Trending now

កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជួយគាំទ្រដល់បណ្តាប្រទេសក្នុងការឆ្លើយតបនឹង COVID-19

07:47 | 06/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៤ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញស្តីពីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការរងលោក ហ្ស Jean-Pierre Lacroix បានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃជំងឺរាតត្បាតនេះ ក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិកំពុងផ្តោតលើគោលដៅចំនួន ៤ គឺការពារកម្លាំងរក្សាសន្តិភាពនិងសមត្ថភាពអនុវត្តភារកិច្ចសំខាន់ៗបំផុត; បងា្ករទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ជួយគាំទ្រប្រទេសម្ចាស់ផ្ទះដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលនិងការពារសហគមន៍ដែលងាយរងគ្រោះបំផុតនៅពេលបំពេញភារកិច្ច។

បណ្តាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមបេសកម្មក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត បណ្ដាប្រទេសបានស្នើឱ្យក្រុមបេសកកម្មផ្តោតលើអាទិភាពមួយចំនួន រួមមានការការពារជនស៊ីវិល បង្កើនការយល់ដឹងក្នុងការចែករំលែកព័ត៌មាន ធានាឱ្យមានការចូលរួមរបស់ស្ត្រី ធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់កម្លាំងរក្សាសន្តិភាព និងអនុវត្តតាមបទប្បញ្ញត្តិស្តីពីតម្លាភាពនៃព័ត៌មាន និងវិន័យនៃកម្លាំងរក្សាសន្តិភាព។

ជួបពិភាក្សាជាមួយអ្នករាយការណ៍ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងពីបញ្ហាប្រឈមនៃក្រុមបេសកកម្មក្នុងការបង្ការទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅក្នុងតំបន់ការពារជនស៊ីវិល; ផលប៉ះពាល់នៃជំងឺរាតតបាត COVID-19 ទៅលើការអនុវត្តសកម្មភាពស្របតាមមុខងារនិងភារកិច្ចរបស់ក្រុមបេសកម្ម។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ក្នុងចំណោមក្រុមបេសកម្ម អង្គការសហប្រជាជាតិកំពុងអនុវត្តវិធានការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតជាក់លាក់ចំនួន ៨ ដែលក្នុងនោះ រួមមានការបញ្ឈប់ការបង្វិលកងកម្លាំងរក្សាសន្តិភាពដល់ចុងខែមិថុនាឆ្នាំ ២០២០ និងបង្កើតតំបន់ដាក់នៅដាច់ដោយឡែក ក៏ដូចជាបន្ទប់ឧបករណ៍វេជ្ជសាស្រ្ត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤