Trending now

វៀតណាម-កម្ពុជា ប្រកៀកស្មាគ្នាសាមគ្គី

10:45 | 09/11/2020

ដោយយល់ឃើញច្បាស់អំពីសារៈសំខាន់នៃការកសាងខ្សែព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ កងទ័ពការពារព្រំដែន អាជ្ញាធរដែនដី និងប្រជាជននៃបណ្ដាខេត្តជាប់ព្រំដែនភាគនិរតីវៀតណាម បានពួតដៃជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្ដកម្ពុជាខិតខំប្រឹងប្រែងអនុវត្តតាមពាក្យស្លោកថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែង”។

កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការយាមល្បាតរួមគ្នា ការកំណត់ខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែន ការការពារ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 និងការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការជំនះផលវិបាកដោយគ្រោះមហន្ដរាយធម្មជាតិ។

ពាក្យ “សាមគ្គី” នៅក្នុងបទចម្រៀង “វៀតណាម - កម្ពុជា សាមគ្គី” សំដៅស្ងើចសរសើរសាមគ្គីភាព និងមិត្តភាពវៀតណាម និងកម្ពុជា។ កងទ័ពការពារព្រំដែននៃបណ្ដាខេត្តតែងតែលើកកម្ពស់ស្មារតី សាមគ្គី ជាមួយកំលាំងការពារព្រំដែន និងប្រជាជននៃប្រទេសមិត្ដកម្ពុជាក្នុងការសហការគ្នាអនុវត្ដភារកិច្ច និងដោះស្រាយរាល់បញ្ហាប្រឈម និងការលំបាកផងដែរ…។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh និងកម្លាំងការពារព្រំដែនកម្ពុជាសហការគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ

សកម្មភាពការទូតការពារព្រំដែនប្រកបដោយប្រសិទ្ធភាព

ខ្សែព្រំដែនគោករវាងវៀតណាម និងកម្ពុជាមានប្រវែងជាង ១,១០០ គីឡូម៉ែត្រ ដែលក្នុងនោះខ្សែព្រំដែននៅភាគនិរតីពីខេត្ត Binh Phuoc ទៅខេត្តKien Giang របស់វៀតណាមមានប្រវែងជាង ៧០០ គីឡូម៉ែត្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពការពារព្រំដែននៃបណ្ដាខេត្តទាំងនេះបានជ្រួតជ្រាបថា ការទូតព្រំដែនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងការពារព្រំដែនជាតិ។

លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Tay Ninh បានចែករំលែកថា អនុវត្តតាមទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ពស្តីពីកិច្ចការការទូត និងការកសាងសាមគ្គីភាព និងមិត្តភាពជាមួយប្រទេសមិត្ដកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានរួមជាមួយកម្លាំងប្រដាប់អាវុធកម្ពុជារក្សាបានល្អនូវទំនាក់ទំនង និងផ្លាស់ប្ដូរយោបល់ជាប្រចាំដោយឈលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ អង្គភាពនៃប្រទេសទាំងពីរតែងតែអប់រំ និងផ្សព្វផ្សាយ​ឃោសនាដល់ប្រជាជននៅសងខាងព្រំដែនឲ្យគោរពកិច្ចព្រមព្រៀង បទប្បញ្ញត្ដិព្រំដែនរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ មិនទុកឱ្យកើតឡើងការរំលោភបទប្បញ្ញត្ដិព្រំដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ជាដើម។​ អង្គភាពការពារព្រំដែននៃភាគីទាំងពរបានសម្របសម្រួលគ្នាដោះស្រាយបណ្ដាករណីរំលោភបំពានក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នាទៅវិញទៅមក។ ជាពិសេសមិនទុកឱ្យមុខសញ្ញាអាក្រក់ឆ្លៀតយកឱកាសដើម្បីញុះញង់ និងបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនិងយន្តការសម្របសម្រួលក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងការរត់ពន្ធត្រូវបានអនុវត្តយ៉ាងប្ដូរផ្ដាច់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកវរសេនីយ៍ឯក Hoang Van Thanh អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ដ Binh Phuoc បានឲ្យដឹងថា ការទូតការពារព្រំដែនផ្សាភ្ជាប់ជាមួយមនោសញ្ចេតនារបស់កម្លាំងការពារព្រំដែន និងប្រជាជននៅសងខាងព្រំដែន។ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Binh Phuoc តែងតែយល់ច្បាស់ថា ការការពារព្រំដែនមិនត្រឹមតែការពារខ្សែព្រំដែននិងបង្គោលព្រំដែនប៉ុណ្ណោះទេ តែសំខាន់ជាងនេះទៅទៀតគឺការការពារសាម្គីភាព ស្អិតរមួតយូរអង្វេងរវាង កងទ័ពនិងប្រជាជននៅតំបន់ព្រំដែន ការពារចំណងមិត្តភាពជាមួយប្រទេសជិតខាង រួមចំណែកក្នុងការកសាងខ្សែព្រំដែនប្រកបដោយស្ថិរភាពសន្តិភាពនិងមិត្តភាព។

សហប្រតិបត្តិការក្នុងស្មារតីទុកចិត្តគ្នា យោគយល់គ្នាទៅវិញទៅមក

លោកវរសេនីយ៍ឯកបំរុង Le Van Son ប្រធានប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្ដរជាតិម៉ុកបាយ ខេត្ដ Tay Ninh បានចែករំលែកថា៖ ប៉ុស្ដិ៍ការពារព្រំដែននេះបានចងមេត្រីភាពជាមួយប៉ុស្តិ៍នគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត កម្ពុជា។ ភាគីកម្ពុជាបានសហការយ៉ាងជិតស្និទ្ធ និងជួយយើងឃាត់ខ្លួនពួកឧក្រិដ្ឋជនដូចជា ឧក្រិដ្ឋជនរត់ពន្ធ ជួញដូរគ្រឿងញៀន និង ជួញដូរមនុស្ស ...។

មុនពេលផ្ទុះឡើងជំងឺ Covid-19 អង្គភាពបានអញ្ជើញកងកម្លាំងប្រដាប់អាវុធនិងប្រជាជនកម្ពុជាមកផ្លាស់ប្តូរវប្បធម៌និងប្រកួតកីឡា អាស្រ័យហេតុនេះ ភាគីទាំងពីរបានយល់គ្នានិងស្និទស្នាលគ្នាកាន់តែខ្លាំង ។ ក្នុងអំឡុងពេលនៃការរីករាលដាល Covid-19 ទោះបីជាការផ្លាស់ប្តូរវប្បធម៌និងការប្រកួតកីឡាត្រូវបានផ្អាកជាបណ្ដោះអាសន្ន កិច្ចប្រជុំនិងកិច្ចពិភាក្សាជាមួយកម្លាំងការពារព្រំដែនមិនអនុវត្តបានក៏ដោយក៏ភាគីទាំងពីរនៅតែផ្លាស់ប្តូរយោបល់ជាមួយគ្នាជាទៀងទាត់ ជូនដំណឹងអំពីស្ថានភាព ចែករំលែកព័ត៌មានតាមទូរស័ព្ទ យាមល្បាតរួមនិងជួយកម្លាំងការពារព្រំដែនកម្ពុជាក្នុងការការពារនិងទប់ស្កាត់ការរីករាលដាល់នៃជំងឺ Covid-19 ។

នៅតាមខ្សែព្រំដែនខេត្ត Binh Phuoc បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc តែងតែផ្តោតការយកចិត្តទុកដាក់លើកិច្ចសហការជាមួយកម្លាំងការពារព្រំដែនកម្ពុជាក្នុងការផ្សព្វផ្សាយឃោសនានិងចលនាប្រជាជននៅទាំងសងខាងព្រំដែនឲ្យអនុវត្ដនិងគោរពកិច្ចព្រមព្រៀង សន្ធិសញ្ញា និងបទប្បញ្ញត្តិស្តីពីព្រំដែននិងច្រកទ្វារព្រំដែន រួមចំណែកកាត់បន្ថយការខ្វែងគំនិតគ្នាក្នុងការដោះស្រាយបញ្ហានៅសេសសល់អំពីព្រំដែន។ ជាមួយគ្នានោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Binh Phuoc បានជួបជុំ ពិភាក្សាគ្នា យាមល្បាតទ្វេភាគីនិងចងមេត្រីភាពជាមួយបណ្ដាកម្លាំងការពារព្រំដែនកម្ពុជាផងដែរ។

លោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានឲ្យដឹងថា៖ កិច្ចការការទូតការពារព្រំដែនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនិងដោះស្រាយរាល់បញ្ហាសន្តិសុខមិនប្រពៃណីដែលកើតឡើងនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចការការទូតការពារជាតិនៅខេត្ដ Kien Giang ក្នុងរយៈពេលកន្លងមក លោកវរសេនីយ៍ឯក Dam Kien Thuc មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បានឲ្យដឹងថា៖ បញ្ជាការដ្ឋានយោធាខេត្ដ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ តែងតែផ្ដល់ប្រឹក្សាជូនអាជ្ញាធរដែនដីរៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូកម្លាំងប្រដាប់អាវុធកម្ពុជាមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសពិធីបុណ្យនានា។ ក្នុងដំណើរទស្សនកិច្ចទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាននិងស្ថានភាពក្នុងប្រទេសរៀងៗខ្លួននិងសន្តិសុខនៅតាមព្រំដែន ជាមួយគ្នានោះភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារស្តីពីការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា និងពិភាក្សាអំពីការបោះបង្គោលព្រំដែនគោក ក៏ដូចជាការដោះស្រាយឧក្រិដ្ឋកម្ម ... តាមរយៈនោះ បង្កើនការយោគយល់គ្នា និងសម្របសម្រួលជាមួយគ្នាដើម្បីដោះស្រាយរាល់បញ្ហាព្រំដែនឱ្យបានទាន់ពេល រួមចំណែកពង្រឹងសាមគ្គីភាពនិងមិត្តភាព អនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋក្នុងវិស័យការពារជាតិនិងសន្តិសុខក្នុងស្ថានភាពថ្មី./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤