Trending now

ថ្នាក់ដឹកនាំទីក្រុង Da Nang បានទទួលជួបបញ្ជាការដ្ឋានយោធភូមិភាគទី ៤ កងយោធពលខេមរភូមិន្ទកម្ពុជា

11:18 | 15/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែមករា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Tran Van Mien បានទទួលជួបលោកឧត្តមសេនីយ៍តោ សុក រីនណា មេបញ្ជាការរងយោធភូមិភាគទី ៤ កងយោធពលខេមរភូមិន្ទកម្ពុជា ជាប្រធានគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនិងធ្វើការនៅទីក្រុង Da Nang ។

ប្រតិភូថតរូបអនុស្សាវរីយ៍។ (ប្រភព៖danang.gov.vn)

អនុប្រធានលោក Tran Van Mien បានសម្តែងនូវការរំពឹងទុកថាដំណើរទស្សនកិច្ចនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៤ នេះនឹងទទួលបានលទ្ធផលជាច្រើនរួមចំណែកដល់ការពង្រឹងនូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍តោ សុក រីនណា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ប្រកបដោយភាពកក់ក្តៅនិងបានសម្តែងនូវចំណាប់អារម្មណ៍ល្អមុនការអភិវឌ្ឍឆ្នើមនៃទីក្រុង​ Da Nang។

លោកឧត្តមសេនីយ៍តោ សុក រីនណា សង្ឃឹមថាដំណើរទស្សនកិច្ចរបស់កងយោធពលខេមរភូមិន្ទ នឹងរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដ៏រឹងមាំរវាងវៀតណាមនិងកម្ពុជា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមលោកឧត្តមសេនីយ៍តោ សុក រីនណា បានផ្ញើសារជូនពរឆ្នាំថ្មីជូនបក្សរដ្ឋកម្លាំងប្រដាប់អាវុធនិងប្រជាជនទាំងមូលប្រកបដោយសុខភាពល្អរីករាយនិងសុភមង្គល៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤