Trending now

សមាជិកសភាជប៉ុនបន្តជំហរដ៏រឹងមាំជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន

18:21 | 29/05/2019 (យោងតាម rasmeinews.com កែសម្រួលដោយសំណាង)

យុគសម័យ-សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលស្តីពី «បរិយាកាសវិនិយោគនៅកម្ពុជា»

បន្ទាប់ពី​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាល​ស្តីពី «​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​» ហើយ​នោះ​នៅវេលា​ថ្ងៃត្រង់ក្នុង​ថ្ងៃ​ដំបូង​នៃ​ការបំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ជប៉ុន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​គណៈប្រតិភូ​បាន​អញ្ជើញពិសារអាហារ​ថ្ងៃត្រង់​ និង​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​ដែល​រៀបចំ​ដោយ​លោក ម៉ា សា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សម្ព័ន្ធមិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ។

សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញជួបពិភាក្សការងារនូវម៉ា សា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សម្ព័ន្ធមិត្តភាព​សភា​ជប៉ុន​-​កម្ពុជា

នៅក្នុង​ពិធី​អាហារ​ថ្ងៃ​ត្រង់នោះ លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា បាន​មានប្រសាសន៍ថា​៖​សមា ជិកសភា​ជប៉ុន​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​កម្ម វិធី​ពិសា​របាយ​ថ្ងៃត្រង់​នេះ​ចង់​ជំរុញ​និង​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ជប៉ុន​និង​កម្ពុជា​បន្ត​មាន​ទំនាក់ទំនង​ល្អ​បន្ថែមទៀត​ហើយក៏​ចង់ឃើញ​ពី​ភាពជោគជ័យ​ជាពិសេស​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។​សមាជិកសភា​ដែលមាន​វត្តមាន​ក្នុងជំនួប​នេះ​ក៏បាន​អះអាង​និង​បង្ហាញ​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ឱ្យដឹង​នៅក្នុង​ជំនួប​ថាក្នុងជំនួប​ពិសារ​អាហារ​និង​ពិភាក្សា​ការងារ​នោះលោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា បាន​សម្តែង ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈ​ប្រិ​ភូ​ដែល​បាន មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​។​

លោក អ៊ី​ម៉ា​មូរ៉ា ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​ប្រទេស​ជប៉ុន​និង​កម្ពុជា​ដែល​កំពុងមាន​ភាព​ជិត​ស្និ​ទ្ធិ​យ៉ាងខ្លាំង។លោក​ក៏បាន​គូសបញ្ជាក់​ពី​ការវិវឌ្ឍ​ន៍​ដ៏​ល្អប្រសើរ​នៃ​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ដោយ​លោក​គូសបញ្ជាក់ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ៣០៩​ក្រុម ហ៊ុន​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ។​

​បើតាម​លោក​ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុ​ជាមាន​ជិត ៣ ពាន់​លាន ដុល្លារ ។​លោក​ក៏​រំលឹក​ផងដែរ​ថា​ពី​ការធ្វើ​ពិធី​ផ្សេង​រវាង​ជប៉ុន​និង​កម្ពុជា​ដើម្បី​អបអរសាទរ​ខួប ៦០ ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ២០១៨កន្លង​ទៅហើយ​ក្នុងឱកាស​ប្រារព្ធ​ខួប​៦០ឆ្នាំ​នោះ​ជប៉ុន​ក៏បាន​បើក​អគ្គ​កុងស៊ុល ​នៅ​ខេត្តសៀមរាប​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ទៅទស្សនា​និង​វិនិយោគ​នៅ​ខេត្តសៀមរាប​។​

​លោក អ៊ី​ម៉ា​មូរ៉ា ក៏បាន​គូសបញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ដំណើរការ​របស់​ក្រុមហ៊ុន​អាកា សចរណ៍ ANA របស់​ជប៉ុន​បន្ទាប់ពី​បាន​បើក​ដំណើរ ការឡើង​វិញ​នៅ​អំឡុង​ឆ្នាំ​២០១៦​។

ជា​កិច្ច​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​លោក​ចំពោះ​ពាក្យពេចន៍​ប្រក ប​ភាព​វិជ្ជមាន​ទាំងឡាយ​ចំពោះ​ប្រទេស​កម្ពុជា​ហើ យស​ម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់ដែរថា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មកកាន់​ប្រទេស​ជប៉ុន​ពេលនេះ​គឺមាន​គោលបំណង​ជួប​ជា មួយ​អ្នក វិនិយោគ​ជប៉ុន​ដែល​ព្រឹក​មិញ​មានការ​ចូលរួម​ពី​អ្នកវិនិយោគ​ជប៉ុន​ក្នុង​វេទិកា​វិនិយោគ​នៅ​កម្ពុជា​រហូតដល់​ទៅ​ជាង ៣០០ នាក់​។​

​ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ជប៉ុន​វិញ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ឡើង ដល់​កម្រិត​ថ្មី​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ផងដែរ​ថា​ពី​ការកើនឡើង​នូវ​ជំនួយ​និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដោយ​សម្តេច ចាត់ទុក​នេះ​ជា​សករាជ​ថ្មី​នៃ​កិច្ចសហការ​រវាង​កម្ពុ​ជា​និង​ជប៉ុន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​រំ​លឺ​កថា ភាពជោគជ័យ​របស់​ក​ម្ពុ​ជា​កន្លងទៅ​ក៏ដូចជា​ពេលបច្ចុប្បន្ន​មិនអាច​កាត់ផ្តាច់​ពី​ជំនួយ​របស់ រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​នោះឡើយ ។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ជំនួយ​នេះ​បាន​ចូលរួម​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​របស់ កម្ពុជា​។


(យោងតាម rasmeinews.com កែសម្រួលដោយសំណាង)

(យោងតាម rasmeinews.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR