Trending now

Twitter សម្រេចកំណត់ឲ្យបុគ្គលិកទាំងអស់នៅជុំវិញពិភពលោក ដាច់ខាតត្រូវតែធ្វើការពីផ្ទះទៅ

15:17 | 12/03/2020

ក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិក Twitter Inc បានសម្រេចចាត់វិធានការតម្រូវឲ្យបុគ្គលិកទាំងអស់នៅជុំវិញ ពិភពលោក ចាំបាច់ត្រូវធ្វើការងារពីផ្ទះទៅតែម្តង បន្ទាប់ពីកន្លងមកក្រុមហ៊ុនគ្រាន់តែលើកទឹកចិត្តឲ្យធ្វើបែបនោះប៉ុណ្ណោះ។ នេះបើតាមការ ដក ស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

Twitter សម្រេចកំណត់ឲ្យបុគ្គលិកទាំងអស់នៅជុំវិញពិភពលោក ដាច់ខាតត្រូវតែធ្វើការពីផ្ទះទៅ

ក្រុមហ៊ុនបណ្តាញសង្គម ដែលមានមូលដ្ឋានក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ាមួយនេះ មានការិយាល័យតំណាងសរុបចំនួន ៣៥កន្លែងនៅជុំវិញពិភពលោក ដោយក្នុងនោះការិយាល័យប្រចាំនៅទីក្រុងហុងកុង ព្រមទាំងនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺបាន តម្រូវឲ្យបុគ្គលិកធ្វើការងារពីផ្ទះទៅរួចស្រេចហើយនាពេលកន្លងមក ក្រោមចំណាត់ការរបស់អាជ្ញាធរនៃទីក្រុងនិងប្រទេសទាំងនោះ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។

ក្រុមហ៊ុន Twitter បានទទួលស្គាល់ថា ការសម្រេចចេញវិធានការបែបនេះ គឺជារឿងមិនធ្លាប់មាន ប៉ុន្តែឥឡូវនេះវាក៏ជាពេលវេលាដ៏តានតឹង ពុំធ្លាប់កើតមានដូចគ្នាដែរ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ធំៗនៅទូទាំងសហរដ្ឋអាមេរិក ក៏នឹងត្រូវលុបចោលថែមទៀតផង រួមមាន ព្រឹត្តិការណ៍ ភាពយន្ត South by Southwest ក្នុងខែនេះ, សន្និសីទបច្ចេកវិទ្យា Google I/O នៅខែឧសភា, និងសន្និសីទវីដេអូហ្គេម E3 ខែមិថុនា។

គួរជម្រាបថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 កើនដល់យ៉ាងតិច១,២៦៧នាក់ ក្នុងនោះស្លាប់កើនដល់ ៣៨នាក់៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ