Trending now

ស្ថានអគ្គកុលស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហានុប្រគល់ម៉ាស់និងទឹកអាកុលសម្លាប់មេរោគជូនដល់អាជ្ញាធរនិងប្រជាជនខេត្តព្រះសីហានុ

13:54 | 04/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ នៅសាលាខេត្តព្រះសីហនុបានរៀបចំពិធីប្រគល់ម៉ាស់ចំនួន ១០,០០០ និងទឹកអាកុលសំលាប់មេរោគចំនួន ១០០០ ដប របស់ស្ថានអគ្គកុងស៊ុលវៀតណាមជូនដល់អាជ្ញាធរខេត្ត និងប្រជាជនខេត្តព្រះសីហនុ។

ស្ថានអគ្គកុលស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហានុប្រគល់ម៉ាស់និងទឹកអាកុលសម្លាប់មេរោគជូនដល់អាជ្ញាធរនិងប្រជាជនខេត្តព្រះសីហានុ

ថ្លែងក្នុងពិធីនេះ​ លោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាការឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ។ លោកអគ្គកុងស៊ុលបានមានប្រសាសន៍ថា អគ្គកុងស៊ុលតែងតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៃការរីករាលដាលនៃ Covid-19 នៅកម្ពុជានិងមានសេចក្តីរីករាយ ដោយឃើញថា ទោះបីបានរកឃើញករណីដំបូងនៃការឆ្លងក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះក៏ដោយ ក៏ការរាតត្បាតជាមូលដ្ឋាននៅតែស្ថិតក្រោមការគ្រប់គ្រងរបស់វិស័យសុខាភិបាលកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ៣៣៥ នាក់ ហើយករណីបានព្យាបាលជាសះស្បើយជាង ៩០% និងគ្មានករណីណាស្លាប់ ដោយសារជំងឺនេះទេ។

លោកអគ្គកុងស៊ុល Vu Ngoc Ly បានសង្កត់ធ្ងន់ថា ក្នុងនាមជាស្ថាប័នការទូតដែលមានទីតាំង ក្នុងខេត្តព្រះសីហនុ ស្ថានអគ្គកុងស៊ុលវៀតណាមដែលមើលឃើញពីទំនួលខុសត្រូវរបស់ខ្លួន ដូច្នេះស្ថានអគ្គគុងស៊ុលបានបរិច្ចាគម៉ាស់ចំនួន ១០,០០០ និងទឹកអាកុលថ្នាំសម្លាប់មេរោគចំនួន ១០០០ ដប ដើម្បីចូលរួមចំណែល​ជាមួយអាជ្ញាធរនិងប្រជាជនខេត្តព្រះសីហនុ ក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ។

មានការរំជួលចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការនិងមនោសញ្ចេតនារបស់ស្ថានអគ្គកុងស៊ុលវៀតណាម លោកអភិបាលខេត្តព្រះសីហានុ គួច ចំរើន បានមានប្រសាសន៍ថា អំណោយខាងលើពីស្ថានអគ្គកុងស៊ុលពិតជាមានតម្លៃណាស់ នៅក្នុងបរិបទប្រទេសកម្ពុជាកំពុងឆ្លងកាត់រយៈពេលដ៏លំបាកបំផុត ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ចាប់តាំងពីជំងឺនេះផ្ទុះឡើងនៃពិភពលោក។ លោកអភិបាលបានចែករំលែកថា ទោះបីប្រទេសកម្ពុជានិងវៀតណាមទើបមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ នាពេលថ្មីៗនេះក៏ដោយ ក៏ប្រទេសកម្ពុជា - ឡាវ - វៀតណាមនៅតែជាកន្លែងដែលមានករណី Covid-19 មានចំនួនតិចបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកអភិបាលខេត្តក៏បានបញ្ជាក់ទៀតថា លោកនឹងប្រើអំណោយខាងលើនេះនឹងផ្តល់ដល់សិស្សមកពីទូទាំងខេត្តព្រះសីហនុដែលនឹងចូលរួមក្នុងការប្រឡងបាក់ឌុប នាថ្ងៃទី ២១ ធ្នូ ខាងមុខនេះ។ ។

តាមការគ្រោងទុក ស្ថានអគ្គកុងស៊ុលនឹងបន្តផ្តល់ម៉ាស់និងទឹក​អាកុលសម្លាប់មេរោគដល់ខេត្តនានាក្នុងតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: .facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម