Trending now

សៀវភៅរៀបរាប់ពីស្ត្រីទី១នៃកម្ពុជាត្រូវបានចេញផ្សាយជាភាសាអង់គ្លេស

12:19 | 18/05/2020 (បូកសរុបដោយឌីណា)

«BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យជាភាសាខ្មែរថា «ប៊ុន រ៉ានី - ភរិយាបុរសខ្លាំងនៃកម្ពុជា»។ សៀវភៅនេះបានបកប្រែពីសៀវភៅជាភាសាខ្មែរដែលបានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។

សៀវភៅ​ជា​ភាសា​អង់គ្លេស​ស្តីពី​ប្រវត្តិ​សង្ខេប​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ (រូបថត៖ thmey thmey.com)

លោក ឆាយ សុផល អ្នកសារព័ត៌មាន​ជើងចាស់ បានចេញ​ផ្សាយ​សៀវភៅ​ជា​ភាសា​អង់គ្លេស​ស្តីពី​ប្រវត្តិ​សង្ខេប​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នៅ​សៅរ៍​ទី​១៦ ឧសភា​នេះ​។​ ​

​បើតាម​ការរៀបរាប់រ​ប​ស់លោក ឆាយ សុផល សៀវភៅ​នេះ​មាន​ចំណងជើង​ថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ប៊ុន រ៉ានី - ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​»​។​

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤។ មានលោកឪពុកឈ្មោះ លីន គ្រី (ទទួលមរណភាព) និងអ្នកម្តាយឈ្មោះ ប៊ុន ស៊ាងលី មានបងប្អូន៦នាក់​ ស្រី២នាក់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោក ផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លាក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការ ជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។

​លោក​បញ្ជាក់ថា​៖«​ដោយសារ​ខ្ញុំ​បានទទួល​សារ​តាម​អ៊ីម៉េល​ផង និង​តាម​ហ្វេ​ស​ប៊ុ​ក​ផង ព្រមទាំង​មាន​សំណើ​ពី​បណ្ណាគារ​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ថា ពួកគេ​ចង់បាន​សៀវភៅ​ពី​ប្រវត្តិ​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជា ទើប​ខ្ញុំ​ប្រឹងប្រែង​ធ្វើ​សៀវភៅ​នេះ​ជា​ភាសា​អង់គ្លេស​។ ការធ្វើ​សៀវភៅ​មួយច្បាប់ៗ​គឺ​ពិតជា​មិន​ងាយស្រួល​ពេក​ទេ តែ​ធ្វើ​ដូចម្តេច បើ​ខ្ញុំ​ធ្លាក់ខ្លួន​ក្នុង​អាជីព​នេះ​ទៅហើយ​”​។​«

​បើតាម​ការរៀបរាប់រ​បស់​អ្នកនិពន្ធ​រូបនេះ​បាន​ឲ្យ​ដឹងថា សៀវភៅ​ដែល​ចំណងជើង​ជា​ភាសា​អង់គ្លេស​សរសេរថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» ត្រូវបាន​បកប្រែ​ដោយ​ក្រុម​ជំនាញ និង​មានការ​កែសម្រួល​ពី​ជនជាតិ​អាម៉េរិក​។ ​

​បន្ទាប់ពី​សៀវភៅ​នេះ​ទៅ លោក ឆាយ សុផល បាន​បញ្ជាក់ថា សៀវភៅ «​បងប្អូន​ប្រុស​ទាំងបី​» ដែល​រៀបរាប់​ពី​សាវតារ​កូនប្រុស​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ដែរ​នៅ​ខែ​ក្រោយនេះ ខណៈដែល​សៀវភៅ​សម្តេច​តេ​ជោ ដែលមាន​ចំណងជើង​ថា «​ហ៊ុន សែន - នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​« នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​នៅក្នុង​អំឡុង​ខែសីហា​ខាងមុខនេះ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស