Trending now

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការទប់ទល់រួមរបស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid -19

11:00 | 15/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅចំពោះមុខការរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្មុគស្មាញដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (Covid-19) បន្ទាប់ពីបានផ្លាស់ប្តូរជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការទប់ទល់រួមរបស់អាស៊ានចំពោះការផ្ទុះឡើងនៃជំងឺរាតត្បាត។

អាស៊ានចូលរួមដៃក្នុងការបង្ការប្រឆាំង Covid -19។

សេចក្តីថ្លែងការណ៍នេះបង្ហាញពីការព្រួយបារម្ភរបស់បណ្តាមេដឹកនាំអាស៊ានអំពីការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជននិងការអភិវឌ្ឍនៃបណ្តាប្រទេសអាស៊ានក៏ដូចជានៅក្នុងតំបន់និងជុំវិញពិភពលោក។ ដោយសង្កត់ធ្ងន់លើសាមគ្គីភាពអាស៊ាននិងស្មារតីនៃ “ "ភាពស្អិតរមួតនិងការសម្របខ្លួនយ៉ាងសកម្ម" បណ្តាមេដឹកនាំអាស៊ានបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមគ្នាក្នុងការគ្រប់គ្រងនិងការបង្ការប្រឆាំងការរីករាលដាលនៃជំងឺ ដើម្បីធានាជីវិតប្រកបដោយសន្តិភាពសម្រាប់ប្រជាជន។

សេចក្តីថ្លែងការណ៍បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការនៅក្នុងបណ្តាញសហប្រតិបត្តិការសុខភាពអាស៊ាននិងជាមួយដៃគូនានា (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ។ ដោយសង្កត់ធ្ងន់អាស៊ាននឹងពង្រឹងការសម្របសម្រួលទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ គ្រប់គ្រងនិងសម្របសម្រួលសកម្មភាពសហប្រតិបត្តិការរួមគ្នាក្នុងចំណោមបណ្តាញជំនាញពាក់ព័ន្ធដើម្បីយល់ព្រមលើវិធីសាស្រ្តមានប្រសិទ្ធភាពនៃសហគមន៍អាស៊ានក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោក (WHO) និងដៃគូនានា បណ្តាអង្គការអន្តរជាតិសម្រាប់ការពារនិងគ្រប់គ្រងជំងឺរាតត្បាត។

សេចក្តីប្រកាសក៏បញ្ជាក់ផងដែរនូវសាមគ្គីភាពនិងការគាំទ្រដ៏រឹងមាំរបស់អាស៊ានជាមួយនឹងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាលនិងប្រជាជនចិននិងសហគមន៍អន្តរជាតិជាទូទៅក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអាស៊ានបន្តរក្សាគោលនយោបាយបើកចំហរ។ ព្រមព្រៀងសម្របសម្រួលការងារពិនិត្យសុខភាពនៅតាមព្រំដែននៃប្រទេសសមាជិក។ តម្រូវឱ្យមានបេសកកម្មការទូតនៃបណ្តាប្រទេសសមាជិកអាស៊ាននៅក្នុងប្រទេសទីបីដើម្បីជួយការងារកុងស៊ុលដល់ពលរដ្ឋអាស៊ានក្នុងករណីចាំបាច់ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីបង្ការប្រឆាំងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីជំងឺរាតត្បាត Covid-19 ។

បណ្តាមេដឹកនាំអាស៊ានក៏បានសន្យាថានឹងផ្តល់អាទិភាពខ្ពស់របស់អាស៊ានក្នុងការទប់ទល់នឹងជំងឺរាតត្បាតនេះនិងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ។

ជាផ្នែកមួយនៃការទប់ទល់​ជាទូទៅរបស់អាស៊ានចំពោះវីរុស Covid-19 ក្នុងនាមជាប្រធានក្រុមប្រឹក្សា ACC ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក​ Pham Binh Minh បានស្នើឱ្យរៀបចំការប្រជុំពិសេសមួយនៃ ACC និងសម្របសម្រួលជាមួយប្រទេសចិនដើម្បីប្រារពកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន - ចិនក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានធូងលើកទី ៥ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹង Covid-19 ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤