Trending now

លោកអភិបាលក្រុង Leipzig បានថ្លែងអំណរគុណវៀតណាមដែលបានជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid - 19

11:56 | 14/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មន្ទីរពេទ្យ St. Georg នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ទើបតែទទួលអំណោយពីមន្ទីរពេទ្យយោធា ១៧៥ នៃប្រទេសវៀតណាម។

លោកអភិបាលក្រុង Leipzig បានថ្លែងអំណរគុណវៀតណាមដែលបានជួយគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ (ប្រភព៖TTXVN)

បន្ទាប់ពីមន្ទីរពេទ្យ St. Georg នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ទទួលបានអំណោយពីមន្ទីរពេទ្យយោធា ១៧៥ ហើយនោះ អភិបាលក្រុង Leipzig លោក Burkhard Jung បានថ្លែងអំណរគុណចំពោះដៃគូនានានៃប្រទេសវៀតណាម និងបានសង្កត់ធ្ងន់ថា ក្នុងវិបត្តិយើងទើបឃើញបានច្បាស់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិយូរអង្វែង។

សំភារៈបរិក្ខារពេទ្យដែលមន្ទីរពេទ្យ St. Georg ទទួលបានរួមមានម៉ាស់ចំនួន ១ ម៉ឺនម៉ាស់ ស្លៀកបំពាក់ការពារផ្ទាល់ខ្លួនចំនួន ១០០០ រួមទាំងវ៉ែនតាការពារ និងស្រោមដៃផងដែរ។

Leipzig គឺជាទីក្រុងដែលចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហូជីមិញនៃប្រទេសវៀតណាម។ ភាគីទាំងពីរបានបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ហើយទីក្រុង Leipzig ក៏ជាទីក្រុងនៃប្រទេសអាល្លឺម៉ង់តែមួយគត់ដែលមានការិយាល័យតំណាងប្រចាំនៅទីក្រុងហូជីមិញ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤