Trending now

ការប្រគល់ម៉ាស់ជូនដល់កងទ័ពកម្ពុជា ដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩

15:28 | 06/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - កាលពីថ្ងៃទី ៥ ឧសភា លោក Nguyen Ngoc Hai ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Binh Thuan បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អំពី ការគាំទ្រផ្នែកហិរញ្ញវត្ថុជូនដល់អនុតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនៃកងយោធពលខេមរភូមិន្ទ។

អ្នកតំណាងនៃតំបន់ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឆ្នាំ ២០១៦។ (រូបថត៖ បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan)

តាមនោះការអនុម័តចំណាយពីថវិកាខេត្តចំនួន ៤០០ លានដុង​ ដែល​បានផ្តល់​ទៅឱ្យបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ដើម្បីទិញទំនិញ និងសម្ភារៈបរិក្ខាពេទ្យ ដែល​គាំទ្រនិងប្រគល់ជូនដល់​អនុតំបន់ប្រតិបត្តិការសឹក​រង​​ខេត្ត​កំពង់ឆ្នាំង​​​នៃព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងបង្ការនិង​ប្រឆាំងនឹងជំងឺ​ COVID-១៩ ។

គណៈកម្មាធិការប្រជាជនខេត្ត Binh Thuan ស្នើបញ្ជាការដ្ឋាន​យោធាខេ​ត្ត​នេះ​បំពេញបែបបទ​នូវ​ការ​ទិញ​ទំនិញ​ទាំងនោះ​ និង​​ទូទាត់​​ថវិកាខាងលើ​ស្រប​តាមបទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន។

ចាប់តាំងពីដើមឆ្នាំ ២០១៦ បញ្ជាការដ្ឋាន​យោធាខេត្ត​ Binh Thuan និង​អនុតំបន់​ប្រតិបត្តិការ​សឹករងខេត្តកំពង់ឆ្នាំង​នៃកងយោធពលខេមរភូមិន្ទបាន​ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ។

តាមនោះភាគីទាំងពីរបានឯកភាពឃោសនា និងអប់រំមន្ត្រី​និងទាហាននៃអង្គភាព​និមួយៗ និងប្រជាជននៃខេត្តទាំងពីរ​ឱ្យបាន ទៀងទាត់ ដើម្បី​ស្វែងយល់​ពីគោលបំណងនិងអត្ថន័យនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ។ ភាគីទាំងពីរបានអះអាងអំពីកិច្ចសហប្រតិបត្តិការ និងចំណង​មិត្តភាពដ៏​រឹងមាំនិងយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ រួមចំណែក​​ក្នុងការ​រក្សា​សន្តិសុខ​នយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាព​សង្គម ​បង្កើត​អំណោយផល​សម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ។ បានឲ្យដឹងថា ​​ទឹកប្រាក់ចំនួន ៤០០ លានដុង​ នឹងត្រូវទិញ​ម៉ាស់ពេទ្យចំនួន ២៤,០០០ ម៉ាស់កាត់ដេរពីក្រណាត់​ប្រឆាំងនឹង​មេរោគចំនួន ១០,០០០ ទឹកលាងសម្អាតមាត់ ២០០០ ដប ទឹកលាង​ដៃស្ងួត ១០០០ ដប ឧបករណ៍វាស់សីតុណ្ហភាពរាងកាយអេឡិចត្រូនិកចំនួន​ ១០០ និងស្រោមដៃ ១៩.០០០ ដែល​ប្រគល់ជូន​អនុតំបន់​ប្រតិបត្តិការ​សឹករងខេត្តកំពង់ឆ្នាំង​ ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤