Trending now

ភាពស្រស់ស្អាតនៃប្រទេសវៀតណាមក្រោមកែវកាមេរ៉ារបស់ស្ថាបត្យករអេស្ប៉ាញដ៏ល្បីល្បាញ

10:06 | 05/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទឹកមុខនិងកាយវិការរបស់មនុស្សម្នាក់ៗត្រូវបានចាប់យកតាមកែវកាមេរ៉ាតាមដងផ្លូវនៅជុំវិញទីក្រុងល្បីៗនៃប្រទេសវៀតណាម។

ភាពស្រស់ស្អាតនៃប្រទេសវៀតណាមក្រោមកែវកាមេរ៉ារបស់ស្ថាបត្យករអេស្ប៉ាញដ៏ល្បីល្បាញ

ប្រទេសវៀតណាមគឺជាប្រភពលើកទឹកចិត្តរបស់អ្នកថតរូបបរទេសជាច្រើន។ជាពិសេសធម្មជាតិនិងប្រជាជនវៀតណាមតែងតែជាកម្មវត្ថុនៃការស្វែងរកដោយអ្នកថតរូបជាច្រើន។ ជាពិសេសសម្រាប់ស្ថាបត្យករអេស្ប៉ាញលោក Salvador Perez Arroyo គាត់បានជ្រើសរើសទីសាធារណៈដើម្បីផ្តល់នូវទស្សនៈរបស់ខ្លួនអំពីប្រទេសវៀតណាមដែលខុសគ្នាឆ្ងាយកាលពីមុនៗ។

ស៊េរីរូបថត "ផ្លូវរីករាយ" (Happy Streets) ហាក់ដូចជា "សៀវភៅកំណត់ហេតុជាប្រចាំថ្ងៃ" ដែលមានដំណើរគួរឱ្យចាប់អារម្មណ៍ជាច្រើននិងកម្រិតអារម្មណ៍នៃរូបភាព។ ទន្ទឹមនឹងនេះជម្រើសនៃពណ៌ខ្មៅនិងសគឺជាជំរើសមួយដោយចេតនាដែលនាំទស្សនិក ជនឱ្យយកចិត្តទុកដាក់លើអ្វីដែលថេរនិងមិនផ្លាស់ប្តូរ។ លោក Salvador Perez Arroyo បានគិតថាពណ៌ច្រើនតែទាក់ទាញភ្នែកទាក់ទាញអារម្មណ៍ពីការមើលឃើញហើយអាចលាក់រឿងជាច្រើន។ ចំពោះពណ៌ខ្មៅនិងសវិញ គុណភាពនៃរូបថតនឹងត្រូវបានថតទុកក្នុងលក្ខណៈសាមញ្ញបំផុតនិងបង្កបអាថ៍កំបាំងគួរឲ្យចង់ស្វែងយល់តែម្តង។

ភាពស្រស់ស្អាតនៃប្រទេសវៀតណាមក្រោមកែវកាមេរ៉ារបស់ស្ថាបត្យករអេស្ប៉ាញដ៏ល្បីល្បាញ

ប្រទេសវៀតណាមជាកន្លែងដែលគាត់បានរស់នៅនិងធ្វើការអស់រយៈពេលជាច្រើនឆ្នាំ បាននាំមកនូវឲ្យអ្នកថតរូបរូបនេះទទួលបានពានរង្វាន់ស្ថាបត្យកម្មជាតិចំនួន ២ ដងហើយ។ ក្រៅពីអាជីពជា ស្ថាបត្យករដ៏លេចធ្លោនិងមានបទពិសោធន៍យូរឆ្នាំ លោកក៏ជាស្ថាបត្យករដែលមានស្នាដៃកាសែតនិងសៀវភៅជាច្រើនផងដែរ។

គួរបញ្ជាក់ថា លោក Salvador Pérez Arroyo គឺជាស្ថាបត្យករម្នាក់ក្នុងចំណោមស្ថាបត្យករកំពូលទាំង ១០ នៅលើពិភពលោកជំនាញខាង «និកាយក្រោយសម័យ»។ គាត់កើតនៅឆ្នាំ ១៩៤៥ នៅម៉ាឌ្រីត (ប្រទេសអេស្ប៉ាញ) ហើយបច្ចុប្បន្នរស់នៅទីក្រុងហាណូយ។ លោកធ្លាប់បានបង្រៀននៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសអង់គ្លេស អ៊ីតាលី ប៉ូឡូញ និងហូល្លង់ ហើយក៏ជាវាគ្មិននៅឯសិក្ខាសាលាក្នុងទីក្រុងប៊ែកឡាំង និងទីក្រុង Copenhagen ផងដែរ។ សូមអញ្ជើញមិត្តអ្នកអានទស្សនារូបថតក្នុងស៊េរីរូបថត "ផ្លូវរីករាយ" (Happy Streets) របស់លោក Salvador Pérez Arroyo៖

ស៊េរីរូបថត "ផ្លូវរីករាយ" (Happy Streets) របស់លោក Salvador Pérez Arroyo

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu