Trending now

ម្ហូបវៀតណាមទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនប៉ូឡូញ

10:55 | 22/09/2020 (បកប្រែដោយឌីណា)

យុគសម័យ- មានទីតាំងស្ថិតនៅកណ្តាលនៃរដ្ឋធានី Warsaw នៃប្រទេសប៉ូឡូញ ភោជនីយដ្ឋាន Pho Lovers ទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនប៉ូឡូញដែលកំពុងស្វែងយល់នូវម្ហូបវៀតណាមនិងអាស៊ី។

ដោយមានរូបមន្តធ្វើម្ហូបដ៏គួរឱ្យចាប់អារម្មណ៍ ភោជនីយដ្ឋាននេះទ​ទួ​លបា​ន​​​កា​រកោ​ត​ស​រ​សើរ​យ៉ា​ងខ្លាំ​ងពី​​អតិថិជន ហើយ​ជា​កន្លែងជិតស្និទ្ធ​សម្រាប់​​សហគមន៍ជនជាតិប៉ូឡូញនិងជនជាតិ វៀតណាម ។

លោក Son ជូនអាហារដោយឥតគិតថ្លៃដល់វេជ្ជបណ្ឌិតនិង​ក្រុ​មគ្រូ​ពេ​ទ្យនៅទីក្រុង Warsaw។

ម្ចាស់ភោជនីយដ្ឋានគឺលោក Nguyen Xuan Son ។ លោក Son ​បាន​​​ទៅប្រ​ទេ​សប៉ូ​ឡូញពីឆ្នាំ​ ២០០៧ ដោយចង់​ស្វែ​ងរ​ក​ការ​ងា​រល្អ​សម្រាប់ជួយគ្រួសាររបស់គាត់នៅឯស្រុកកំណើត។ ការងារ​ដំបូ​ង​រប​ស់​គាត់​នៅប៉ូ​ឡូ​ញ​​​គឺជា​អ្នកជំនួយការក្នុងផ្ទះបាយ។ នៅឆ្នាំ ២០១១ គាត់​បា​នក្លា​យ​ជា​ចុ​ង​​ភៅ​នៅ​ភោជនីយដ្ឋានមួយចំនួនក្នុងប្រទេសប៉ូឡូញ។ បន្ទាប់​ពី​សន្សំ​ប្រា​ក់​​​បា​ន​​ពីរ​បីឆ្នាំនោះ​ ​គាត់បានឈប់ពីការងារហើយបើកភោ​ជនី​យ​ដ្ឋាន​ដំ​បូ​ងរ​ប​ស់​គាត់​។ ប៉ន្តែ​ការ​ធ្វើ​អាជីវកម្មមិន​បាន​ល្អ​នោះ​ទេ ​គាត់​បានក្ស័យធន។ ការបរាជ័​យនេះ​បានជួយឱ្យគាត់ដឹងថាការគ្រប់គ្រង​ភោជ​នី​យដ្ឋាន​គឺមិ​ន​ងា​យ​​ស្រួ​លនោះទេ​។​

ត្រលប់មកចំណុចចាប់ផ្តើមវិញលោកសុនបានធ្វើការឲ្យ​គេ​វិញ ​ហើយ​បន្តសន្សំប្រាក់ រក្សា​បំណង​របស់គាត់។ នៅខែវិច្ឆិកាឆ្នាំ២០១៨ លោក​ Son បានបើកភោជនីយដ្ឋាន ​Pho Lovers ក្នុងគោល បំណង ណែនាំមុខម្ហូបនិងវប្បធម៌អាស៊ីដល់អតិថិជន​។ ដោយ​បាន​​ដក​បទពិសោធ ន៍​​ពី​លើក​មុននោះ​ ​​លោក Son បាន​ចូ​ល​រួ​មវគ្គសិក្សាពី​ទីផ្សារនិង​កា​រ​គ្រប់​គ្រ​​ងអា​ជី​វ​កម្ម​តាម​អ៊ិ​នធរណេត​ដើម្បីគ្រប់គ្រង​ភោជ​នី​យដ្ឋានឲ្យ​បាន​ល្អ​។ ដោយ​ត្រូវ​ធ្វើ​​ការ​​ផង ហើយ​​សិក្សាផងនោះ​ បាន​​ធ្វើឱ្យគាតរវល់ខ្លាំង​ណាស់​។ ប៉ុន្តែ​ចំ​ណ​​ង់​ចំ​ណូល​ចិ​ត្តរ​ប​ស់​គា​ត់​ចំ​ពោះ​ម្ហូប​វៀ​តណាមនិងម្ហូប​ថៃបាន​ជំ​រុញ​ឱ្យ​គា​ត់​ជំនះ​កា​រលំបាក។ លោក Son បានចែករំលែកថា“ខ្ញុំពិ​តជា​មា​នមោ​ទ​ន​ភា​ព​ណាស់ ​ពី​ព្រោះPho Lovers ជាភោជ​នី​យដ្ឋា​ន​វៀ​ត​ណាម​មួ​យ​ដែល​មាន​ហ្វើ​ឆ្ងាញ់​​បំ​ផុ​តនៅ​ប្រទេសប៉ូ​ឡូញ” ។

ម្ចាស់ភោជនីយដ្ឋាន Pho Lovers ​មា​នគោ​ល​បំណង​នាំ​មក​ជូន​អតិ​ថិ​ជ​ន​នូ​វម្ហូបដែ​ល​មាន​គុ​ណ​ភាពល្អក្នុងតម្លៃសមរម្យ។ “ក្រៅពីកា​រត្រួ​តពិ​និ​ត្យ​អនា​ម័​យ​ចំ​ណី​អា​ហារ​អោ​យ​បា​ន​ម៉ឺ​ងម៉ា​ត់នោះ​ ​កា​រស្តា​ប់​ម​តិ​យោ​​ប​ល់រ​ប​ស់​អតិ​ថិ​ជ​នក៏​ជា​លក្ខ​ណៈ​វិ​និច្ឆ័យមួយ​ដែល​​ជួ​យយើ​ងរក្សា​ប្រតិ​ប​ត្តិកា​រ​អា​ជីវ​ក​ម្ម​ប្រក​ប​ដោ​យនិ​រ​ន្ត​រ​ភាពផងដែរ” ។ ដោយសារតែ​មាន​ម្ហូប​ឆ្ងាញ់ប្លែកៗ​ និង​ការ​បំ​រើល្អៗ​​​នោះ​​បាន​ជា​​ភោជ​នី​យដ្ឋាន​របស់​ម្ចាស់ហា​ង​ជាជ​ន​ជា​តិ​វៀត​ណា​ម​នេះ​​​​​ទទួ​ល​បា​នការគាំទ្រពីអតិថិជនជានិច្ច។

ជំងឺ​រាតត្បាត Covid-19 កំពុងផ្ទុះឡើងធ្វើឱ្យពិភ​ពលោ​ក​ជួបការលំបាកជាច្រើន ​ ហើយប្រទេស​​ប៉ូឡូញ​ក៏មិនមែនជា​ករណី​លើកលែងដែរ។ ជំងឺ​រាត​ត្បា​តមិ​ន​ត្រឹ​ម​តែធ្វើ​ឱ្យ​សេ​ដ្ឋ​កិច្ចរបស់​​ប្រ​ទេ​សអឺ​រ៉ុប​មួយនេះមា​ន​កា​រលំ​បា​ក​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ងគំ​រា​ម​កំ​ហែង​ដល់សុខភាពនិ​ងជី​វិត​របស់​ប្រជាជ​ន​នៅ​ទីនេះ​ទៀ​ត​ផង​។​ ​ដោយយល់​ដឹង​ពី​​ការ​ទ​ទួល​ខុ​ស​ត្រូវ​​​ចំពោះ​ប្រទេ​ស​ដែ​ល​ចិញ្ចឹ​មបី​បា​ច់​​ខ្លួ​ន​នោះ​ លោក Son ​បាន​រួមដៃគ្នា​ជាមួយ​សហគមន៍​ ដើម្បីប្រយុទ្ធប្រឆាំងនឹង​ជំងឺ​រាត​ត្បាត​​នេះ​​។ ដោយ​មាន​​ឡានដឹកទំនិញ ​គាត់​បាននាំ​យក​អា​ហា​រឥ​ត​គិ​ត​ថ្លៃ​ជូន​​ក្រុមគ្រូពេទ្យ​ដែលធ្វើការនៅមន្ទីរពេទ្យ​គ្លីនិកនៃ​ក្រសួងម​ហាផ្ទៃប៉ូឡូញ​និងរដ្ឋបាលនៅ​ទីក្រុង Warsaw ក៏ដូចជាក្រុមគ្រូពេទ្យដែលមើលថែអ្នកជំងឺ Covid-19 ។

លោក Son បានមានប្រសាសន៍ថា គាត់នឹងមិ​នភ្លេ​ច​ពេ​លវេ​លា​ដែ​ល​គាត់​ចូល​រួ​មជា​មួ​យ​រ​ដ្ឋា​ភិបា​ល​ប៉ូ​ឡូ​ញ​ប្រ​ឆាំ​ង​នឹ​ង​កា​រ​រី​ក​រាល​ដា​ល​នៃ​ជំ​ងឺ​នេះឡើ​យ​។ ​ស្ថាន​ភា​ព​ជំងឺ​នៅ​ប្រ​ទេ​ស​ប៉ូឡូ​ញពេ​ល​នេះ​ស្ថិ​ត​ក្រោ​ម​កា​រ​គ្រប់​គ្រង​ហើ​យ​ ​ប៉ុន្តែប្រ​សិ​នបើ​មា​ន​កា​រ​កើ​ត​ឡើ​ង​ម្តង​ទៀ​ត​ នា​ពេល​អនាគត គាត់​នឹ​ង​ស្ម័​គ្រ​ចិ​ត្ត​ចូលរួមនិងជួយ​​គាំទ្រដល់ក្រុម​គ្រូពេទ្យ។ ដោយ​ចែ​ករំ​លែ​ក​អំពី​ផែ​ន កា​រផ្សេងៗទៀត នាពេលអនាគតលោក​សឺ​ន​មាន​បំ​ណ​ង​ច​ង់​បើ​កភោ​ជ​នី​យ​ដ្ឋាន​ពី​រ​​បីបន្ថែមទៀតនៅទីក្រុង Warsaw​ ដើម្បីឱ្យ​អតិថិជន​​​​ច្រើ​នបន្ថែម​ទៀត​​​អាច​បាន​ពិសា​​ម្ហូបវៀតណាមនិងអាស៊ី./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤