Trending now

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩៖ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៥ លាននាក់

00:54 | 15/05/2019 (យោងតាម dulichvietnam)

យុគសម័យ - យោងតាមស្ថិតិពីអគ្គនាយកទេសចរណ៍ជាតិវៀតណាម ក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំ ២០១៩ ផ្នែកទេសចរណ៍វៀតណាមបានទទួលស្វាគមន៍អ្នកទេសចរអន្តរជាតិជិត ៥ លាននាក់ ដែលជាសញ្ញាលើកទឹកចិត្តមួយសម្រាប់ទេសចរណ៍របស់ប្រទេសជាតិ។

ភ្ញៀវទេសចរអន្ដរជាតិទៅកាន់ប្រទេសវៀតណាមនៅក្នុងត្រីមាសដំបូងបានឈានដល់ 5 លាននាក់

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការពន្លឿននិងផ្សព្វផ្សាយទេសចរណ៍វៀតណាមដំណាក់កាល ២០១៩-២០២១ រវាងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនិងក្រុមហ៊ុន Vietjet Air ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែមីនា លោក Ha Van Sieuអគ្គនាយករងនៃនាយកដ្ឋានទេសចរណ៍ បានឲ្យដឹងថា តាមការប៉ាន់ប្រមាណថា នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០១៩នេះ ផ្នែកទេសចរណ៍បានទទួលស្វាគមន៍អ្នកទេសចរអន្តរជាតិ ៥ លាននាក់ ដែលរក្សាបាននូវអត្រាកំណើនជាង ២០% ។ នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ សម្រាប់វិស័យទេសចរណ៍របស់វៀតណាមឆ្ពោះទៅគោលបំណងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១៨ លាននាក់ ក្នុងឆ្នាំ២០១៩នេះតែម្តង។

ពិធីចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការពន្លឿននិងផ្សព្វផ្សាយវិស័យទេសចរណ៍ (រូបថតៈ Vtv.vn)

យោងទៅតាមលោក Ha Van Sieu “ផ្នែកទេសចរណ៍មានការអភិវឌ្ឍន៍ពោលគឺផ្នែកអាកាសចរណ៍ក៏ទទួលផលប្រយោជន៍មិនតិចឡើយ។ ដោយសារអាសចរណ៍ ទើបវិស័យទេសចរណ៍មានសន្ទុះដើម្បីការអភិវឌ្ឍ។ តាមពិតទៅ អ្នកជិះយន្តហោះមានរហូតដល់ ៣០% - ៤០% គឺជាអ្នកទេសចរ។ ចំនួនអ្នកទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនេះ ដែលធ្វើដំណើរតាមរយៈផ្លូវអាកាសស្រូបយក ៨០%។ ហេតុដូច្នេះ ការ"ចាប់ដៃគ្នា" ក្នុងការពន្លឿននិងផ្សព្វផ្សាយវិស័យទេសចរណ៍នឹងរួមចំណែកដល់ការជំរញការអភិវឌ្ឍសម្រាប់ភាគីទាំងពីរជាមិនខាន”។

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩៖ ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបានកើនឡើងដល់ ៥ លាននាក់

ការអនុម័តលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទេសចេណ៍វៀតណាមនិង Vietjet គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ភាគីទាំងពីរសម្របសម្រួលនិងផ្សព្វផ្សាយនូវរូបភាពនៃប្រទេសនិងប្រជាជនវៀតណាមទៅកាន់ពិភពលោកលើ ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីរួមចំណែកក្នុងការបង្កើតផលិតផលគួរឲ្យទាក់ទាញនិងសេវាកម្មប្រកបដោយគុណភាពនិងសមស្របទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជន។

ផ្នែកទេសចរណ៍និងផ្នែកអាកាសចរណ៍សហប្រតិបត្តិការដើម្បីទាក់ទាញភ្ញៀវទេសចរ

ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការនេះក៏ផ្តល់ឱកាសធ្វើដំណើរទេសចរណ៍ងាយស្រួលសម្រាប់ប្រជាជនវៀតណាមនិងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺតភ្ជាប់ប្រទេសវៀតណាមនិងពិភពលោកដោយតភ្ជាប់ជាមួយទិសដៅដែលមានជើងហោះហើរផ្ទាល់ផងដែរ៕

(យោងតាម dulichvietnam)

(យោងតាម dulichvietnam)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤