Trending now

ប្រជាជនវៀតណាមនៅប្រទេសជាច្រើនបានទទួលជ្រោមជ្រែងចលនាដេរនិងបរិច្ចាគម៉ាស់ ដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

17:55 | 13/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - ប្រជាជនវៀតណាមនៅប្រទេសណាមួយលើពិភពលោកតែងតែលើកកំពស់ស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពលំបាក។ មុនពេលការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល COVID-19 សហគមន៍ជនជាតិវៀតណាមនៅអាឡឺម៉ង់ ជប៉ុននិងសហរដ្ឋអាមេរិកបានដេរម៉ាស់បរិច្ចាកជូនប្រជាជនគ្រប់រូបដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ។

នៅអាល្លឺម៉ង់

ចលនាដេរម៉ាស់របស់ប្រជាជនវៀតណាមនៅអាឡឺម៉ង់បានអនុវត្តយ៉ាងខ្លាំងនិងទូលំទូលាយ។ ក្លឹបនារីទីក្រុង Dresden និងតំបន់ជុំវិញគឺជាសមូហភាពមួយដែលបានចូលរួមយ៉ាងសកម្មក្នុងការដេរម៉ាស់ចំនួនរាប់ពាន់ បរិច្ចាកជូនដល់ប្រជាជនអាល្លឺម៉ង់។

អ្នកស្រី Thu សមាជិកនៃក្លឹបនេះបានចូលរួមយ៉ាងសកម្មក្នុងចលនាដេរម៉ាស់។

ក្លឹបនារីទីក្រុង Dresden និងតំបន់ជុំវិញ ដែលដឹកនាំដោយបវរកញ្ញា Dang Bich Lan ដែល​ជាប្រធានក្លឹប បានអនុវត្តនូវសកម្មភាពជាក់ស្តែងនិងមានអត្ថន័យ។ សកម្មភាពរបស់ក្លឹបនេះទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំង ចូលរួមយ៉ាងសហការពីជនជាតិវៀតណាមភាគច្រើននៅទីនេះ។

បុគ្គលជាច្រើនបានបរិច្ចាគម៉ាស់ដែលពួកគេដេរដោយខ្លួនឯងដល់ក្លឹ។

បន្ទាប់ពីមួយថ្ងៃ ម៉ាស់ទាំងនេះត្រូវបានបញ្ជូនទៅឱ្យប្រជាជននៅក្នុងសហគមន៍ មន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំអ្នកវ័យចំណាស់ មណ្ឌលបំប៉នសុខភាព នគរបាល ស្ថាប័ននិងប្រជាជនអាឡឺម៉ង់។

អំណោយរបស់ក្លឹបនារីនេះទីក្រុង Dresden ដែលមានអត្ថន័យ និងតំបន់ជុំវិញជូនដល់អង្គភាពនិងអង្គការអាឡឺម៉ង់។

នៅជប៉ុន

បុគ្គលិកជាស្រីនៃសម្ព័ន្ធក្រុមហ៊ុន FPT វៀតណាម សាខាជប៉ុនបានជ្រោមជ្រែងនឹងចលនាដេរម៉ាស់ដោយខ្លួនឯងដើម្បីជូនដល់បុគ្គលិករបស់ក្រុមហ៊ុន។

បុគ្គលិកជាស្រីនៃសម្ព័ន្ធក្រុមហ៊ុន FPT វៀតណាម សាខាជប៉ុនបានឆ្លៀតដេរម៉ាស់ដើម្បីការពារសមាជិករបស់ក្រុមហ៊ុន។

មុនពេលដែលការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅជប៉ុននេះ បុគ្គលិកជាស្ត្រីនៃក្រុមហ៊ុន FPT បាននាំយកម៉ាស៊ីនដេរ mini មកការិយាល័យ ទិញក្រណាត់និងគ្រឿងបន្លាស់ ហើយបន្ទាប់ពីតែពីរ បីនាទី ប្រសិនបើនរណាម្នាក់ត្រូវការ ពួកគេនឹងមានម៉ាស់ស្រស់ស្អាត។ ម៉ាស់ handmade មានតម្លៃខ្លាំងណាស់នៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នេះ។

សមាជិកដែលខ្វះខាតគឺជាបងប្អូនស្រីដែលមានបំណងបរិច្ចាគ។

ម៉ាស់ handmade ស្រស់ស្អាត

នៅសហរដ្ឋអាមេរិក

ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិកនេះ ក្រុមឪពុកម្ដាយនៃសហព័ន្ធកាយរិទ្ធិហ័រលូបានប្រមូលលុយ ទិញក្រណាត់និងដេរម៉ាស់ជូនដល់គ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋ California។

ម៉ាស់ចម្រុះពណ៌ត្រូវបានជូនដល់មន្ទីរពេទ្យនៅរដ្ឋ California។

អ្នកស្រី Kim Uyen សមាជិកនៃក្រុមឪពុកម្តាយនៃសហព័ន្ធកាយរឹទ្ធិហ័រលូនៅរដ្ឋ California បានឱ្យដឹងថា “ជារៀងរាល់ថ្ងៃ យើងធ្លាប់ចំណាយពេល ១ ទៅ ២ ម៉ោងបន្ទាប់ពីត្រលប់មកពីធ្វើការវិញ ដើម្បីដេរម៉ាស់និងបរិច្ចាគដល់មន្ទីរពេទ្យនិងការិយាល័យគ្រូពេទ្យនិងមនុស្សចាស់”៕

ម៉ាស់ handmade គឺជាវិធីមួយសម្រាប់បងប្អូនស្ត្រីការពារខ្លួន ការពារសាច់ញាតិនិងការពារសហគមន៍ក្នុងការប្រឆាំងនឹង COVID-19។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤