bai Dinh ស្ថិតនៅខេត្ត Ninh Binh ដែលទទួលបានកំណត់ត្រាជាច្រើននៅវៀតណាមនិងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតតាមបណ្តោយខ្សែផ្លូវទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្ត វត្ត Bai Dinh ត្រូវបានគេចាត់ទុកថាជាកន្លែងមានទ្រង់ទ្រាយធំបំផុតរបស់វៀតណាម ដែលមានផ្ទៃដីសរុបរហូតដល់ទៅ ១៧០០ ហិកតា។ ក្នុងនោះបរិវែណវត្តមានផ្ទៃដី ជាង ១០០ ហិកតា។

វត្ត Bai Dinh មានទីតាំងស្ថិតនៅចំកណ្តាលភ្នំដ៏ស្រស់ត្រកាលដែលទាក់ទាញអ្នកទេសចររាប់លាននាក់ (រូបថតៈ PH)

ប្រជុំវត្ត Bai Dinh ស្ថិតលើភ្នំ Bai Dinh មានទេសភាពស្រស់បំព្រង ដែលលើភ្នំនេះ ពោរពេញទៅដោយព្រះពុទ្ធបដិមារស្រោបមាស។ បេតិកភណ្ឌទេសចរណ៍ព្រលឹងដ៏ល្បីល្បាញរបស់ Ninh Binh រួមបញ្ចូលវត្តអារាម Bai Dinh បុរាណ (ឆ្នាំ ១១១៣) និងវត្ត Bai Dinh ថ្មី (ឆ្នាំ ២០០៣) ។

ប្រាសាទ Borobudur ដែលមានអាយុកាលយូរបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី(រូបភាព: CNN)

ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី: ប្រាសាទនេះត្រូវបានគេចាត់ទុកថាជាស្នាដៃស្ថាបត្យកម្មពុទ្ធសាសនាដ៏ធំបំផុតនិងចំណាស់បំផុតមួយរបស់មនុស្សជាតិទាំងអស់។ ភ្ញៀវទេសចរគួរតែព្យាយាមទៅលេង Borobudur តាំងពីព្រឹកព្រលឹមដើម្បីទទួលពន្លឺព្រះអាទិត្យនៅគ្រប់ជ្រុងនៃស្ថាបត្យកម្មដ៏មហិមានេះ។

ព្រះពុទ្ធបដិមារ៧២អង្គនៅលើជាន់កំពូលនៃសំណង់( រូបភាព: CNN)

នៅជាន់កំពូល ភ្ញៀវទេសចរនិងពុទ្ធសាសនិកនឹងបានគយគន់នូវរូបចម្លាក់ថ្មនៃ ព្រះពុទ្ធ៧២អង្គ។ នេះគឺជាកន្លែងដែលទាក់ទាញអ្នកថតរូបជាច្រើន ព្រោះថា ពេលថ្ងៃរះឬថ្ងៃលិចគឺតែងតែបញ្ជាំងពន្លឺគួរអោយចាប់អារម្មណ៍។

វត្ត Shwedagon ប្រទេសមីយ៉ាន់ម៉ា ជាប្រាសាទបុរាណដ៏ពិសិដ្ឋ មានអាយុកាល2,500 ឆ្នាំ ត្រូវបានគេចាត់ទុកថាជានិមិត្តរូបមាសនៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅចំកណ្តាលនៃទីក្រុង។ វត្តអារាម Shwedagon មានចំនួន ប៉មតូចជាង១ពាន់ ដែលរក្សានូវកំណប់ដ៏ពិសិដ្ឋនៃព្រះពុទ្ធសាសនា។ វត្ត Shwedagon តែងតែធ្វើឱ្យអ្នកទេសចរនិងសាសនិកកោតសរសើរដោយសារភាពប្រណីតស្ថាប័ត្យកម្មនេះសាងសងឡើងដដោយមាសនិងត្បូងពេជ្រចំនួន 90 តោន។

វត្តបិទមាសសុទ្ធជានិមិត្តរូបរបស់មីយ៉ាន់ម៉ា

ប៉មទាំងអស់នៅក្នុងវត្តសុទ្ធតែបានស្រោបដោយត្បូងពេជ្ររាប់ពាន់គ្រាប់នៅលើកំពូល។ ប្រាសាទដ៏ល្បីល្បាញបំផុតរបស់មីយ៉ាន់ម៉ាមួយនេះគឺបញ្ជាំងពន្លឺភ្លឺដោយសារពេជ្រមួយគ្រាប់ ៧៦ ការ៉ាត់ដាក់នៅកំពូលនៃប៉ម។ នៅខាងក្នុងវត្តមាន រូបព្រះពុទ្ធបដិមារស្រោបមាសជាច្រើន ជាកន្លែងដែលព្រះសង្ឃនិងសាសនិកមកអធិដ្ឋានគោរពបូជា។

ប្រជាជនមីយ៉ាន់ម៉ាគោរពអធិដ្ឋាន

ប្រាសារទ Tiger Cave មានទីតាំងស្ថិតនៅភាគឦសាននៃទីក្រុង Krabi នោះ Tiger Cave ធ្វើឱ្យអ្នកទេសចរអន្តរជាតិចាប់អារម្មណ៍ពីឈ្មោះ "គុហាខ្លា" ហើយទីតាំងស្ថិតនៅចន្លោះថ្មកំបោរដែលមានកំពស់ជិត៣០០ ម៉ែត្រ បើប្រៀបធៀបនឹងនីវទឹកសមុទ្រ។ ភ្ញៀវបរទេសនិងសាសនិក ត្រូវឡើងជណ្តើរជាង ១ពាន់កាំ ដើម្បីទស្សនានូវទស្សនីយភាពពីលើភ្នំ និងគយគនើ រូបសំណាកព្រះពុទ្ធយក្ស។

ប្រាសាទ Tiger Cave មានទីតាំងស្ថិតនៅចន្លោះភ្នំនៃកណ្តាលក្រុង Krabi ប្រទេសថៃ

ប្រាសាទ Tiger Cave ជាទិសដៅដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់អ្នកទេសចរដើម្បីទស្សនា គយគន់ថ្ងៃលិចដ៏ស្រស់ស្អាតនិងព្រះសង្ឃ ពុទ្ធសាសនិកនិងពុទ្ធសាសនិកស្វែងរកភាពស្ងប់ស្ងាត់៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤