Trending now

G20 កសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្ន

09:20 | 25/11/2020

កិច្ចប្រជុំកំពូល G20 ទើបបានបិទបញ្ចប់ ក្រោយរយៈពេល ២ ថ្ងៃប្រជុំតាមប្រព័ន្ធវីដេអូ ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះបាទ Salman bin Abdulaziz Al Saud ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។ ដោយប្រធានបទ “ ការអនុវត្តជាក់ស្ដែងនូវកាលានុវត្តភាពក្នុងសតវត្សរ៍ទី ២១ សម្រាប់មនុស្សទាំងអស់គ្នា” នោះ កិច្ចប្រជុំកំពូល G20 បានផ្តោតសំខាន់លើការពិភាក្សាអំពីបណ្ដាវិធានការនាំសេដ្ឋកិច្ចពិភពលោកជំនះពុះពារលើផលប៉ះពាល់ដ៏ស៊ីជម្រៅ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាបន្តអភិវឌ្ឍន៍ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជោញចូលរួមកិច្ចប្រជុំកំពូល G20 (រូបថត៖ VNA)

ចែករំលែកទំនួលខុសត្រូវរួម

ជំងឺរាតត្បាតកូវីដ ១៩ គឺជាវិបត្តិដែលមិនធ្លាប់មានតាំងពីមុនមក ដោយបានជះឥទ្ធិពលដល់ពិភពលោកទាំងមូលក្នុងរយៈពេលដ៏ខ្លី បណ្តាលឱ្យខឿនសេដ្ឋកិច្ច និងសង្គមពិភពលោកត្រូវរងផលវិបាកដ៏ធ្ងន់ធ្ងរ។ ជំងឺរាតត្បាតកូវីដ ១៩ ភាពថយក្រោយសមិទ្ធិផលអភិវឌ្ឍន៍របស់ពិភពលោករាប់សិបទសវត្សរ៍ ធ្វើឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។ នៅក្នុងបរិបទនោះ G20 កាន់តែអះអាងការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំនះពុះពារលើវិបត្តិនេះ តាមរយៈ កិច្ចសហប្រតិបត្តិការ។

G20 បានចាត់វិធានការដែលមិនធ្លាប់មានតាំងពីមុនមក ដើម្បីជួយឧបត្ថម្ភផ្នែកសេដ្ឋកិច្ច ដល់បណ្ដាប្រទេសជាសមាជិកតាមរយៈការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១១ លានលានដុល្លារអាមេរិកដល់សហគ្រាស និងបុគ្គលនានា។ ថ្នាក់ដឹកនាំ G20 ក៏បានអះអាងថា ខិតខំប្រឹងប្រែងជួយសម្រួលដល់ការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដោយសមធម៌ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។ ទន្ទឹមនឹងនេះ G20 ក៏បានឯកភាពគ្នា បើកចំហខឿនសេដ្ឋកិច្ចនៃបណ្ដាប្រទេសឡើងវិញ ក៏ដូចជាបើកច្រកទ្វារព្រំដែនឡើងវិញ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើរ ជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអាចរក្សាសមិទ្ធិផលអភិវឌ្ឍន៍នៃបណ្ដាទសវត្សរ៍កន្លងទៅ។ កិច្ចប្រជុំកំពូល G20 បានដាក់ចេញផែនការស្តីពីសេដ្ឋកិច្ចកាបូន វិលជុំដោយចាត់ទុក នេះគឺជាផែនការមួយ ដើម្បីសម្រេចគោលដៅស្ដីពីអាកាសធាតុនិងធានាបាននូវនិរន្តរភាពថាមពល បង្កើតថាមពលប្រកបដោយចីរភាពជាង ស្ដាតជាង ហើយមានតម្លៃសមរម្យជាងផងដែរ ។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល G20 (រូបថត៖ VNA)

កសាងអនាគតប្រកបដោយចីរភាព

យន្តការសហប្រតិបត្តិការ G20 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោយពីវិបត្តិហិរញ្ញវត្ថុ - វូបីយវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨។ សមាជិក G20 រួមមាន៖ G7 (អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ជប៉ុន កាណាដា អ៊ីតាលី) BRIC (ប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌា) បណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញ ដែលមានទំហំធំ (អូស្រ្តាលី អាហ្សង់ទីន ម៉ិកស៊ិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង អារ៉ាប់ប៊ីសាអូឌីត ទួរគី) និង EU ។ ចំនួនប្រជាជន G20 បានស្រូបយក ២/៣ នៃចំនួនប្រជាជនលើពិភពលោក ៩០% នៃ GDP ពិភពលោក និង ៨០% នៃពាណិជ្ជកម្មអន្តរជាតិ។ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ G20 បានបង្ហាញកាន់តែច្បាស់លាស់ថាជាវេទិកាឈានមុខគេ ដែលមានលទ្ធភាពប្រឈមនឹងបញ្ហាសាកល្បងសកលលោក។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ បានក្លាយទៅជាចំណុចសំខាន់នៃបណ្ដាវេទិកាពិភពលោកនោះ កិច្ចប្រជុំកំពូល G20 បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានភាពក្រីក្រ វិសមភាព ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោះស្រាយ ការរិចរិលបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ; ជំរុញការអនុវត្តន៍ឱ្យបានទាន់ពេលវេលានូវរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព; បង្កើនថែមទៀតការផ្ដល់សិទ្ធិដល់ស្ត្រី និងយុវជន រួមមានការលើកកម្ពស់គុណភាពអប់រំ ជំរុញការអភិវឌ្ឍហិរញ្ញវត្ថុ និងបង្រួញគំលាតឌីជីថល។

ដោយមានយន្តការសហប្រតិបត្តិការ ប្រមូលផ្ដុំពីបណ្ដាប្រទេសឈានមុខគេនៅលើពិភពលោកនោះ G20 បានបង្ហាញសមត្ថភាព និងកម្លាំងជាក់ស្តែង ជាបណ្តើរ ៗ ក្នុងការក្លាយទៅជា “ ក្បាលម៉ាស៊ីន” ដឹកនាំខឿនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាស្ថាបនាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

(ប្រភពព័ត៌មាន: vovowolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤