យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១-២ ខែសីហា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ថៃ អឺរ៉ុបនិងអាហ្វ្រិក ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង VietJet Air បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជាង ៧៣០ នាក់ពីកូរ៉េខាងត្បូង អឺរ៉ុបនិងអាហ្វ្រិកវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ
អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និស្សិតបរទេសដែលមិនមានកន្លែងស្នាក់នៅ ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ ដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទេសចរមួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ក្រៅពីនេះ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ថៃ អឺរ៉ុបនិងអាហ្វ្រិកបានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។
ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង VietJet Air បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai និង Van Don អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។
អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
មតិពីមិត្តអ្នកអាន