Trending now

ទីក្រុង Hoi An ទទួលស្វាគមន៍ភ្ញៀវទេសចរដំបូងបង្អស់នៅឆ្នាំថ្មី ឆ្នាំសកល ២០២១

23:55 | 03/01/2021

ពិធីស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងបង្អស់ដែលមកទស្សនាទីក្រុងបុរាណ Hoi An នៅឆ្នាំ ២០២១ ។

ភ្ញៀវទេសចរមកទស្សនាទីក្រុងហូយអានដំបូងក្នុងឆ្នាំថ្មីសកល ២០២១ ថតរូបទុកជាអនុស្សាវរីយ៍

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅវត្ត Cau គណៈកម្មាធិការប្រជាជនទីក្រុង Hoi An សហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Quang Nam បានរៀបចំពិធីស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងបង្អស់ដែលមកទស្សនាទីក្រុងបុរាណ Hoi An នៅឆ្នាំ ២០២១ ។ ភ្ញៀវទេសចរចំនួន ១៩ នាក់បានទស្សនាការដង្ហែរក្បូន និងការសំដែងច្រៀង Bai Choi (ដែលជាប្រភេទសិល្បៈមួយត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ) រួមទាំងចូលទស្សនាទេសភាពនៅជំវិញតំបន់នេះដោយឥតគិតថ្លៃផងដែរ។ លោកស្រី Nguyen Thi Lieu ប្រជាជនម្នាក់កំពុងលក់ដូរវត្ថុអនុស្សាវរីយ៍នៅផ្លូវ Tran Phu ទីក្រុង Hoi An បានចែករំលែកថា៖

«ចាប់តាំងពីថ្ងៃដែលជំងឺកូវីដ១៩ ផ្ទុះឡើង ខ្ញុំក៏ឈប់លក់ដូរឥវ៉ាន់ដែរ ពីព្រោះជំងឺរាតត្បាតធ្វើឲ្យការលក់ដូរមិនដាច់។ មកទល់នៅពេលនេះ ខ្ញុំទើបតែបើកហាងឡើងវិញ ហើយសង្ឃឹមថា ឆ្នាំ២០២១ ជំងឺ COVID-១៩ នឹងត្រូវបានទប់ស្កាត់ជាស្ថាពរ ដើម្បីធ្វើឲ្យភ្ញៀវទេសចរអាចវិលត្រឡប់ ព្រមទាំងធ្វើការលក់ដូរ និងសេដ្ឋកិច្ចមានស្ថិរភាពឡើងវិញផងដែរ»៕

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR