Trending now

ព្រឹត្តិការណ៍ Tokyo Olympic Games 2020 នឹង​បាន​ធ្វើ​ឡើង​ តាម​ការគ្រោងទុក

17:13 | 17/03/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

នាយកដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកឡើងថា ការប្រកួតកីឡានៃព្រឹត្តិការណ៍ Tokyo Olympic Games 2020 នឹងនៅតែបន្តធ្វើទៅតាមការគ្រោងទុកដដែល បើទោះបីការរីករាលដាលវីរុស COVID-19 នៅតែជាក្តីបារម្ភ ដែលបានធ្វើឲ្យការប្រកួតកីឡាធំៗជាច្រើនត្រូវបានផ្អាកក៏ដោយ។

ប្រជាជនជប៉ុន​បានពាក់ម៉ាស់ នៅកន្លែង​សាធារណៈ។ (រូបថត៖ freshnewsasia)

លោក Shinzo Abe បានបន្ថែមថា លោកនឹងពិភាក្សាជាមួយក្រុមប្រឹក្សាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក្នុងការសម្រេចចិត្តថា តើត្រូវបន្តទៅមុខ ឬយ៉ាងណាសម្រាប់ Tokyo Olympic Games ឆ្នាំនេះ។

លោកក៏បន្តថា «ពួកយើងនឹងយកឈ្នះការរីករាលដាល COVID-19 និងធ្វើជាម្ចាស់ផ្ទះការប្រកួតទៅតាមការគ្រោងទុកដោយមិនព្រួយបារម្តឡើយ ខណៈប្រទេសជប៉ុន មានរហូតដល់ទៅ ១៤០០ករណី និងមានអ្នកស្លាប់កើនដល់ ២៨នាក់ដោយវីរុសដ៏សាហាវនេះ»

បើតាមការគ្រោងទុក ការប្រកួតកីឡានៃព្រឹត្តិការណ៍ Tokyo Olympic Games 2020 គឺនឹងចាប់ផ្តើមធ្វើឡើងនាថ្ងៃទី១៤ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ហើយក្នុងនោះក៏មានការចំណាយប្រមាណ ១០.២៦ពាន់លានផោន នេះបើតាមការសិក្សាតម្លៃកាលពីខែធ្នូ ឆ្នាំ២០១៩៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤