Trending now

កាសែត New York Post កោតសរសើរការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ប្រកបដោយជោគជ័យរបស់វៀតណាម

21:27 | 01/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាសែត New York Post ទើបតែមានអត្ថបទរបស់អ្នកនិពន្ធលោកស្រី Dana Kenedyសរសើរពីជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវិដ១៩។ រហូតមកដល់ពេលនេះប្រទេសវៀតណាមមានអ្នកឆ្លងចំនួន ៣២៨ នាក់ហើយមិនទាន់មានអ្នកស្លាប់នៅឡើយទេ។

កាសែត New York Post កោតសរសើរការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ប្រកបដោយជោគជ័យរបស់វៀតណាម។

កាលពីពេលថ្មីៗនេះកាសែត New York Post ក៏បានកោតសរសើរចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ របស់វៀតណាមប្រកបដោយជោគជ័យ។

អ្នកនិពន្ធលោកស្រី Dana Kenedy បានលើកឡើងម្តងទៀតនូវការអត្ថាធិប្បាយរបស់អ្នកជំនាញផ្នែកសុខភាពដែលចែករំលែកដោយទូរទស្សន៍ CNN មុននេះ ពន្យល់ថាតើប្រទេសវៀតណាមដែលជាប្រទេសមួយដែលមិនមែនជាប្រទេសអ្នកមាននិងប្រព័ន្ធសុខាភិបាលដែលរីកចម្រើននោះទេ រហូតមកដល់ពេលនេះមិនមានអ្នកស្លាប់ដោយសារកូវិដ១៩​ទេ ។ នេះក៏ព្រោះតែប្រទេសវៀតណាមបានឆ្លើយតបភ្លាមៗនិងធ្វើសកម្មភាពយ៉ាងរហ័ស។

លោក Pham Quang Thai អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺបានឲ្យដឹងថា៖ «យើងមិនត្រឹមតែរង់ចាំការណែនាំពីអង្គការសុខភាពពិភពលោកប៉ុណ្ណោះទេ។ យើងប្រើទិន្នន័យដែលប្រមូលបានពីខាងក្រៅនិងក្នុងប្រទេសហើយសំរេចចិត្តចាត់វិធានការមុន»។

អ្នកនិពន្ធលោកស្រី Dana Kenedy បានសរសេរថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីដំបូងនៃកូវិដ១៩ កាលពីថ្ងៃទី ២៣ ខែមករាប៉ុន្តែប្រទេសនេះបានត្រៀមខ្លួនប៉ុន្មានសប្តាហ៍មុន។

យោងតាមអ្នកនិពន្ធអត្ថបទបាននិយាយថាចាប់ពីដើមខែមករាឆ្នាំ ២០២០ ប្រទេសវៀតណាមបានអនុវត្តវិធានការយ៉ាងរហ័ស ដូចជាអនុវិត្តការត្រួតពិនិត្យសីតុណ្ហភាពរាងកាយនៅឯព្រលានយន្តហោះសម្រាប់អ្នកដំណើរដែលត្រឡប់មកពីវូហាន។

ទោះបីជាទាំងចិននិងអង្គការសុខភាពពិភពលោក (WHO) នៅពេលនោះបានបញ្ជាក់ថាមិនមានភ័ស្តុតាងណាមួយបង្ហាញថាវីរុសនេះមានសមត្ថភាពឆ្លងរវាងមនុស្សទេ។ គ្រាន់តែមួយសប្តាហ៍ក្រោយមករដ្ឋាភិបាលវៀតណាមបានអនុវត្តយ៉ាងរហ័សនូវការដាក់ឲ្យដាច់ពីគេនៅតាមច្រកព្រំដែនកំពង់ផែនិងអាកាសយានដ្ឋាន។

នៅថ្ងៃទី ១ ខែកុម្ភៈប្រទេសវៀតណាមបានប្រកាសពី ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីវីរុសកូរ៉ូណា។ នៅពេលនោះប្រទេសបានកត់ត្រាចំនួន ៦ ករណី។ រាល់ជើងហោះហើររវាងវៀតណាមនិងចិនត្រូវបានបញ្ឈប់បន្ទាប់មកមានការសម្រេចបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនជាតិចិន។

នៅចុងខែមេសាឆ្នាំ ២០២០ បន្ទាប់ពីរយៈពេល ៣ សប្តាហ៍នៃការអនុវត្តវិធានការរាក្សាគម្លាតសង្គម វៀតណាមបានលុបចោលការរឹតត្បិត។ ចាប់តាំងពីបន្ធូរបន្ថយការរាក្សាគម្លាតសង្គមវៀតណាមបានចំណាយពេលជាង ៤០ ថ្ងៃដោយគ្មានករណីឆ្លងថ្មីណាមួយត្រូវបានរាយការណ៍នៅក្នុងសហគមន៍។ សហគ្រាសបានបើកជាថ្មីនិស្សិតបានទៅសាលារៀនបន្ទាប់ពីឈប់សម្រាកជាច្រើនថ្ងៃជីវិតបានវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤