Trending now

ធនាគារអភិវឌ្ឍន៍អាស៊ីបន្តផ្តល់កញ្ចប់ជំនួយដែលមានតម្លៃ ២០ ពាន់លានដុល្លារ

17:51 | 14/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាលពីថ្ងៃទី ១៣ ខែមេ សាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា នឹងផ្តល់កញ្ចប់ជំនួយដែលមានតម្លៃ ២០ ពាន់លានដុល្លារ ដើម្បីជួយប្រទេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ ជំនះវិបត្តិសេដ្ឋបង្កដោយជំងឺរាតត្បាត Covid - 19។ កញ្ចប់ជំនួយនេះមានតម្លៃច្រើនជាង ៣ ដងនៃកញ្ចប់ជំនួយដែលធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ឱ្យដំណើរការកាលពី ១ ខែមុន។

ធនាគារអភិវឌ្ឍន៍អាស៊ីបន្តផ្តល់កញ្ចប់ជំនួយដែលមានតម្លៃ ២០ ពាន់លានដុល្លារ។

យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ីទឹកប្រាក់រហូតដល់ ១៣ ពាន់លានដុល្លារត្រូវបានផ្តល់ដើម្បីជួយរដ្ឋាភិបាលនៃប្រទេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តកម្មវិធីចំណាយដែលផ្ទុយនឹងវដ្តប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ជាពិសេសផ្តោតលើអ្នកក្រនិងអ្នកខ្សោយ។

ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងបន្តដាក់ពង្រាយជំនួយយ៉ាងឆាប់រហ័សដើម្បីផ្តល់នូវគ្រឿងបរិក្ខាផ្គត់ផ្គង់វេជ្ជសាស្រ្តនិងឧបករណ៍ការពារផ្ទាល់ខ្លួន ពីប្រភពលទ្ធកម្មដែលបានពង្រីក។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងចំណាយប្រហែល ២ ពាន់លានដុល្លារអាមេរិកដើម្បីផ្តល់ដល់វិស័យឯកជន ទន្ទឹមនឹងនេះ នឹងផ្តល់ឥណទាននិងការធានាដល់ស្ថាប័នហិរញ្ញវត្ថុដើម្បីបង្កើតសង្វាក់ផ្គត់ផ្គង់និងពាណិជ្ជកម្មឡើងវិញ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤