Trending now

ប្រតិភូវៀតណាមនៅអង្គការសហប្រជាជាតិ៖ ពង្រឹងបេសកកម្មការទូតពហុភាគីនិងសមាហរណកម្មអន្តរជាតិ

16:32 | 31/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - អស់រយៈពេលជាងកន្លះសតវត្សរ៍នៃការបង្កើតនិងការអភិវឌ្ឍ ប្រតិភូវៀតណាមតែងតែធ្វើសកម្មភាពកិច្ចការបរទេស ដោយមានគោលបំណងខ្ពស់បំផុតគឺការការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសនៅឯអង្គការសហប្រជាជាតិ (អ.ស.ប); ឆ្លៀតពីជំនួយរបស់អ.ស.បចំពោះបុព្វហេតុអភិវឌ្ឍន៍ជាតិនិងចូលរួមលើកកម្ពស់សកម្មភាពអន្តរជាតិរួមគ្នា ឆ្ពោះទៅសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអមដំណើរជាមួយមន្រ្តីនិងបុគ្គលិកទាំងអស់នៃគណៈប្រតិភូនេះនិងទីភ្នាក់ងារវៀតណាមដទៃទៀតនៅទីក្រុងញូវយ៉ក។ (ប្រភព៖អ.ស.ប)

គណៈប្រតិភូអចិន្រ្តៃយ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអ.ស.បត្រូវបានបង្កើតឡើងបន្ទាប់ពីអ.ស.បបានទទួលស្គាល់ជាផ្លូវការវៀតណាមជាសមាជិកកាលពីថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៩៧ ។

មុននោះនៅឆ្នាំ ១៩៧៥ មិនយូរប៉ុន្មានបន្ទាប់ពីភាគខាងត្បូងវៀតណាមត្រូវបានរំដោះ វៀតណាមបានបញ្ជូនបេសកកម្មអចិន្រ្តៃយ៍ចំនួន ២ ដើម្បីធ្វើជាតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនិងរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃភាគខាងត្បូងវៀតណាមនៅអ.ស.ប។ នៅឆ្នាំ ១៩៧៦ នៅពេលដែលប្រទេសវៀតណាមបានបង្រួបបង្រួម គណៈប្រតិភូទាំងពីរបានរួមបញ្ចូលគ្នាជាគណៈប្រតិភូអ្នកសង្កេតការណ៍អចិន្រ្តៃយ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អស់រយៈពេលជាងកន្លះសតវត្សរ៍នៃការបង្កើតនិងការអភិវឌ្ឍ ប្រតិភូវៀតណាមតែងតែធ្វើសកម្មភាពកិច្ចការបរទេស ដោយមានគោលបំណងខ្ពស់បំផុតគឺការការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសនៅឯអង្គការសហប្រជាជាតិ (អ.ស.ប); ឆ្លៀតពីជំនួយរបស់អ.ស.បចំពោះបុព្វហេតុអភិវឌ្ឍន៍ជាតិនិងចូលរួមលើកកម្ពស់សកម្មភាពអន្តរជាតិរួមគ្នា ឆ្ពោះទៅសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ គណៈប្រតិភូក៏ជាបេសកកម្មការទូតលើកដំបូងរបស់វៀតណាមនៅសហរដ្ឋអាមេរិក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងអប់រំអន្តរជាតិ។ ហេតុដូច្នេះ គណៈប្រតិភូមានលក្ខខណ្ឌចូលរួមចំណែកជំរុញទំនាក់ទំនងការទូតវៀតណាម - សហរដ្ឋអាមេរិក អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាមជាមួយអង្គការអន្តរជាតិនិងតភ្ជាប់សហគមន៍វៀតណាមនៅសហរដ្ឋអាមេរិកជាមួយប្រទេស។

ក្នុងដំណាក់កាលឆ្នាំ ២០១៦-២០១៩ អនុវត្តស៊ីជម្រៅនូវសេចក្តីសម្រេចចិត្តលេខ ២២ របស់ក្រសួងនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិនិងសារាចរលេខ ២៥ របស់លេខាធិការដ្ឋានស្តីពីការបង្កើនទំនាក់ទំនងកិច្ចការបរទេសពហុភាគីរហូតដល់ឆ្នាំ ២០៣០ គណៈប្រតិភូបានខឹតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចដែលបានកំណត់ដោយថ្នាក់ដឹកនាំបក្ស រដ្ឋនិងក្រសួងការបរទេស ដោយរួមចំណែកបង្កើនតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។ ក្នុងដំណាក់កាលនេះ ដោយសារបរិយាកាសអន្តរជាតិមានភាពស្មុគស្មាញ ជាមួយការកកិតដោយផ្ទាល់របស់ប្រទេសធំៗ គណៈប្រតិភូវៀតណាមបានជួបការលំបាកជាច្រើន ប៉ុន្តែមានបាវចនារក្សាឯករាជ្យភាពនិងស្វ័យភាពក្នុងទំនាក់ទំនងអន្តរជាតិនិងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវទិសដៅ គោលការណ៍និងការដឹកនាំរបស់ក្រសួងការបរទេស គណៈប្រតិភូវៀតណាមមានមោទនភាពដែលទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន។

វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

នាខែមិថុនាឆ្នាំ ២០១៩ ព្រឹត្តិការណ៍ដែលវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ដោយមានចំនួនសម្លេងគាំទ្រ ១៩២/១៩៣ ប្រទេស ដែលជាចំនួនសំលេងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននាំមកនូវសេចក្តីរីករាយចំពោះប្រទេសនិយាយរួមនិងគណៈប្រតិភូនិយាយដោយឡែក។ ជោគជ័យនេះគឺជាផ្នែកមួយពីការអនុវត្តផែនការចលនាបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដែលគណៈប្រតិភូនិងនាយកដ្ឋានអង្គការអន្តរជាតិនិងអង្គភាពក្នុងស្រុកបានអនុវត្តរួមគ្នាក្នុងរយៈពេល ២ ឆ្នាំ ២០១៨-២០១៩ ។

ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Le Hoai Trung (កណ្តាល) បានទទួលការអបអរសាទរពីតំណាងការទូតនៃប្រទេស បន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញថា វៀតណាមត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០១៩

ការទទួលស្វាគមន៍និងបម្រើឱ្យដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ថ្នាក់

គណៈប្រតិភូមានកិត្តិយសទទួលស្វាគមន៍និងបម្រើដំណើរទស្សនកិច្ចជាច្រើនពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋដូចជា៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ ឯកឧត្តម Nguyen Phu Trong (ខែកក្កដាឆ្នាំ ២០១៥) ប្រធានរដ្ឋ ឯកឧត្តម Truong Tan Sang (ខែកញ្ញាឆ្នាំ ២០១៥) នាយករដ្ឋមន្រ្តី ឯកឧត្តម Nguyen Xuan Phuc (ខែឧសភាឆ្នាំ ២០១៦ និង ខែកញ្ញាឆ្នាំ ២០១៨) ប្រធានរដ្ឋសភា ឯកឧត្តម Nguyen Sinh Hung (ខែសីហាឆ្នាំ ២០១៥) គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន (ខែវិច្ឆិកាឆ្នាំ ២០១៦) និងដំណើរទស្សនកិច្ចរបស់សមមិត្តលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស សមាជិកកានៃក្រសួងនយោបាយនិងឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីក្រសួង សាខាក្នុងស្រុក។

លើកកម្ពស់ទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិនិងចូលរួមវិភាគទានជាក់ស្តែងដល់សកម្មភាពរបស់អង្គការសហប្រជាជាតិ

គណៈប្រតិភូបានចូលរួមសម្របសម្រួលដើម្បីរៀបចំដំណើរទស្សនកិច្ចជាច្រើនរបស់មេដឹកនាំអង្គការសហប្រជាជាតិមកកាន់វៀតណាមដូចជា៖ ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការឯកឧត្តម Ban Ki-moon (ខែឧសភាឆ្នាំ ២០១៥) ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងមេដឹកនាំជាច្រើនរូបរបស់អង្គការសហប្រជាជាតិផ្សេងទៀត។ ទន្ទឹមនឹងនេះដែរ គណៈប្រតិភូបានចូលរួមយ៉ាងសកម្មក្នុងការកែលំអប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើន ជាពិសេសគឺការបង្កើនការចូលរួមរបស់វៀតណាមក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ចូលរួមកិច្ចប្រជុំជាង ១០.០០០ ផ្សេងគ្នានៅវេទិការបស់អង្គការសហ​ប្រជាជាតិ គណៈប្រតិភូវៀតណាមតែងតែចូលរួមយ៉ាងសកម្ម បង្ហាញតួនាទីសកម្ម បង្កើតសំលេងរបស់វៀតណាមលើបញ្ហាសន្តិភាព សន្តិសុខ អភិវឌ្ឍន៍និងសិទ្ធិមនុស្ស; ចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាដើម្បីបង្កើតរបៀបវារៈសំខាន់ៗ ក្របខ័ណ្ឌសហប្រតិបត្តិការ សេចក្តីសម្រេចចិត្តសំខាន់ៗរបស់អង្គការសហប្រជាជាតិ បណ្ដាកំណែទម្រង់អង្គការសហប្រជាជាតិ កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ និងខ្លឹមសារជាច្រើនទៀត។ ក្នុងដំណើរការនេះ គណៈប្រតិភូជានិច្ចកាលបានបញ្ជាក់យ៉ាងច្បាស់នូវគោលនយោបាយរបស់វៀតណាមក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនិងពហុភាគីនិយម និងជំហរសុចរិតរបស់វៀតណាមក្នុងបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលក្នុងនោះ មានបញ្ហាសមុទ្រខាងកើតផងដែរ។

ជំរុញកិច្ចការស្រាវជ្រាវ សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌និងការគាំពារពលរដ្ឋ

គណៈប្រតិភូជាតែងតែចូលរួមយ៉ាងសកម្មនិងរៀបចំសិក្ខាសាលាជាច្រើនស្តីពីសក្តានុពលសេដ្ឋកិច្ចនិងឱកាសវិនិយោគនៅវៀតណាមជាមួយអង្គការនៃប្រទេសសាមី; ស្រាវជ្រាវនិងរាយការណ៍អំពីការវាយតម្លៃសំខាន់ៗជាច្រើនពីប្រភពព័ត៌មានផ្សេងៗគ្នានៅអង្គការសហប្រជាជាតិនិងទីក្រុងញូវយ៉ក; ជំរុញសកម្មភាពលើកកម្ពស់មុខមាត់ប្រទេសនិងប្រជាជនវៀតណាមតាមរយៈសកម្មភាពណែនាំវប្បធម៌និងម្ហូបអាហារបស់វៀតណាមនៅអង្គការសហប្រជាជាតិក្នុងឱកាសប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិនិងនៅញូវយ៉ក។ គណៈប្រតិភូក៏ជាទីបង្អែកគួរឱ្យទុកចិត្តសម្រាប់ប្រជាជនវៀតណាមនៅក្នុងប្រទេសសាមី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤