Trending now

ឆេះអគារទាំងព្រឹកព្រហាមនៅទីក្រុងប៉ារីស «ផ្តាច់ជីវិតមនុស្ស៣នាក់ និងរបួសជិត៣០នាក់»

22:14 | 22/06/2019 (ប្រភព៖ freshnews)

មនុស្សសរុប ០៣នាក់បាត់បង់ជីវិត និង ២៨នាក់ទៀតទទួលរងរបួស បន្ទាប់ពីអគារមួយខ្នងស្ថិតនៅ ភាគកណ្តាលទីក្រុងប៉ារីស បានឆាបឆេះកាលពីវេលាម៉ោង ៥៖០០នាទីព្រឹកព្រហាមថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៩។

ឆេះអគារទាំងព្រឹកព្រហាមនៅទីក្រុងប៉ារីស

អ្នកនាំពាក្យនៃនាយកដ្ឋានពន្លត់អគ្គីភ័យបារាំងបានបញ្ជាក់ថា ក្នុងចំណោមមនុស្សរងរបួសទាំង ២៨នាក់នោះក៏មានកងកម្លាំងពន្លត់អគ្គីភ័យផងដែរ និងមនុស្សម្នាផ្សេងៗទៀតបានរងអការៈពុលផ្សែង ធ្ងន់ធ្ងរខ្លាំងពេក ដោយសារតែការឆាបឆេះអគារកម្ពស់ ០៦ជាន់ ដែលមានភោជនីយដ្ឋាន ហាងលក់ទំនិញ និងលំនៅឋានម្តុំនៅជាមួយគ្នានោះ។

គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យបារាំងមានគ្នាប្រមាណជាង ២០០នាក់បានទៅដល់កន្លែងកើតហេតុ ជាមួយនឹងឡានទឹករាប់សិបគ្រឿង។ អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុង នៅប៉ុន្មានម៉ោងក្រោយ ការឆាបឆេះ ប៉ុន្តែមូលហេតុនៃការបង្កទៅជាគ្រោះថ្នាក់នេះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕

(ប្រភព៖ freshnews)

(ប្រភព៖ freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤