Trending now

ក្នុងរយៈពេល ៦ ខែដំបូង សហគ្រាសវៀតណាមនាំចេញម៉ាស់វេជ្ជសាស្រ្តចំនួន ៥៥៧ លាន

11:38 | 14/07/2020 (បកប្រែដោយឌីណា)

យុគសម័យ- នៅចុងខែមិថុនា ឆ្នាំ ២០២០ សហគ្រាសវៀតណាមបាននាំចេញម៉ាស់វេជ្ជសាស្រ្តចំនួន ៥៥៧ លានទៅកាន់ទីផ្សារអាមេរិក អឺរ៉ុបនិងជប៉ុន ...

យោងតាមអគ្គនាយកដ្ឋានគយ គិតត្រឹមដំណាច់ត្រីមាសទី ២ ឆ្នាំ ២០២០ សហគ្រាសបាននាំចេញម៉ាស់វេជ្ជសាស្ត្រជាង ៥៥៧ លាន។ ( Dau tu)


យោងតាមអគ្គនាយកដ្ឋានគយគិតត្រឹមចុងខែមិថុនា ឆ្នាំ ២០២០ វៀតណាមបាននាំចេញម៉ាស់វេជ្ជសាស្រ្តចំនួន ៥៥៧ លានគ្រឿង ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក​ សហភាពអឺរ៉ុប ជប៉ុននិងកូរ៉េខាងត្បូង។

បន្ទាប់ពីពេលវេលានៃការផ្តល់អាជ្ញាប័ណ្ណនាំចេញម៉ាស់វេជ្ជសាស្រ្តសម្រាប់ការបង្ការនិងការពារការឆ្លងរាលដាលនៃ Covid-19 ការនាំចេញម៉ាស់វេជ្ជសាស្ត្របានដំណើរការជាធម្មតា ចាប់តាំងពីចុងខែមេសាឆ្នាំ ២០២០ យោងទៅតាមសេចក្តីសម្រេចចិត្តលេខ ៦០ / NQ-CP ថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២០ របស់រដ្ឋាភិបាល។

ក្រៅពីធានាការផ្គត់ផ្គង់ម៉ាស់វេជ្ជសាស្រ្តនៅក្នុងប្រទេសនិងសម្រាប់ការនាំចេញម៉ាស់​វេជ្ជសាស្រ្ត រដ្ឋាភិបាលក៏បានចាត់ឱ្យក្រសួងសុខាភិបាលនិងក្រសួងឧស្សាហកម្ម -ពាណិជ្ជកម្មធ្វើបច្ចុប្បន្នភាពនិងប្រកាសព័ត៌មានដោយចំហរអំពីសហគ្រាសដែលមានសមត្ថភាពផលិតម៉ាស់នាំចេញ ហើយក្រសួងហិរញ្ញវត្ថុប្រកាសដោយចំហរបញ្ជីនិងបរិមាណម៉ាស់វេជ្ជសាស្រ្តដែលសហគ្រាសបាននាំចេញ ...

ដូច្នោះក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់អំពីតម្រូវការម៉ាស់របស់រដ្ឋាភិបាលបរទេសនិងឧបករណ៍វេជ្ជសាស្ត្រសម្រាប់សហគ្រាស​នាំចេញដើម្បីតាមដាន។ ក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មក៏ចុះត្រួតពិនិត្យ ទប់ស្កាត់និងដាក់ទណ្ឌកម្មយ៉ាងតឹងរឹងចំពោះសហគ្រាសដែលឡើងថ្លៃវត្ថុធាតុដើមមិនសមហេតុសមផល សម្រាប់ការផលិតម៉ាស់ ការផ្ទុកម៉ាស់និងការផលិតម៉ាស់វេជ្ជសាស្រ្តដែលមិនឆ្លើយតបនឹងស្តង់ដារ។

អនុលោមតាមបទប្បញ្ញត្តិនៃចំណុច ៣ នៃសេចក្តីសម្រេចចិត្ត លេខ ៦០ / NQ-CP អគ្គនាយកដ្ឋានគយត្រូវប្រកាសព័ត៌មានស្តីពីបញ្ជីឈ្មោះសហគ្រាសនិងចំនួនម៉ាស់នាំចេញ។ ព័ត៌មាននេះត្រូវបានប្រកាសម្តងក្នុងមួយខែ នៅសប្តាហ៍ទី ២ នៃខែបន្ទាប់ (សំរាប់តួលេខខែមុន) រហូតដល់រដ្ឋាភិបាលប្រកាសពីការបញ្ចប់នៃការរីករាលដាលជំងឺរាតត្បាត Covid-19 នៅវៀតណាម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤