Trending now

Hon Do - កន្លែងគយគន់ទេសភាពនូវព្រះអាទិត្យរះដែលស្រស់ស្អាតបំផុត នៅខេត្ត Ninh Thuan

13:33 | 29/03/2021

យុគសម័យ - ឥឡូវនេះខេត្ត Ninh Thuan អញ្ជើញអ្នកទេសចរដែលមកទស្សនាកន្លែងមួយគួរឱ្យចាប់អារម្មណ៍ នោះគឺជា Hon Do ។

ទឹកសមុទ្រខៀវស្រងាត់។

Hon Do គឺជាប្រជុំផ្កាថ្ម​ដែលមានទីតាំងស្ថិតនៅភូមិ​ My Hiep ឃុំ Thanh Hai ស្រុក Ninh Hai។ Hon Do ឆ្ងាយពី ១៧ គីឡូម៉ែត្រ ពីទីក្រុង Phan Rang – Thap Cham។ កន្លែងនេះ មានផ្ទាំងថ្មជាច្រើន​ដែលលិចលង់​ដោយទឹកសមុទ្រ រួមជាមួយព្រៃនិងខ្សាច់ពណ៌ស។ ​ដូច្នេះ Hon Do សក្តិសមជាកន្លែង​គយគន់ទេសភាព​ព្រះអាទិត្យ​រះ​ដែលស្រស់​ស្អាតបំផុត ​នៅខេត្ត Ninh Thuan។

សម្រស់នៃទេសភាពព្រះអាទិត្យរះ។

Hon Do ប្រមូល​សម្រស់ទាំងទឹកសមុទ្រ​ ពពក​និងមេឃ ​វាល​ខ្សាច់ពណ៌ស ​សម្រស់នៃពន្លឺព្រះអាទិត្យ ខ្យល់​បរិសុទ្ធ​បក់​លម្ម​ដែលទាក់ទាញ​ភ្ញៀវជាច្រើននាក់។ នាពេល​ព្រះអាទិត្យរះ ​ឬពេល​ព្រះអាទិត្យលិចគឺជាពេល​វេលាដ៏ស្រស់ស្អាតបំផុតនៅទីនេះ។

ជាធម្មតា ប្រសិនបើអ្នកចង់គយគន់ផ្កាថ្ម​ អ្នកអាចមុជជ្រៅចូលទៅក្នុង​មហាសមុទ្រ ប៉ុន្តែនៅពេលដែលអ្នកមកដល់​ Hon Do អ្នកនឹងឃើញ​ផ្កាថ្ម​នៅលើដី​ដែលជាប្រជុំផ្កាថ្មតែមួយគត់កំ​ពុងរង់ចាំ​អ្នកមក​ទស្សនានិងស្វែងយល់។ ទន្ទឹមនឹងនេះ អ្នកអាចអង្គុយលើថ្មប៉ប្រះ​ទឹក​ និងគយគន់​ទេសភាព​ព្រះអាទិត្យរះ ​ដើម្បីស្វាគមន៍ថ្ងៃថ្មី​ហើយ ឬកយគន់ទេសភាព​ព្រះអាទិត្យ​លិច។

Hon Do ទាំងមូលត្រូវបានព័ទ្ធជុំវិញដោយព្រៃ ដែលគ្មានមនុស្សរស់​នៅ ដូច្នេះ​សោភណ្ឌភាពធម្មជាតិនៃព្រៃភ្នំនៅតែរក្សាស្ថានភាពដើម។ ហេតុនេះ Hon Do គឺជាកន្លែងដ៏ល្អសម្រាប់​អ្នកដែលចូលចិត្ត​ស្វែងយល់។ នៅតាមដងផ្លូវស្វែងយល់នូវព្រៃ អ្នកអាចជួបនិង​ប្រាស្រ័យ​ទាក់ទង​ ជាមួយកងទ័ពការពារព្រំដែន។ លើសពីនេះ​ភ្ញៀវទេសចរ​សន្ទូចត្រីនិងនិយាយជាមួយប្រជាជនក្នុងតំបន់។

ួទេសភាពព្រះអាទិត្យលិច។

គួបផ្សំនឹងទេសចរណ៍ Hon Do អ្នកក៏អាចមកទស្សនា Hon Den, ឈូងឆ្នេរសមុទ្រ Vinh Hy, ចំការទំពាំងបាយជូរ Thai An ... ដើម្បីស្វែងយល់សម្រស់ស្អាតនៅខេត្ត Ninh Thuan។ Hon Do មានភាពសុខសាន្ត មិនអ៊ូរអរដូចឆ្នេរសមុទ្រផ្សេងៗទៀត។ បើសិន​ជាអ្នក​មកទស្សនា Hon Do ម្តងហើយ ដែលធ្វើឲ្យ​អ្នក​ចង់ចាំនិង​ចង់​មកទស្សាម្តងទៀត./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤