Trending now

គ្មានជនជាតិវៀតណាមរងរបួសនៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកឡានក្រុងដែលដឹកភ្ញៀវទេសចរនៅប្រទេសអេហ្ស៊ីបទេ

12:11 | 20/05/2019 (ហេង វុធ្ធី)

យុគ្គសម័យ - ​​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានឆ្លើយបទសម្ភាសទៅកាន់កាសែតពិភពលោកនិងវៀតណាម ដោយអះអាងថាគ្មានជនជាតិវៀតណាមណាមួយទទួលរងរបួសក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកលើភ្ញៀវទេសចរនៅប្រទេសអេហ្ស៊ីបទេ ព្រមទាំងបន្តព្រមានដល់ក្រុមហ៊ុនធ្វើដំណើរទេសចរណ៍ ឬបុគ្គលម្នាក់ៗមិនគប្បីរៀបចំដំណើរទេសចរណ៍ទៅកាន់ប្រទេសអេហ្ស៊ីបនៅពេលនេះនោះឡើយ។

ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប (រូបថត៖​ Baoquocte.vn)

កាសែតអេហ្ស៊ីបជាច្រើនដូចជា Egypt News, Egypt Today និងកាសែតក្នុងស្រុក សុទ្ធដសឹងតែផ្សាយពីព័ត៌មានអំពីការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅលើឡានកុ្រងដឹកភ្ញៀវទេសចរអាហ្រ្វិកខាងត្បូងចំនួន ២៥ នាក់នៅជំវិញតំបន់សារមន្ទីរអេហ្ស៊ីបជិតពីរ៉ាមីតហ្គីហ្សា ជិតរដ្ឋធានី Cairo ដែលបណ្តាលឲ្យមនុស្សចំនួន ១៧ នាក់ត្រូ​វបានរងរបួស និងជនជាតិអេហ្ស៊ីបចំនួន ៤ នាក់ទៀតបានរងរបួស ខណៈដែលកំពុងធ្វើដំណើរនៅលើឡានតូចមួយផ្សេងទៀតនៅជិតកន្លែងកើតហហេតុផងដែរ។

នាបច្ចុប្បន្ននេះ គ្មានអង្គការណាទទួលខុសត្រូវចំពោះការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដូចពោលខាងលើនេះ យោងតាមក្រុមអ្នកវិភាគការបានឲ្យដឹងថា ការវាយប្រហារនេះទំនងជាមិនបង្ហាញពីសកម្មភាពភេរវកម្មនោះទេ ប៉ុន្តែពួកគេក៏សង្កត់ធ្ងន់ទៅលើហានិភ័យចំពោះវិស័យឧស្សាហកម្មទេសចរណ៍អេហ្ស៊ីបកំពុង វិលត្រឡប់មកវិញផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤