Trending now

ប្រជាជនដើមកំណើតវៀតណាមបានជួយគ្នាទៅវិញទៅមក ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ COVID-19 នៅខេត្តព្រះសីហនុ

15:29 | 10/11/2020 (បកប្រែដោយឌីណា)

យុគសម័យ- មិនមានព័ត៌មានច្រើន ការស្លន់ស្លោកនិងការបារម្ភគឺជាអារម្មណ៍រួមរបស់ប្រជាជនដើមកំណើតវៀតណាមរាប់រយនាក់ នៅខេត្តព្រះសីហនុ នៅពេលមានរោគសញ្ញាដំបូងនៃការរីករាលដាលនៃជំងឺ COVID-19 កើតឡើងនៅក្នុងខេត្តនេះ ជាពិសេសនៅទីក្រុងព្រះសីហនុ នៅដើមខែមីនាឆ្នាំ ២០២០ ។

ពិធីប្រគល់អំណោយដល់ប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកំពង់ស្ពឺ។ (រូបថត៖ Vietnam+)

ដោយប្រឈមមុខនឹងការលំបាករបស់សហគមន៍ប្រជាជនដើមកំណើតវៀតណាម នៅក្នុងតំបន់ដែល​ស្ថានអគ្គកុងស៊ុល​ទទួលបន្ទុក​និងការវិវត្តនៃការរីករាលដាលនៃជំងឺ​ COVID-19 ។ ​ស្ថានកុងស៊ុលវៀតណាមប្រចាំនៅ​ខេត្ត​ព្រះសីហនុបានព្យាយាម​ស្វែងយល់ពីស្ថានភាពនេះ។

ទីមួយគឺការបង្កើតក្រុមមួយនៅលើបណ្តាញសង្គមភ្ជាប់នឹងគណកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមក្នុងតំបន់​សហការជាមួយស្ថានអគ្គកុងស៊ុល ដើម្បីផ្តល់ព័ត៌មានប្រចាំថ្ងៃ​ដល់​ប្រជាជនអំពីស្ថានភាពជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជា ដូច​ជា​ស្ថានភាពនៃជំងឺនេះ នៅ​ប្រទេស​​វៀតណាមផង​ដែរ ​ហើយ​ណែនាំប្រជាជនអំពី​វិធីការពារ​នឹង​ការ​រាលដាល។

ការបង្កើតក្រុមព័ត៌មានបានជួយស្ថានអគ្គកុងស៊ុលធ្វើឱ្យប្រសើរឡើងនូវការធ្វើបច្ចប្បន្នភាពអំពីសុខភាពសហគមន៍ប្រជាជនដើមកកំណើតវៀតណាម​ ក្នុងតំបន់ដែលស្ថានអគ្គកុងស៊ុលទទួល​បន្ទុក ក៏ដូចជាផលប៉ះពាល់​នៃ​ការរីករាលដាលនៃជំងឺ COVID-19 ទៅលើបងប្អូនប្រជាជនដើម​កំណើតវៀតណាម។

សូម្បីតែនៅខេត្តព្រះសីហនុមាន អ្នកជំងឺផ្ទុក​មេរោគ COVID-19 ប្រហែល ៣០ នាក់បាន ។ ប្រជាជនដើមកំណើតវៀតណាម​នៅតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុ មានការស្លន់ស្លោក​យ៉ាងខ្លាំង ជាពិសេសនៅពេលដែលប្រជាជន​កម្ពុជា​នៅតាម​ព្រំដែនថៃ​ត្រឡប់មកស្រុកកំណើតវិញកាន់តែច្រើន​ នាពេល​ខ្លះ​មានបរិមាណប្រជជនជាង ២ ម៉ឺននាក់។ ប្រជាជនមានដើមកំណើតវៀតណាមជាច្រើនសង្ឃឹមថានឹងវិលត្រឡប់មកប្រទេសវៀតណាមវិញ ​ដោយពឹងផ្អែកលើការជួយពី​សាច់ញាតិ​ក្នុងស្រុករបស់ពួកគេ។

នៅពេលជំងឺនេះបានផ្ទុះឡើង ប្រទេសកម្ពុជាបានចាត់​វិធានការ​រក្សាគម្លាតសង្គម ​ដើម្បីទប់ស្កាត់នឹង​ការ​រីករាលដាល​នៃ​ជំងឺ​ COVID-19 ។ សកម្មភាពសេដ្ឋកិច្ច​ថយចុះ​ ប្រជាជន​ជួបស្ថានភាព​ពិបាក​ក្នុងការរកការងារធ្វើ ហាងនិងភោជនីយដ្ឋាន​ជាច្រើន​បិទទ្វារ ដើម្បីស្តាប់ស្ថានភាព​ ប្រជាជនមានដើមកំណើត​វៀតណាមនៅទីនេះពិតជាក្រីក្រដែលកាន់តែ​ជួប​ការលំបាក​ថែមទៀត។

ពិធីផ្តល់អំណោយជូនដល់ប្រជាជនមានដើមកំណើតវៀតណាមនៅខេត្តព្រះសីហនុ នាខែមីនាឆ្នាំ ២០២០ ។ (រូបថត៖ វៀតណាម +)

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានរៀបចំកម្មវិធីរៃអង្គាសថវិកា​នៅក្នុងតំបន់ដែល​អគ្គស្ថាន​នេះ​ទទួលបន្ទុក បានបរិច្ចាគថវិកា​ពីបុគ្គលិក​ កម្មាភិបាល​ធ្វើ​ការ​ក្នុង​ស្ថាន​អគ្គកុងស៊ុល ដើម្បី​ទិញមាស់និងសម្ភារៈវេជ្ជសាស្ត្រ​មួយចំនួន​​ដែលជួយប្រជាជន។ ។ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានប្រគល់ជំនួយសង្គ្រោះប្រឆាំងនឹងជំងឺ​ COVID-19 ចំនួន ៤ ដង​សម្រាប់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម ចាប់ពី​ខែមីនាឆ្នាំ ២០២០ រហូតមកដល់ពេលនេះ។

លោក សុខតាយថា ​សមាជិកគណៈកម្មាធិការប្រតិបត្តិ​នៃសមាគមខ្មែរ - វៀតណា មសាខាខេត្តព្រះសីហនុ។ (រូបថត៖ វៀតណាម +)

លោកអគ្គកុងស៊ុលខេត្តព្រះសីហនុ Vu Ngoc Ly បានវាយតម្លៃ ខ្ពស់ចំពោះកាយវិការរបស់លោក សុខតាយថា ក្នុងសកម្មភាព​សហគមន៍៖កាយវិការរបស់លោក សុខតាយថា​ក្នុងសកម្មភាព​សហគមន៍ ៖“ ចំណុចលេចធ្លោរបស់លោក​ សុខ តាយថា​គឺថា​លោកបានជួយប្រជាជនមានដើមកំណើតវៀតណាមជាច្រើន នៅក្នុងតំបន់ដែល​ស្ថានអគ្គកុងស៊ុលទទួលបន្ទុក ហើយ ក្នុងចំណោមប្រជាជនដែល​លោកបានជួយ រ​ហូតមកដល់ពេល​នេះមានប្រជាជនជាច្រើនបានជំនះការលំបាក ហើយ​​ជីវិត​របស់​ពួកគេកាន់តែប្រសើរឡើង។ លោកបានបរិច្ចាគថវិកា​សម្ភារៈ​និង គាំទ្រដល់ប្រជាជនចំនួន ៥៧ គ្រួសារដែលកំពុងខ្វះខាត​ក្នុងក្រុងព្រះសីហនុ មុនពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ។ លើសពីនេះ​ទៀត លោក​សុខ​តាយថា ​ក៏បានអំពាវនាវ​អ្នកឧបត្ថម្ភដ៏ទៃ​ទៀត​ឱ្យចូលរួមគាំទ្រប្រជាជន។ ពួកគេបានទៅខេត្តនានាក្នុង​តំបន់​ដែល​ស្ថានកុងស៊ុលទទួលបន្ទុក ហើយបាន​ប្រគល់អង្ករប្រហែល ១ តោន​ដល់ជាង ៤០ គ្រួសារដែលមាន​ដើមកំណើតវៀតណាម​និងគ្រួសារកម្ពុជារាប់សិបគ្រួសារទៀត។

ស្មារតីនៃការជួយគ្នាទៅវិញទៅមករបស់លោក សុខ​តាយថា​បានជំរុញឱ្យមនុស្សជាច្រើនចូលរួមជាមួយគ្នា ដើម្បីចូលរួម​ជួយសហគមន៍ប្រជាជនដើមកំណើតវៀតណាម នៅកម្ពុជា។ លោក​ Thach Thanh អាយុ ៦២ ឆ្នាំមានដើមកំណើតវៀតណាម នៅខេត្តព្រះសីហនុបានចែករំលែកថា“ ខ្ញុំស្គាល់លោក សុខ តាយថា អស់រយៈពេលជិត ២០ ឆ្នាំហើយ។ ចំពោះសហគមន៍​ប្រជាជន​ដើមកំណើត​វៀតណាម​នៅកម្ពុជា ​លោកតែងតែ​ជួយប្រជាជនដែលខ្វះខាត។ ចំពោះជាង​សំណង់​ក្រីក្រ ​គាត់​មានការគាំទ្រខ្លាំងណាស់ មិនថាជាជនជាតិ​វៀតណាម​ឬជនជាតិខ្មែរ​នោះទេ” ។

ទោះបីជីវិតនៅមានភាពច្របូកច្របល់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃក៏ដោយ តែអ្វីដែលមានតម្លៃបំផុតគឺការខំប្រឹង​ក្រោក​ឈរឡើង​ក្នុងជីវិត ជាពិសេសស្មារតីសម្រាប់សហគមន៍ ”ជួយគ្នាទៅ​វិញទៅមក” ។ នៅកន្លែងខ្លះនៅក្នុងប្រទេសកម្ពុជា​នៅក្នុង​សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅតែមានស្ថានភាពលំបាកជាច្រើន ប៉ុន្តែសកម្មភាពនិង​កាយវិការ​ល្អប្រសើរ​ ក្នុងកំឡុងពេល​ជំងឺរាតត្បាត COVID-19 កំពុង​រីករាលដាល​ ពិតជាគំរូដ៏ល្អមួយដែលរួមចំណែកដល់ពង្រីក​ប្រពៃណី​ល្អរបស់ប្រទេសវៀតណាម នៅគ្រប់ទីកន្លែងក្នុងពិភពលោក./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Vietnam plus)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤