Trending now

ក្រសួងការពារជាតិវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យសំរាប់ប្រឆាំងជំងឺកូវីដ១៩ជូនក្រសួងការពារជាតិកម្ពុជា

16:21 | 22/04/2020 (ដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី២២ ខែមេសា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តឡើងពិធីប្រគល់-ទទួលសំភារៈបរិក្ខារពេទ្យសំរាប់ប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាអំណោយពីក្រសួងការពារជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមផ្តល់ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញចូលរួមកម្មវិធីមានវត្តមានរបស់ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម ឧត្តមសេនីយ៍ត្រី៏ Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធា(នាយកដ្ឋានភស្ភុភារ)និងបណ្តាថ្នាក់ដឹកនាំនៅនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ(ក្រសួងការពារជាតិ)។

ពិធីប្រគល់ភារៈបរិក្ខារពេទ្យសំរាប់ប្រឆាំងជំងឺកូវីដ១៩របស់ក្រសួងការពារជាតិវៀតណាមដល់ក្រសួងការពារជាតិកម្ពុជា។ (រូបថត៖ Ngoc Thu/qdnd)

ទទួលសិទ្ធិពីថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាមដើម្បីថ្លែងក្នុងពិធី ឧត្តមសេនីយ៍ត្រី Nguyen Xuan Kien សង្កត់ធ្ងន់ថាក្នុងគោលបំណងចែករំលែកនូវការលំបាករបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងតាមការឯកភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្រសួងការពារជាតិវៀតណាមបានសម្រេចផ្តល់ជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានូវសំភារៈបរិក្ខារពេទ្យមួយចំនួនដែលរួមមានម៉ាសក្រណាត់កម្ចាត់មេរោគ ឧបករណ៍វាស់កម្តៅ ទឹកអាល់កុលលាងដៃ ដែលមានតំលៃសរុបជាង២ពាន់លានដុង។ ឧត្តមសេនីយ៍ត្រី ង្វៀន សួន គៀន សង្ឈឹមថាសំភារៈបរិក្ខារពេទ្យទាំងនេះនឹងរួមចំណែកជួយកម្ពុជាលើកតម្កើងប្រសិទ្ធភាពក្នុងកិច្ចការបង្ការនិងប្រឆាំងនឹងជំងឺកូវិដ១៩។

ទទួលយកនូវមនោសញ្ចេតនាដ៏មានតំលៃពីក្រសួងការពារជាតិវៀតណាម វរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាមបានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះស្មារតីជួយជ្រោមជ្រែងនិងការយកចិត្តទុកដាក់របស់បក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមជូនចំពោះរដ្ឋនិងកងទ័ពព្រះរាជាណាចក្រកម្ពុជាដែលវានឹងរួមចំណែកបង្កើននិងធ្វើអោយស៊ីជម្រៅបន្ថែមទៀតនូវចំណងសាមគ្គីភាពមិត្តភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀតណាម៕

(ដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: qdnd.vn)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤