Trending now

បង្ហាញមុខគេហទំព័រដើម្បីជួយគាំទ្រដល់ជនបរទេសអំពីជំងឺរាតត្បាត COVID-19 នៃក្រុមនិស្សិតវៀតណាមនៅជប៉ុន

17:45 | 01/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ អតីតនិស្សិតនិងនិស្សិតចំនួន ៧០ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យស្រាវជ្រាវអំពីបរទេសតូក្យូបានចាប់ផ្តើមគម្រោងសាងសង់គេហទំព័រអំពីជំងឺរាតត្បាត COVID-19 ដែលត្រូវបានបកប្រែជា ១៣ ភាសារួមទាំងភាសាវៀតណាម។

គេហទំព័រជួយគាំទ្រដល់ជនបរទេសអំពីជំងឺរាតត្បាត COVID-19 របស់ក្រុមនិស្សិតជប៉ុនជាភាសាវៀតណាម។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម គេហទំព័រ https://covid19-tagengo.com ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រដល់ជនបរទេសនៅជប៉ុនដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីស្ថានភាពនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 ក៏ដូចជាវិធានការ គោលនយោបាយនិងគោលការណ៍នៃរដ្ឋាភិបាលប្រទេសនេះក្នុងការបង្ការនឹងទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។

គេហទំព័រនេះនឹងជួយជនបរទេសនៅក្នុងជប៉ុនឱ្យធ្វើបច្ចុប្បន្នភាពព័ត៌មាននិងមានសុវត្ថិភាពជាងមុនអំពីស្ថានភាពនៃជំងឺរាតត្បាតនៅជប៉ុនក៏ដូចជាសង្ឃឹមថា ការងារនេះនឹងឆ្ពោះទៅរកការកសាងសង្គមដែលមានការរួមបញ្ចូលគ្នា។ គេហទំព័រនេះមានមុខងារបញ្ជូនព័ត៌មានសំខាន់ៗដូចជា វិធានការណ៍ដើម្បីចៀសវាងការឆ្លង ឬព័ត៌មានជាក់លាក់អំពីបញ្ហាទាក់ទងនឹងជនអន្តោប្រវេសន៍ គោលនយោបាយជំនួយហិរញ្ញវត្ថុបច្ចុប្បន្ន និងធនធានគាំទ្រ។

នាបច្ចុប្បន្ន គេហទំព័រនេះត្រូវបានបកប្រែជា ១៣ ភាសាដូចជា ជប៉ុន អង់គ្លេស ចិន កូរ៉េខាងត្បូង អាឡឺម៉ង់ បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ វៀតណាម ឥណ្ឌូនេស៊ី ជាដើម។ នេះក៏ជាប៉ុស្តិ៍ព័ត៌មានដែលអាចទុកចិត្តបានផងដែរដើម្បីប្រជាជនវៀតណាមនៅជប៉ុនអាចធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤