Trending now

កងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រគល់អង្ករចំនួន ២ តោនដល់ប្រជាជនក្រីក្រនៅតំបន់ព្រំដែន

13:40 | 20/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - ចាប់ពីថ្ងៃទី ១៦-១៩ ខែមេសា ប៉ុស្តិ៍កងទ័ពកាពារព្រំដែននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong បានប្រគល់អង្ករចំនួន ២ តោនជូនដល់គ្រួសារក្រីក្រ និងជួបការលំបាក នៅតំបន់ព្រំដែននិងកម្លាំងការពារព្រំដែននៃខេត្តមណ្ឌលគីរី នៃព្រះរាជាណាចក្រកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Dak Nong បានប្រគល់អង្ករនិងសម្ភារៈចាំបាច់ជូនដល់ប្រជាជនក្រីក្រនៅតំបន់ព្រំដែន។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដូច្នោះគ្រួសារនីមួយៗ បានទទួលអង្ករ ១០ គីឡូក្រាម។ អង្គភាពកងកម្លាំងការពារព្រំដែននីមួយៗនៃខេត្តមណ្ឌលគីរី (នៅទល់មុខខេត្ត Dak Nong) ទទួលបានអង្ករ ៥០ គីឡូក្រាម។ លើសពីនេះទៀត បណ្តាប៉ុស្តិ៍កងទ័ពការពារព្រំដែនតាមសមត្ថភាពរបស់ខ្លួន បានជួយឧបត្ថម្ភដល់គ្រួសារក្រីក្រសម្ភារៈចាំបាច់មួយចំនួន ដូចជា៖ មីកញ្ចប់ម៉ាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ក្នុងឳកាសទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាជនក្រីក្រ មន្ត្រីនិងទាហាននៃកងទ័ពការពារព្រំដែន បានសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរតំបន់ដផ្សព្វផ្សាយនិង​ឃោសនាដល់ប្រជាជនអំពីវិធីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ឃោសនាដល់ប្រជាជនកុំឆ្លងដែនខុសច្បាប់។

កងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រគល់អង្ករជូនដល់កងកម្លាំងការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

តាមលោកវរសេនីយ៍ឯក Phan Quy Vy អនុប្រធានការិយាល័យនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong បរិមាណអង្ករដែលប្រគល់លើកនេះមានចំនួនតិចតួចក៏ដោយ ប៉ុន្តែមានអត្ថន័យធំធេងណាស់ ព្រោះនេះជាទឹកចិត្តរបស់កងទ័ពការពារឆ្ព្រំដែនសម្រាប់ប្រជាជន ដោយមានបំណងចង់លើកទឹកចិត្តនិងគាំទ្រដល់ប្រជាជន នៅតាមតំបន់ព្រំដែន ដើម្បីជម្នះការលំបាកនានា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19។

ដោយហេតុនេះ រួមចំណែកកសាងផែនមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល កសាងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ក៏ដូចជារឹតបន្តឹងចំណងមិត្តភាពវៀតណាម - កម្ពុជា នៅក្នុងប៉ុន្មានថ្ងៃនៃការរីករាលដាលនៃជំងឺ Covid-19./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤