Trending now

ខេត្ត Thua Thien-Hue ប្រគល់សំភារៈពេទ្យនិងឧបករណ៍វេជ្ជសាស្រ្ត ដែលមានតំលៃ ៣០០ លានដុងដល់ខេត្ត Savannakhet

08:44 | 06/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៤ ខែឧសភា ខេត្ត Thua Thien-Hue បានប្រគល់ដល់អាជ្ញាធរខេត្តនិងប្រជាជនខែត Savannakhet នូវ សំភារៈពេទ្យនិងឧបករណ៍វេជ្ជសាស្រ្ត រួមមានម៉ាសវេជ្ជសាស្រ្តចំនួន ៥០,០០០ សម្លៀកបំពាក់ការពារចំនួន ៨០០ សូលុយស្យុងសម្លាប់មេរោគចំនួន ២៥០ លីត្រ ជាមួយនឹងតម្លៃសរុបប្រហែល ៣០០ លានដុង។

គណៈប្រតិភូខេត្ត Thua Thien-Hue បានប្រគល់ សំភារៈពេទ្យនិងឧបករណ៍វេជ្ជសាស្រ្តដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ដល់ខេត្ត Savannakhet

នៅច្រកព្រំដែនអន្តរជាតិ Lao Bao (ខេត្ត Quang Tri) លោក Bui Thanh Ha អនុលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Thua Thien-Hue បានដឹកនាំគណៈប្រតិភូខេត្តទៅបរិច្ចាគឧបករណ៍វេជ្ជសាស្រ្តដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ដល់ខេត្ត Savannakhet ប្រទេសឡាវ។

ដោយទទួលបានអំណោយនេះ ភាគខាងខេត្ត Savannakhet មានលោក Phoxay Xaynhasone សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សៈប្រជាជនបដិវត្តឡាវ អនុលេខាធិការ អភិបាលរងខេត្ត Savannakhet។

ថ្នាក់ដឹកនាំខេត្តទាំងពីរ Thua Thien-Hue និង Savannakhet បានផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាតនិងបទពិសោធន៍ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19; ព្រមជាមួយគ្នានេះ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានដើម្បីបំពេញភារកិច្ចបង្ការនិងទប់ស្កាត់នឹង ជំងឺរាតត្បាត COVID-19 ដោយមិនឱ្យវាឆ្លងរាលដាលនៅតាមព្រំដែនទេ។

លោក Bui Thanh Ha បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនៅតាមតំបន់ជាច្រើននៅលើពិភពលោក ដូច្នេះចាំបាច់ត្រូវបន្តអនុវត្តវិធានការគ្រប់គ្រង មិនឱ្យវាបានផ្ទុះឡើង។ នាពេលខាងមុខនេះ ខេត្ត Thua Thien-Hue នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយខេត្ត Savannakhet ក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនេះ; ព្រមជាមួយគ្នានេះ បន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍របស់និស្សិតនៃខេត្ត Savannakhet ដែលកំពុងសិក្សានៅទីក្រុង Hue ហើយស្នើឱ្យខេត្ត Savannakhet យកចិត្តទុកដាក់និងឃោសនាដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅខេត្ត Savannakhet ឱ្យអនុវត្តតាមការណែនាំរបស់រដ្ឋអំណាចនៃប្រទេសសាមី ធ្វើឱ្យជីវិតមានស្ថេរភាព បង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 យ៉ាងសកម្មនៅតាមកន្លែង និងរឹតត្បិតការធ្វើដំណើរ។

លោក Phoxay Xaynhasone បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏មានតម្លៃរបស់រដ្ឋអំណាចនិងប្រជាជនខេត្ត Thua Thien-Hue ដល់ខេត្ត Savannakhet ។ នេះមិនត្រឹមតែជាការឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីផងដែរ ដោយជួយឱ្យខេត្ត Savannakhet អនុវត្តការបង្កានិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នាពេលខាងមុខ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស