Trending now

ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិករក្សាសន្ទុះក្នុងវិស័យជាច្រើន

05:32 | 30/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមបានមានប្រសាសន៍ថា៖ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមកបានរក្សាសន្ទុះក្នុងវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ។

លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមប្រកាសអំពីកិច្ចការបរទេសមួយចំនួនរបស់វៀតណាម។

នារសៀលថ្ងៃទី ២៨ ខែឧសភា ក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយរបស់ក្រសួងការបរទេស ឆ្លើយនឹងសំណួរទាក់ទងនឹងការដែលសហរដ្ឋអាមេរិកបានត្រៀមប្រគល់ទូកល្បាតធំៗទៅឱ្យប្រទេសវៀតណាម លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសបានមានប្រសាសន៍ថា៖ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមកបានរក្សាសន្ទុះក្នុងវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ។ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានរវាងភាគីទាំងពីរ រួមទាំង អនុស្សរណៈ​នៃ​ការ​យោគយល់គ្នាអំពីសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១១ សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៥ និងផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ ២០១៨-២០២០ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលក្នុងនោះ រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រនិងលើកកំពល់សមត្ថភាពក្នុងការអនុវត្តច្បាប់លើដែនសមុទ្រ ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤