Trending now

ពលរដ្ឋវៀតណាមជាង ៣០០ នាក់មកពីស៊ុយអែតនិងហ្វាំងឡង់បានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

10:57 | 07/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - ស្ថាប័នមានសមត្ថកិច្ចវៀតណាមបាននាំពលរដ្ឋវៀតណាមជាង ៣០០ នាក់ឱ្យបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាពពីអាកាសយានដ្ឋានចំនួន ២ នៅ Stockholm và Helsinki ។

ពលរដ្ឋបានតម្រង់ជួរសម្រាប់នីតិវិធីហោះហើរ

ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៥ និងទី ៦ ខែមិថុនា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ទីភ្នាក់ងារតំណាងវៀតណាមនៅស៊ុយអែត ហ្វាំងឡង់និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីនាំពលរដ្ឋវៀតណាមជាង ៣០០ នាក់វិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាពពីអាកាសយានដ្ឋានចំនួន ២ នៅ Stockholm và Helsinki ។

ពលរដ្ឋវៀតណាមវិលត្រឡប់មកកានត់ប្រទេសវិញ

អ្នកដំណើរនៅលើជើងហោះហើរនេះ ភាគច្រើនជាសិស្ស និស្សិតដែលបានបញ្ចប់វគ្គសិក្សា មានការពិបាកក្នុងការស្នាក់នៅ កុមារអាយុក្រោម ១៨ ឆ្នាំ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់និងមនុស្ស មានជម្ងឺផ្ទៃខាងក្រោយ អ្នកធ្វើដំណើរ ទៅសួរសុខទុក្ខសាច់ញាតិ ពលករដែលបានផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារដែលជាប់គាំងពីបណ្ដាប្រទេសដូចជា៖ ស៊ុយអែត ហ្វាំងឡង់ ន័រវែស ដាណឺម៉ាក ប៉ូឡូញ ហុងគ្រី ព័រទុយហ្គាល់ ឡាតវី ឆែក ប៊ុលហ្គារី ជាដើម។

ដើម្បីរៀបចំជើងហោះនេះហើរប្រកបដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្ថាប័នតំណាងរបស់វៀតណាមនៅអឺរ៉ុបខាងជើងបានសហការនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីជូនដំណឹងដល់ពលរដ្ឋវៀតណាមអំពីនីតិវិធីចុះឈ្មោះ សុំការអនុញ្ញាតឱ្យហោះហើរនិងជួយពលរដ្ឋវៀតណាមផ្លាស់ទៅអាកាសយានដ្ឋាន។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកបទប្បញ្ញត្តិ។

ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស សមត្ថភាពដាកល់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: plo.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤